បុរសជនជាតិជប៉ុនម្នាក់កាន់កាំបិទត្រូវបានបង្រ្កាបដោយប៉ូលីស និងអ្នកដឹកជញ្ជូន
ប្រទេសជប៉ុនគឺជាប្រទេសមួយដែលមានអត្រាឧក្រិដ្ឋកម្មរបស់ប្រជាជនទាបប៉ុន្តែមិនមានន័យថាប្រទេសនេះគ្មានជនប្រព្រឹត្តបទល្មើសនោះទេ។ ធម្មតាពេលដែលធ្វើអ្វីផ្ទុយពីច្បាប់ជនល្មើសតែងតែមាន គំនិតរត់គេចប៉ុន្តែករណីខាងក្រោមបានបញ្ជាក់ពីភាពផ្ទុយមកវិញ។
ប៉ូលីសនៅ Tokyo នៅថ្ងៃច័ន្ទបានចាប់ខ្លួនបុរសម្នាក់មានអាយុ ៥០ឆ្នាំ ដោយសារតែសង្ស័យគាត់មានបំណងចង់សម្លាប់មនុស្ស ក្រោយពេលខំប្រឹងកាប់ស្រ្តីម្នាក់កំពុងតែជិះកង់។
រូបភាព : Twitter
ប៉ូលីសបានអោយដឹងថាជនល្មើសវាយប្រហារស្រ្តីម្នាក់ប្រហែលអាយុ ៦០ឆ្នាំកំពុងតែជិះកាត់នោះ បន្ទាប់មកជនល្មើសបន្តដើរតាមផ្លូវ នោះ និងបោះកាំបិទគ្រប់កន្លែង។
មានសាក្សីជាច្រើនកំពុងនៅកន្លែងកើតហេតុបានទូរស័ព្ទទៅប៉ូលីស និងមនុស្សនៅជំុវិញ។ អ្នកអាចឃើញដូចជានៅក្នុង Video ប៉ូលីសស្រីម្នាក់បានសំនូមពរអោយជនល្មើសទម្លាក់កាំបិទចុះក្នុងខណៈពេលប៉ូលីសប្រុសម្នាក់កំពុងតែចង់ចាប់យកជនល្មើសពីខាងក្រោយ។ ទោះបីជាយ៉ាងណាជនល្មើសនៅតែព្យាយាមរើសបម្រាស់ ជេរប្រមាថ និងបោះកាំបិទដើម្បីគំរាមកហែងអ្នកទាំងអស់គ្នា។
ពេលដែលប៉ូលីសជួបការលំបាកនោះបុរសម្នាក់ដឹកជញ្ជូនទំនិញអោយ Yamato Transport បានចូលមកជួយប៉ូលីសដើម្បីចាប់ខ្លួន ជនល្មើសដោយកណ្តាប់ដៃ។
ប៉ូលីសបានអោយដឹងថារបួសរបស់ស្រ្តីម្នាក់ដែលជិះកង់មិនគំរាមកំហែងដល់ជីវិត។
ជនល្មើសរហូតមកដល់សព្វថ្ងៃមិនលើកឡើងនូវអ្វីទាំងអស់សម្រាប់ការប្រព្រឹត្តរបស់ខ្លួន និងត្រូវបានឃាត់ខ្លួនដើម្បីរងចាំការកាត់ក្តី ប៉ូលីសបាននិយាយ។
ចុងបញ្ចប់នៃ Video ក៍មានការបង្ហាញខ្លួនរបស់អ្នកដឹកជញ្ជូន ទំនិញផ្សេងម្នាក់ទៀតរបស់ក្រុមហ៊ុន Yamato Transport ប៉ុន្តែបុរសម្នាក់នោះបែរជាមិនឈប់ដើម្បីជួយដូចជាបុរសម្នាក់ដឹកជញ្ជូនទំនិញដំបូងទេ។
都立大刃物男の取り押さえに参加するヤマトさんと自分の仕事をするヤマトさん。どっちも目の前の仕事を遂行するヤマトさんGJ!いつもありがとうございます!! pic.twitter.com/1skyXBpHAU
— Jake (@jakewind11) July 30, 2018
ពិតជាមានការកោតសរសើរស្មារតីក្លាហានរបស់បុរសដឹឹកជញ្ជូនទំនិញដោយសារតែមិនខ្លាចគ្រោះថ្នាក់ចូលមកជួយប៉ូលីស។ ពួកយើងទាំងអស់គ្នាគួរតែអោយបុរសម្នាក់នេះការសរសើរពីព្រោះតែមិនមែននរណាក៍ធ្វើដូចបុរសម្នាក់នេះទេ។
ប្រភព : japantoday
Neko