រូប​ភាពរបស់តារា​ល្បី​ឈ្មោះ​នៅ​ប្រទេសជប៉ុនជាមួយ​នារី​ដែល​មាន​ប្តី​

ថ្ងៃទី៤ ខែ​សីហា​ ទស្សនាវដ្តី​ជប៉ុនបាន​ផ្សាយ​ព័ត៌មាន​ តារាប្រុស​ម្នាក់ឈ្មោះ Ryo Nishikido មាន​ទំ​នាក់​ទំ​នង​ស្នេហា​ជាមួយ​ស្រ្តី​ម្នាក់ដែល​មាន​ប្តី​។ តារា​សម្តែង​ដែល​មាន​អាយុ​ ៣៤ឆ្នាំថែម​ទាំង​ត្រូវ​​ថត​នូវ​រូប​ភាពឡើងគ្រែ​ថែម​ទៀត។

ថ្មី​ៗនេះ​ទំព័រ​ Friday របស់​ប្រទេសជប៉ុន​បា​ន​ផ្សាយព័ត៌មាន​ Ryo Nishikido តារាសម្តែង​ភាព​យន្ត ហើយ​ក៍​ជា​សមាជិកក្រុម​ចម្រៀង​ Kanjani8, មាន​ទំ​នាក់​ទំ​នង​លួច​លាក់ជាមួយ​ស្រ្តី​ម្នាក់​ដែល​មាន​ប្តី។

មិន​ត្រឹម​តែ​ត្រូវ​ “បើក​ចំហរ​” នូវ​ទំ​នាក់​ទំនង​លួច​លាក់នេះ Ryo Nishikido ថែម​ទាំង​លេច​នូវ​រូប​ភាព​ឡើង​គ្រែហើយមិន​ពាក់​អាវ។ នៅ​ក្នុង​រូប​ភាព​តារាសម្តែង​អាយុ ៣៤ឆ្នាំកំពុង​តែ​គេងលក់ និង​មិន​ពាក់​អាវ។

រូប​ភាព​របស់ Ryo Nishikido កំពុង​តែ​គេងលក់ ហើយ​ទស្សនាវដ្តី​ចុះ​ផ្សាយ​ព័ត៌មាន​នៅ​លើ​ទំ​ព័រ​ Friday។ តាម​ទំ​ព័រ​ចុះ​ផ្សាយ​ព័ត៌មាន​ រូប​ភាព​ត្រូវ​បាន​ថត​ដោយ​ស្រ្តី​ម្នាក់បន្ទាប់​ពី​បាន​ជួប​ជាមួយ​ Ryo Nishikido។ នាង​បាន​ចែក​រំ​លេក​រូប​ភាព​ជាមួយ​មិត្ត​ភក្តិ​ជិត​ស្និត​ និង​ប្រាប់ពីរឿង​ស្នេហា​ជាមួយ​នឹង​តារាល្បី​ឈ្មោះ បន្ទាប់​មក​រូប​ភាពលេច​ផ្សា​យ​ចេញ​ក្រៅ។

តាម​រយៈប្រភព​ព័ត៌មាន​ តារា​សម្តែង​អាយុ ៣៤​ឆ្នាំ និង​ស្រ្តី​ម្នាក់​នេះបា​ន​ស្គាល់​គ្នា​ចាប់​ពី​ឆ្នាំ ២០១២ នៅ​ក្នុង club មួយ នៅ Osaka។ ៤ឆ្នាំ​ក្រោយ​មក​អ្នក​ទាំង​ពី​រ​បាន​ជួប​គ្នា​វិញ​ និង​មាន​ស្នេហា​នឹង​គ្នា​។

ដំបូង​ស្រ្តី​ម្នាក់​នេះ​ (ដែល​ត្រូវ​បាន​ហៅ​ថា​ Mo-san) សម្រេចចិត្ត​បដិសេធស្នេហា​របស់​ Ryo Nishikido ដោយ​សារ​តែនាង​​មាន​ប្តី។ ប៉ុន្តែ​អ្នក​ទាំ​ងពីរ​នៅ​តែ​គេង​ជាមួយ​គ្នា​ និង​សន្យា​ជួប​គ្នា​តាម​ការ​កំ​ណត់​មួយ​ដង​ក្នុង​មួយ​ខែ។

Mo-san តែងតែ​និយាយ​ពី​ស្នេហា​លួច​លាក់របស់​ខ្លួន​ជាមួយ ​មិត្ត​ភក្តិជិត​ស្និត។ មិត្ត​ម្នាក់​នេះ​ក៍​ដឹង​​ច្បាស់​អំ​ពី​ប្រភព​រូប​ភាពដែល ​បាន​​ចុះ​ផ្សាយ​នៅ​លើ​ទំ​ព័រ​ Friday ថ្មី​ៗនេះ។

បច្ចុប្បន្ន Ryo Nishikido នូវ​មិន​ទាន់​លើក​ឡើង​ការ​បដិសេធ​ណា​ពី​រូប​ភាព​ និង​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយទេ​។ សាធារណៈជន​កំ​ពុង​មាន​ការ​ចាប់​អារម្មណ៍សម្រាប់​ស្នេហា​លួច​លាក​់​នេះដោយ​សារ​តែ ​Ryo Nishikido ជាតារា​ដែល​មាន​ចំនួន​ Fan ច្រើន​នៅ​ប្រទេសជប៉ុន។

មតិ​ជា​ច្រើន​បាន​បង្ហាញ​ពី​ភាព​អស់​សង្ឃឹម​ពេល​ដែល​និមិត្តរូប​កំ​ពូលនៅ​ក្នុង​ប្រទេសបែរ​ជាមាន​ទំ​នាក់​ទំ​នង​លួច​លាក​់ជាមួយ​ស្រ្តី​ម្នាក់​ដែល​មាន​ប្តី​រួច​ហើយ។

Ryo Nishikido កើត​នៅ​ឆ្នាំ ១៩៨៤ គឺ​ជា​តារាចម្រៀង​ តន្រ្តី​ករ​នៃ​ក្រុម​ចម្រៀង​ Kanjani8 ស្ថិ​ត​ក្នុង​សមាជិក​កំ​សាន្ត Johnny & Associates។

រូប​ភាព : http://www.pinterest.com/pin/487936940855792928/

ក្រៅ​ពី​ច្រៀង​តារា​ប្រុស​អាយុ ៣៤​ឆ្នាំ​នេះចាប់​ផ្តើម​ការ​សម្តែង​របស់ខ្លួន​តាំ​ងពី​ឆ្នាំ​ ១៩៩៨។ គាត់​មាន​ស្នាដៃ​សម្តែង​ខ្យែ​ភាព​យន្តជាច្រើន​រួ​ម​ទាំងតាម​​ទូរទស្សន៍​។ នៅ​ប្រទេស​វៀត​ណាម​ Ryo Nishikido ល្បី​ឈ្មោះ​បំ​ផុត​ក្នុង​ការ​សម្តែង​ក្នុង​រឿង​ទឹក​ភ្នែក​ហូរ។

តាម​ព័ត៌មាន​ជាក់​ស្តែង

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: