សាកល​វិទ្យាល័យ​វេជ្ជ​សាស្រ្ត​ Tokyo ត្រូវ​បាន​ចោទប្រកាន់​កែ​ពិន្ទុ​ប្រឡង​ដើម្បី​កាត់​បន្ថយ​និស្សិត​ស្រី​ចូល​រៀន

កាសែត​ The Yomiuri Shimbun ថ្ងៃ ២ ខែ​សី​ហា​បាន​ ចោទ​ប្រកាន់សាកល​វិទ្យាល័យ​វេជ្ជ​សាស្រ្ត Tokyo នៅ​ប្រទេស​ជប៉ុន​ រយៈពេល​ច្រើន​ឆ្នាំបាន​កែ​ប្រែ​ពិន្ទុ​ប្រឡង​ទៅ​លើ​បេក្ខ​នារី​ ដើម្បី​ត្រួត​ពិនិត្យ​ចំនួន​និស្សិត​ស្រី​ដែល​ចូល​សាលា។

ទស្សនាវដ្តី​នេះបាន​អោយ​ដឹង​ពី​ល្បិច​ខាង​លើនឹង​ត្រូវ​រក​ឃើញ​ពេល​ដែលព្រះ​រាជ​អាជ្ញា​កំពុង​ធ្វើ​ការ​សុើប​អង្កេត​រឿង​អា​ស្រូវ​មួយ​ផ្សេង​ទៀត។ ហើយ​សាកល​វិទ្យាល័យ​ដែល​មាន​កេរិ៍្ត​ឈ្មោះ​នៅ​ខាង​ផ្នែក​ ​វេជ្ជ​សាស្រ្តនៅ​ប្រទេសជប៉ុន​ត្រូវ​បាន​ចោទប្រកាន់​ទទួល​កូន​ប្រុស​របស់​មន្ត្រី​អប់​រំ​ម្នាក់ចូល​រៀន​ទោះ​បី​ជា​លក្ខខណ្ឌ​មិន​គ្រប់​គ្រាន់

“បន្ទាប់​ពី​ព័ត៌មាន​ត្រូវ​បាន​ទស្សវដ្តី​ចុះ​ផ្សាយ​នៅ​ព្រឹក​នេះថ្ងៃ ២ខែ​សី​ហា​ ពួក​យើង​បាន​ស្នើ​សុំ​អោយ​ក្រុម​ហ៊ុន​​ច្បាប់ ដើម្បីរ​ៀបចំ​​ការ​សើុប​អង្កេត​ផ្ទៃ​ក្នុង​ពី​ការ​ចោទ​ប្រកាន់​ថ្មី​នេះ​” តាម​ AFP សម្រង់​​ពាក្យ​របស់​លោក​ Fumio Azuma ជាអ្នក​នាំ​ពាក្យ​របស់សាកល​វិទ្យាល័យ​វេជ្ជ​សាស្រ្ត​ Tokyo។ គាត់​សង្ឃឹ​ម​ថា​នឹង​មាន​លទ្ធ​ផល​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​។

ទស្សនាវដ្តី​ Yomiuri សម្រង់​ប្រភព​ព័ត៌មាន​មួយចំនួន​ដែល​មិន​ ប្រាប់​ឈ្មោះ​បាន​អោយ​ដឹង​ថា​សាកល​វិទ្យា​ល័យ​នេះបាន​ចាប់​ផ្តើម​កាត់​បន្ថយ​ពិន្ទុ​ដំ​បូង​ដែល​ចូល​របស​់​និស្សិត​ស្រី​ចាប់​ពី​ឆ្នាំ ២០១១ បន្ទាប់​ពី​លទ្ធផល​នៅ​ក្នុង​ឆ្នាំ​ ២០១០ បាន​អោយ​ឃើញ​ថា​និស្សិត​ស្រី​ ទទួល​បាន​ការ​ឳកាស​ចូ​ល​រៀន​ច្រើន​ រហូត​ដល់​ទៅ ៤០% ក្នុង​ចំណោម​សិស្សថ្មី​នៅ​ក្នុង​ឆ្នាំ​នោះ។

ចំ​ពោះ​ស្ថាន​ភាព​មាន​និស្សិត​ស្រី​ច្រើន​ សាកលវិទ្យា​ល័យ​នេះរក​ វិធី​កាត់​បន្ថយ​ចំ​នួន​និស្សិត​នារី​នៅ​កម្រិត​ប្រហែល​ ៣០%​ នៅ​ក្នុង​ពេល​វេលា​ចូល​រៀន​រាល់​ឆ្នាំ។

ប្រភព​ព័ត៌មាន​មួយ​បាន​អោយ​ដឹង​ពី​មូល​ហេតុ​នៃ​ការ​កែ​ប្រែ​នេះដោយ​សារ​តែ​ការ​បោះ​បង់​ការ​ងារ​បន្ទាប់​ពី​ក្លាយ​ទៅ​ជា​ពេទ្យ​ ពេល​ដែល​ពួក​គេ​មាន​គ្រួ​សារ​ និង​កូន​។ ពេទ្យ​ប្រុស​អាច​នៅ​ធ្វើ​ការ​ ទ្រាំ​បាន​នូវ​សម្ពាធ​ពេល​វេលា​ និង​ការ​ធ្វើ​ការ​ងារ​ច្រើន។

តាម​ព័ត៌មា​ន​យុវជន​

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: