រកឃើញឃ្លាំងស្តុកអាវុធជាច្រើនកប់ក្រោមសាលាបឋមសិក្សា
មន្រ្តីជប៉ុននៅថ្ងៃទី ៦ ខែសីហាបានអោយដឹង ជិត ៣,០០០ អាវុធយោធារួមមានកាំភ្លើង ដាវ និងគ្រាប់បែកបានរកឃើញនៅ ខាងក្រោមសាលាបឋមសិក្សានៅ Tokyo។
កម្មការសំណង់បានរកឃើញចំនួនអាវុធនេះនៅជម្រៅ ២មែ៉ត្រ ពេលដែលកំពុងជីកទៅក្រោមដីនៃបរិវេណសាលាបឋមសិក្សា Tanashi ខាងលិចរាជធានី Tokyo។
ប្រហែល ១,៤០០ កាំភ្លើង ១,២០០ ដាវ ៨ គ្រាប់បែក និង ៣០២ គ្រាប់កាំភ្លើងដែលនៅសល់តាំងពីសម័យសង្រ្គាមលោក លើកទី២ ដែលត្រូវបានរកឃើញ។
Masaki – Fujisawa – មន្រ្តីមូលដ្ឋានម្នាក់បានអោយដឹង៖ “ពួកយើងពិតជាមានការភ្ញាក់ផ្អើរបន្ទាប់ពីទទួលបានសេចក្តីជូនដំណឹង ចំនួនអាវុធនេះសុទ្ធតែត្រូវច្រេះ និងមិនអាចប្រើប្រាស់បាន”។
រូបភាពបន្ថែម Kyodo
លោក Fujisawa និយាយជាមួយ AFP។ “ខ្ញុំយល់ថា ចំនួនអាវុធនេះត្រូវបានកប់នៅក្នុង ឬក្រោយសង្រ្គាម។ ពួកយើងនឹងត្រួតពិនិត្យអោយច្បាស់ពីប្រភពរបស់អាវុធ”។
តាមរយៈប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក អាជ្ញាធរមានសមត្ថិកិច្ចបានសហការជាមួយប៉ូលីស និងក្រុមការពារទីក្រុងបានប្រកល់អាវុធទាំងអស់ចេញពីបរិវេណសាលាបឋមសិក្សាដោយសុវត្ថិភាព តាមការត្រួតពិនិត្យដំបូង ចំនួនអាវុធទាំងនេះអាចត្រូវបានគេកប់បន្ទាប់ពីពួកហ្វាសុីសជប៉ុនចុះចាញ់នៅឆ្នាំ ១៩៤៥។
ក្រៅពីនេះ នៅខែសីហា ឆ្នាំ ២០១៧ គ្រាប់បែកដែលសេសសល់នៅក្នុងសង្រ្គាមលោកលើកទី២ ត្រូវបានគេរកឃើញនៅរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ឦសានប្រទេសជប៉ុន។
រូបភាពបន្ថែម NHK
ហើយក្នុងខែមករា ឆ្នាំ២០១៨ អ្នកជំនាញខាងគ្រាប់បែក នៅខេត្ត Okinawa បានបិទគ្រាប់បែកមួយមានទម្ងន់ ៥០Kg យ៉ាងជោគជ័យ ប្រវែងប្រហែល ៧០Cm ត្រូវបានរកឃើញនៅខែ ១១ ឆ្នាំ ២០១៧ នៅកន្លែងសំណង់សណ្ឋាគារមួយនៅទីប្រជុំជន ទីក្រុង Naha ខេត្ត Okinawa ប្រទេសជប៉ុន។
ភ្នាក់ងារសមត្ថិកិច្ចរបស់ប្រទេសជប៉ុនតែងតែរកឃើញគ្រាប់បែកដែលមិនទាន់ផ្ទុះ ឬក៍អាវុធដែលសេសសល់ពីសង្រ្គាម ប៉ុន្តែករណីដែលបានរកឃើញចំនួនអាវុធច្រើនត្រូវបានគេកប់បែបនេះពិតជាកម្រនឹងមាន ប្រភពនៃចំនួនអាវុធនេះបច្ចុប្បន្ននៅតែ បន្តស្រាវជ្រាវ និងសើុបអង្កេត។
Hai Au តាម Japantoday