បន្ទាប់​ពី Premium Friday ជប៉ុន​បាន​សម្រេច​អោយ​បុគ្គលិក​ឈប់​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ

ខែ​កុម្ភៈ ឆ្នាំ ២០១៧​ រដ្ឋាភិបាល​ជប៉ុន​បាន​អនុម័ត​ជា​ផ្លូវ​ការ​ តាម​រយៈ Premium Friday ក្នុង​គោល​បំ​ណង​កាត់​បន្ថយ​ Karoushi (ចំនួន​មនុស្ស​ដែល​ស្លាប់ដោយ​សារ​កម្លាំង​ពល​កម្ម​ហួស​)។ ហេតុ​នេះ ជារៀង​រាល់ថ្ងៃ​សុក្រ​នៅ​ចុ​ង​ខែ​បុគ្គលិក​នឹង​ចេញ​ពី​ធ្វើ​ការ​មុន​ម៉ោង​ រី​ក​រាយ​ថ្ងៃ​ចុង​សប្តាហ៍​ជា​មួយ​គ្រួសារ​។

រូប​ភាព : http://matolabo.net/japan/2045/

ទោះ​បី​ជា​យា៉ង​ណា​ជាង​មួយ​ឆ្នាំ​កន្លង​ផុត​ ការ​សម្រាក​នៅ​ថ្ងៃ​សុក្រ​ត្រូវ​បាន​បុគ្គលិក​ការិយាល័​យ​បំ​ពេញ​តាម​ការ​រំ​ពឹង​ទុក​ដែរឬទេ?

ចម្លើយ​មាន​ត្រឹម​តែ​ ១០% ក្នុង​ចំ​ណោម​ ៩០% សហគ្រាស​បាន​បេជ្ញាអនុវត្ត។

តាម​ Asahi TV បាន​អោយ​ដឹង​ពី​មូល​ហេតុនោះ​គឺ​រាល់​ថ្ងៃ​សុក្រ​ ចុង​ខែគឺ​ជា​ថ្ងៃ​ដែល​រវិល​បំ​ផុត​ដូច្នេះ​បុគ្គលិក​មិន​អាច​ចាក​ចេញ​ពី​ការិយាល័យ​មុនពេល​បាន​។​ ហេតុ​នេះរដ្ឋាភិ​បាល​អាច​នឹង​មាន​ការ​​ ពិចារណា​ផ្លាស់​ប្តូរ Premium Friday ទៅ​ថ្ងៃ​ផ្សេង។

ទន្ទឹម​នឹង​នោះ​សេចក្តី​ព្រាង​ថ្ងៃ​សម្រាកព្រឹក​ថ្ងៃ​ច័ន្ទជាមួយ​នឹង​ឈ្មោះ Shining Monday (ភាសាជប៉ុន​) ក៍កំពុង​​ត្រូ​វ​បាន​ពិ​ចារណា​ ដោយ​សារ​មូល​ហេតុ​នោះ​គឺ​ជាថ្ងៃ​​ដើម​សប្តាហ៍ ភាគ​ច្រើន​អ្នក​ទាំង​អស់គ្នា​សុទ្ធ​តែ​ហត់​ណើយ​ដោយ​សារ​ថ្ងៃ​ចុង​សប្តាហ៍។ ដូច​នេះ​ប្រសិន​បើ​ចាប់​ផ្តើម​ការ​ងារចាប់​ពី​ពេល​ល្ងាច​នោះ​ ផលិត​ភាព និង​អារម្មណ៍ធ្វើការ​របស់​បុគ្គលិ​កអាច​នឹង​មាន​ការកើន​ឡើង។

រូប​ភាព : http://asitaikimasu1993.hatenablog.com

ទោះ​បី​ជា​យ៉ាង​ណា​ បញ្ហា​ទាំង​ពីរ​ខាង​លើ​សុទ្ធ​តែ​ទទួល​បាន​ មតិផ្ទុយ​គ្នា​នៅ​ក្នុង​សាធារណៈជន។ ការ​ព្រួយ​បារម្មណ៍​ច្រើន​បំ​ផុត អំ​ពី​ថ្ងៃ​ឈប់​សម្រាកនៅ​ពេល​ដែល​ត្រូវ​អនុវត្ត​ជាក់​ស្តែង។

“មនុស្ស​ម្នាក់ៗ​មាន​បំណង​ខុសគ្នា​ ហេតុ​នេះ​អោយ​អ្នកទាំង​អស់គ្នាសិទ្ធិ​​ជ្រើស​រើស​ថ្ងៃ​សម្រាកដោយ​ខ្លួនឯង​គឺ​បាន​ហើយ”។

“រយៈពេល​សម្រាក​កាន​់​តែ​យូរ​នោះ​អារម្មណ៍​ដែល​ទៅ​ធ្វើ​ការ​វិញកាន់​តែ​ដូច​ជា​ឋាន​នរក​ទេ”។

“អ្វី​ដែល​ពួក​ខ្ញុំ​ត្រូវ​ការ​មិន​មែន​ Shining Monday នោះ​គឺ Endless Sunday (ថ្ងៃ​អាទិត្យ​អមតៈ)”

រូប​ភាព : http://twitter.com

មិន​ទាន់​ដឹង​ថា​ការ​សំនូម​ពរ​ត្រូវ​បាន​អនុញ្ញាត​ដែរ​ឬទេ ប៉ុន្តែ​ខ្លួន​ខ្ញុំ​ផ្ទាល់​មាន​អារម្មណ៍​ថា​កាន់​តែ​មាន​ថ្ងៃ​សម្រាក​ច្រើន​កាន់​តែ​សម្បាយ​ចិត្ត​។ បាន​ថ្ងៃ​ណាគឺ​រីករាយ​ថ្ងៃ​នោះ។

ព័ត៌មាន​បន្ថែម​ : news.livedoor.com

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: