ព្រះ​សង្ឃ​ជប៉ុន “ឆ្លើយ​តប” ភ្ញៀវទេស​ចរណ៍ខ្វះ​ការ​យល់​ដឹង​ដោយ​ការ​បញ្ចេញ​មតិ​

ប្រសាទ Sekishoin Koyasan (ភាសា​ជប៉ុន) ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ស្ថាបត្យ​កម្ម​ ១១៧ វត្តអារាមនៃព្រះ​ពុទ្ធដែល​ស្ថិត​នៅ​លើ​ភ្នំ​ Koyasan – បេតិ​កភណ្ឌ​វប្បធម៌​ពិភព​លោក​ស្ថិត​នៅ​ក្នុង​ខេត្ត Wakayama។ មិន​ឆ្ងាយ​ពី Osaka ប៉ុន្មាន​ទេហើយ​នេះ​ក៍​ជា​ទី​កន្លែង​ដែល​ភ្ញៀវ​ទេស​ ចរណ៍បរទេស​តែង​តែមក​លេង​ក្នុង Tour កំ​សាន្ត​ជុំ​វិញ​ Kansai។

រូបភាព :http://ភាសាជប៉ុន​.jinja-tera-gosyuin-meguri.com

ទោះ​បី​ជា​វត្ត​អារាម​ប៉ុន្តែ​ Sekishoin តែង​តែ​មាន​នៅលើ​ គេហទំព័រ​កក់​សំបុត្រ​សណ្ឋាគារ​ដែល​ធំដូច​ជា Booking.com, Agoda.com… ហេតុ​អ្វី​ទៅ?

ដោយ​សារ​តែ​នៅ​ទី​នេះ​មាន​សេវា​កម្ម​បម្រើ​​ដូច​ជា​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ព្រះ​សង្ឃ​។ បន្ទប់​ “សណ្ឋាគារ​” នឹង​ជា​បន្ទប់​សម្រាប់​ភ្ញៀវ​ដែល​បាន​​មក។

ទោះ​បី​ជា​យ៉ាង​ណា​ ក្នុង​ចំណោម​ ៩៩៩​ មតិ​យោបល់​របស់​ភ្ញៀវ​ទេស​ចរណ៍​ដែល​បាន​មក​ប្រាសាទ Sekishoin នៅ​លើ​គេហទំព័រ​ Booking.com, មាន​ការ​បញ្ចេញ​មតិ​យោបល់​មិន​ល្អ​ជា​ច្រើន​ពី​គុណ​ភាព​បន្ទប់​ អាកិប្បកិរិយា​របស់​ព្រះ​សង្ឃ​ ឬ​ក៍​ម្ហូប​បួស​បែប​ជប៉ុន​។

ម្ហូប​បួស​បែប​ជប៉ុន​នៅ Sekishoin

រូបភាព : http://kabuto1952.exblog.jp/17965849/

ហើយ​ជាមួយ​នឹង​ការ​បញ្ចេញ​មតិ​រិះ​គន់​ដែល​មាន​ការ​ឆ្លើយ​តប​ដោយ​ព្រះ​សង្ឃ​នៅ​ Sekishoin បាន​រៀប​ចំ។

ការ​បញ្ចេញ​មតិ​មឺុង​មាត់របស់​​អ្នក​កា​សែត​សេរី​ម្នាក់​ជន​ជាតិ​ Canada បាន​ដាក់​អត្ត​បទ Post រិះ​គន់​អាកិប្ប​កិរិ​យា​របស់​ព្រះ​សង្ឃ​លើ Twitter។ អត្ត​បទ​ផុស​ទទួល​បា​ន​ការ​ចាប់​អារម្មណ៍​ពី​សាធារណៈ​ជន​ លើ​បណ្តាញ​អុីន​ធឺ​ណេត។ មួយ​អាទិត្យ​ក្រោយ​មក​មាន​រហូត​ដល់ ១៦,០០០ ចំនួន​​ចែក​រំ​លេក និង​មាន​ ៣៦,០០០ ចំនួន​ចូល​ចិត្ត​។

គាត់​បាន​ដក​ស្រង់​ចម្លើយ​មួយ​ចំនួន​របស់​ព្រះ​សង្ឃម្នាក់៖

  • ការ​បញ្ចេញ​មតិ​៖ “តាំង​ពី​ពេល​នោះ​រហូត​មក​ដល់​បច្ចុប្បន្ន​ ក្នុង​ជី​វិត​របស់​ខ្ញុំ​ទើប​តែ​បាន​ញ៉ាំម្ហូប (បួស​) មាន​រស​ជាតិ​ប្លែក​បែប​នេះ”។
  • កា​រឆ្លើយ​តប​៖ “Year, it’s Japanese monastic cuisine you uneducated fuck.”

(លា​ហើយ​៖ ត្រូវ​នេះ​គឺ​ជា​ម្ហូប​បួស​របស់​ជប៉ុន​អា​គ្មាន​ចំនេះ​ វិជ្ជា​អើយ​)

  • ការ​បញ្ចេញ​មតិ​៖ “បុគ្គលិក​មាន​ភាព​ប្រងើយ​កណ្តើយ ម្ហូប​ពេល​ព្រឹក​ និង​ពេល​ល្ងាច​មិន​សូវ​មាន​រស​ជាតិ​”
  • កា​រឆ្លើយ​តប​៖ “Why do we have to be friendly???? What do you ppl come here for? Why do you such a warped view of what a Shukubo Temple is?”

(លា​ហើយ​៖ “ហេតុ​អ្វី​ពួក​យើង​ត្រូវ​តែ​ស្និត​ស្នាល​ជាមួយ​ អ្នក​ទាំង​អស់​គ្នា​? ហេតុ​អ្វី​ប្រភេទ​មនុស្ស​ដូច​ជា​អ្នក​ទាំង​ អស់​គ្នា​បែរ​ជា​មក​ទី​នេះ? អ្នក​ទាំង​អស់​គ្នា​មាន​យល់​ពី​ អត្តន័​យ​នៃ​បន្ទប់ SHUKUBO (បន្ទប់​សម្រាប់​ភ្ញៀវ​ដែល​ ចង់​មក​វត្ត​អារាម​)​ ដែរឬទេ?”។

  • ការ​បញ្ចេញ​មតិ​៖ ពួក​យើង​បាន​កក់​បន្ទប់​មួយ​បែប​ជប៉ុន​ និង​មាន​អាង​ងូត​ទឹក Onsen រួម​។ ខ្ញុំ​សង្ឃឹម​ថា​ខ្លួនឯង​ នឹង​មាន​ថ្ងៃ​សម្រាក​ដ៍​រីក​រាយ​។ ប៉ុន្តែ​ការ​ពិត​វា​មិន​មែន​បែប​នេះ។ ពួក​ខ្ញុ​ំ​ដេក​នៅ​លើ​គំ​រាល​រឹង ពិត​ជា​រឹង ហើយ​ងូត​ទឹក​ជា​មួយ​មនុស្ស​ដែល​ប្លែក​មុខ​។
  • កា​រឆ្លើយ​តប​៖ ​នោះ​គឺ​ជា​បញ្ហា​។ នេះ​មិន​មែន​ជា ​ផ្ទះ​សំ​ណាក់។ នេះ​គឺ​ជា​វត្ត​អារាម​មួយ។

ទោះ​បី​ជា​ដូច្នេះ​វា​ក៍​អាច​ជា Nick ឈ្មោះ​មួយ​ដែល​ក្លែង​បន្លំ​ដើម្បី​ បំផ្លាញ​កេរិ៍្ត​ឈ្មោះ​របស់​វត្ត​។ ដូច​នេះបន្ទាប់​ពី​អត្តបទ​ផុស​ត្រូវ​បាន​ ផ្សាយ បុរស​ម្នាក់ឈ្មោះ​ Daniel Kimura (អាយុ ៣០​ឆ្នាំ) ជន​ជាតិ​អាមេរិក​ម្នាក់​ដែល​កំពុង​រស់​នៅ​ជប៉ុន​ ១៥​ឆ្នាំ បាន​ទៅ​ដល់​កន្លែង​ដើម្បី​សង្កេត​មើល​ភាព​ជាក់​ស្តែង​។ ហើយ​ទទួល​បាន​ចម្លើយ​របស់​ព្រះ​សង្ឃ​នៅ​ក្នុង​វត្ត​បាន​ឆ្លើយ​តបនូវ​ការ​បញ្ចេញ​មតិ​ទាំង​នោះ។

ដោយ​បាន​ដឹង​ថាតាំង​ពី​ឆ្នាំ ២០០៤ បន្ទាប់​ពី​ភ្នំ Koyasan ក្លាយ​ទៅ​ជា​បេតិកភណ្ឌ​ពិភព​លោក​ ចំ​នួន​ភ្ញៀវ​ទេស​ចរណ៍​មក Sekishoin ក៍​បាន​ការ​កើន​ឡើង​ដែរ។

ក្នុង​រយៈពេល​ ៥​ឆ្នាំ​ ចំនួន​ភ្ញៀវ​បរទេស​មក SHUKUBO នៅ Koyasan កើន​ទ្វេ ២,៥ដង

រូប​ភាព : http://www.fnn.jp/posts/00344610HDK

ទោះ​បី​ជា​យ៉ាង​ណា​មិន​ទាន់​នឹង​បាន​ទទួល​ការ​គោរព​ផង​ ព្រះ​សង្ឃ​នៅ Sekishoin ជារៀង​រាល់​ថ្ងៃ​ត្រូវ​ទ្រាំ​ជា​មួ​យនឹង​ភ្ញៀវ ​ទេសចរណ៍​ដែល​គ្មាន​ចំនេះសីលធម៌។

“ពួក​គេ​មិនចង់​​រៀន​ភាសា​ជប៉ុន​សូម្បី​តែ​បន្តិច មិន​ទ្រាំ​នឹង​ការ​ លំ​បាក​ដើម្បី​មក​ទី​នេះ​តែ​ចង់​ប្រាថ្នា​ចង់​បាន​អ្វី​ទៅ? គ្រាន់​តែ​បន្តិច​ទេ សង្ឃឹម​ថា​ពួក​គេ​នឹង​ស្វែង​យល់​ពី​វប្បធម៌​ជប៉ុន​មុន​ពេល​មក​ទីនេះ។ ទោះ​បី​ជាពួក​ខ្ញុំ​ក្រាន់​តែ​ជា​អ្នក​ដំណើរ​ប៉ុន្តែ​មាន​រឿង​ខ្លះ​មិន​អាច​ទ្រាំ​បាន​ទេ។​”

ក្នុង​ចំណោម​ភ្ញៀវ​ទេស​ចរណ៍​បរទេស​លើក​ដំបូង​ដែល​មក Sekishoin ភាគ​ច្រើន​សុទ្ធ​តែ​តា​មរយៈ​ website កក់​បន្ទប់ និង​ដោយ​សារ​ការ​វាយ​តម្លៃ​អោយផ្កាយបា​ន​ ៦​សម្រាប់​សេវា​​ “សណ្ឋាគារ​” នៅ​វត្ត​ធ្វើ​អោយ​ពួក​គេ​មាន​ការ​រំ​ពឹង​ទុក​ច្រើន​ ចំណែក​ភាព​ជាក់​ស្តែង​វិញ​គឺ​វា​ខុស​ទៅ​នឹង​ការ​ផ្សាយ​នៅ​លើអីុនធឺណេតបន្ទាប់​មក​ធ្វើ​អោយ “ពួក​គេ​” ធ្លាក់​ក្នុង​ភាព​អស់​សង្ឃឹម​។

ប្រសិន​បើ​សួរ​ថា​អ្ន​ក​ណា​ខុស​នៅ​ក្នុង​រឿង​នេះ ខ្ញុំ​នឹង​ឆ្លើយ​ថា​គឺ​ទាំង​បី​ខាង​៖ ខាង​វត្ត​ ភ្ញៀវ​ទេស​ចរណ៍​ និង website។

ជាដំបូង website កក់​បន្ទប់​ចង់​ទាក់​ទាញ​​ភ្ញៀវ​ច្រើន​ទើប​ និយាយ​ថា​​សេវា​មាន​គុណ​ភាព​ទទួល​បាន​ការ​វាយ​តម្លៃ​ផ្កាយ​ ៦​ បន្ទប់​បែប​ជប៉ុន​សម្រាប់​មនុស្ស​ពីរ​នាក់ឥត​គិត​ថ្លៃ​សម្រាប់​អាហារ​ពេលព្រឹក​ និង​ពេល​ល្ងាច​តម្លៃ​ចាប់​ពី ៩៤៥០ យ៉េន​ អាហារ​កម្រិត​ខ្ពស់… ធ្វើ​អោយ​ភ្ញៀវ​ទេស​ចរណ៍​មាន​ការ​យល់​ច្រឡំរហូត​ដល់​ពេល​ដែល​គ្រប់​យ៉ាង​ខុស​នឹង​ការ​ពិត​ដែល​គេបាន​​សង្ឃឹម​ទុកនោះ​ពួក​គេ​ក៍​ខឹង។

បន្ទប់​សម្រាប់​ភ្ញៀវ​មក​កំ​សាន្ត

រូបភាព : http://www.tripadvisor.com.pe

ភ្ញៀវ​ទេស​ចរណ៍​ក៍​មិន​មែន​ក្លាយ​ទៅ​ជា​ជន​រង​គ្រោះ​ដោយ​សារ​តែមាន​ពាក្យ​មួយ​ឃ្លា​គឺ​ចូល​ស្ទឹងតាម​បទ​ ធ្វើ​ដំ​ណើរ​កំ​សាន្ត​ទៅ ​ប្រទេស​មួយជា​កន្លែង​ដែល​វប្បធម៌​ប្រពៃ​ណី​នៅ​តែ​មាន​ឥទ្ធិពល​ខ្លាំង​ទៅក្នុង​សង្គម​ដូច​ជា​ជប៉ុន​ ហេតុ​នេះ​អ្នក​ដែល​មក​ពី​ឆ្ងាយ​ត្រូវ​តែ ស្វែង​យល់​ជា​មុន​។ ដេក​នៅ​លើ (កម្រាល Futon) ឬ​ក៍​មុខ​ម្ហូប​មិន​ឆ្ងាញ់​ស្រប​តាម​រស​ជាតិ​របស់​ពួក​គេ​ដោយ​សារ​តែ​ពួក​គេ​ចង់​សាក​ល្បង​បួស។ ការ​សរសេរ​ចេញ​ជា​មតិ​រិះ​គន់ ក្នុង​ខណៈ​ពេល​ដែល​ខ្លួន​ឯង​ផ្ទាល់​មិន​ទាន់​នឹង​ស្វែង​យល់​ច្បាស់​ក៍​ជា​ការ​មិន​ទទួល​ខុស​ត្រូវ​មួយ​ដែរ។

ចំណែក​ឯខាង​វត្ត​វិញ​ ការ​ដែល​ខឹង​ខ្លាំង​​មិន​​គិតគឺ​ មិន​អាច​បន្ទោស​បាន​ឡើយ​ជាពិសេស​គឺ​ការ​រិះ​គន់​ប្រមាថ ​របស់​មនុស្ស​ដែល​មិន​ទាន់ដឹង​អ្វី​ហើយ​មក។ ប៉ុន្តែអាកិប្បកិរិយា​ខឹង ហួស​ហេតុកាន់​តែ​ធ្វើ​អោយ​ស្ថាន​ភាព​អាក្រក់​ថែមទេ​។ ដោយ​ការ​សួរ​បក​ទៅ​ភ្ញៀវ​ទេសចរណ៍​ “ហេតុ​អ្វី​ A,B,C” មិន​បក​ស្រាយ​អោយ​បាន​ច្បាស់ការ​យល់​ច្រ​ឡំ និង​ដោះ​ស្រាយ​នូវ​ការ​យល់​ខុស​ទាំង​សង​ខាង។

ហើយ​លើស​ពី​នេះ​ជា​សតវត្យ​ទី ២១ហើយ​ “សាកលភាវូប​នីយ​កម្ម​” ក្នុង​គំ​និត​ សកម្ម​ភាព​ លុប​នូវ​គំនិត​អភិរក្ស​នឹង​ជួយ ​​Sekishoin​ និង​ជប៉ុន​ឈាន​កាន់​តែ​ឆ្ងាយ​ នៅ​ក្នុង​ផ្នែក​ទេសចរណ៍។

ចុះ​អ្នក​វិញ​ អ្នក​គិត​យ៉ាង​ណា​ចំ​ពោះ​រឿង​ “ទាំង​បី​ខាង​លើ” ដែល​ធ្វើ​អោយ​មាន​ការ​ចាប់​អារម្ម​ណ៍ដល់​សាធារណៈជននៅ​លើឆាក​អន្តរជាតិ? សូម​ធ្វើ​ការ​បញ្ចេញ​មតិ​ដើម្បី​អោយ​ Japo បាន​ដឹង​ដោយ​ការ​ចែក​រំ​លេក​មតិ​ខាង​ក្រោម​ណា!

ព័ត៌មាន​បន្ថែម​ : Kaikore.blogspot.com

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: