ព្យុះ​ Jongdari កាត់​ប្រទេស​ជប៉ុនមាន​​ ១៩​នាក់​រង​របួស​ និង​១០០​ការ​ហោះ​ហើរ​ត្រូវ​បាន​ពន្យារពេល

ពេល​ព្រឹក​ប្រលឹម​ថ្ងៃទី ៣០​ខែ​កក្កដា ព្យុះ​ Jongdari កាត់​ប្រទេស​ជប៉ុន ធ្វើ​អោយ​មាន​ភ្លៀង​ខ្លាំង​ដែលមិន​អាច​ស្មាន​ទុក​មុន មាន​មនុស្ស​ ១៩​នាក់​រង​របួស​។

ព្យុះ​ Jongdari បាន​ឆ្លង​កាត់​ភាគ​ខាង​លិច​នៃ​ប្រទេស​ជប៉ុន​ ធ្វើ​អោយ​មាន​ទឹក​ជំនន់​ និង​ធ្វើ​អោយ​បាក់​ដី​ ហើយ​បណ្តាល​អោយ​ទី​ ប្រជុំ​ជន​មាន​ភ្លៀង​ខ្លាំង​។ ជា​មួយ​នឹង​កម្លាំង​ខ្យល់​ឡើង​ទៅ​ដល់ ១៨០Km/h ព្យុះ​បាន​ទៅ​ដល់​ Ise, ខេត្ត​ Mie នៅ​វេលា ម៉ោង​មួយ​ព្រឹក​ (ម៉ោងតាម​បំបន់​) យោង​តាម​ភ្នាក់​ងារ​ឧតុនិយម។

ប្រជាជន​ Tokyo ជួប​ប្រទះភ្លៀង​ខ្លាំង​ដោយ​សារ​ព្យុះ​ Jongdari – រូប​ភាព : Reuters

ជាង ១៧០​ការ​ហោះ​ហើរ​ក្នុង​តំបន់​ត្រូវ​បាន​លុប​ចោល​ និង​សេវា​កម្ម​បណ្តុះ​បណ្តាល​ត្រូវ​បាន​ផ្អាកនៅ​ថ្ងៃ​ទី ២៩ ​ខែ កក្កដា​ ដើម្បី​ការ​ពារ​ព្យុះ​។ មាន​មនុស្ស​ប្រហែល​ជា​ ១០​នាក់​រង​របួស​ ដោយ​សារ​តែ​ដួល​ ឬ​ក៍​ប៉ះ​ទង្គិច​ជា​មួយ​កញ្ចក់​ និង​វត្ថុ​ដែល​ធ្លាក់តាម​បង្អួច​ដោយ​បូ៉លីស​តំ​បន់​បាន​អោយ​ដឹង​។

NHK បាន​អោយ​ដឹង​ពី​ចំ​នួន​មនុស្ស​ដែល​រង​របួស​ឡើងដល់ ១៩​នាក់ក្នុង​ខណ្ឌ​ធំៗ​ទាំង​៦។

បន្ទាប់​ពី​ធ្វើ​អោយ​បាក់​ដី​ ព្យុះ​បាន​កាត់​បន្ថយ​ហើយ​ប្រែ​ទៅ​ជា ​ព្យុះធម្ម​តា​វិញ​ប៉ុន្តែ​ខេត្ត​ជា​ច្រើន​នៅ​ប្រទេស​ជប៉ុន​នូវ​តែ​រក្សា​ភាព​ប្រុង​ប្រយ័ត្ន​គ្រប់​ពេល។

Koji Konitomi មន្រ្តី​គ្រប់​គ្រ​ង​វិបត្តិ​គ្រោះ​ធម្ម​ជាតិ​នៅ​ខណ្ឌ​ភាគ​ ខាង​លិច​ Okayama បាន​អោយ​ដឹង​៖ “ខ្ញុំ​បាន​ធ្វើ​ការ​ប្រកាស​ជា​ការ ​ប្រញាប់​គ្រប់​ពេល​វេលា​ចាប់​ពី​ពេល​មាន​ភ្លៀង​ខ្លាំងនៅ​ដើម​ខែ​ កក្កដា​”។

“ពិត​ជា​សំ​ណាង​ ពួក​យើង​មិន​ជួប​ប្រទះ​ទឹក​ជំនន់​ប៉ុន្មាន​​ថ្ងៃ​” គាត់​បាន​និយាយ​។

ខ្យល់​ព្យុះ​ មុន​ពេល​ចូល​ភាគ​ខាងលិច​បាន​ធ្វើ​អោយ​ភ្លៀង​ខ្លាំង​ ភាគ​ខាងកើត​ប្រទេ​ជប៉ុន​។ អាជ្ញាធរ​នៅ​ទី​នេះ​បាន​ប្រាប់​ និង​រៀប​ចំ ជម្លៀស​សម្រាប់​មនុស្ស​រាប់​មឺុន​នាក់។ វីដេអូរ​បាន​អោយ​ឃើញ​ថា​ រលក​ធំ​បាន​បក់​បោកច្រាំង​ថ្ម​នៅ​សមុទ្រ​ភាគ​និរតី​ Tokyo ហើយ​ដើម​ឈើ​បាន​ដួល​រលំ​ជាច្រើន​ដោយ​សារ​ខ្យល់​ខ្លាំង។

ខ្យល់​ខ្លាំង​នៅ​តំ​បន់​សមុទ្រ​បាន​ធ្វើ​អោយ​បែក​កញ្ចក់​នៅ​សណ្ឋាគារ​មួ​យ​ធ្វើ​អោយ​មនុស្ស​ចំនួន​ ៥​នាក់​ត្រូវ​របួស​ពេល​ដែល​ស្វែង​រក​ កន្លែង​សុវត្ថិ​ភាព។

“ពួក​យើង​នឹក​ស្មាន​មិន​ដល់​ថា​កម្លាំង​ខ្យល់​ខ្លាំង​យ៉ាង​នេះ​ទេ។ រលក​បាន​ឡើង​ដល់​ភោជនីយ​ដ្ឋាន​ពេល​ដែល​បង្អួច​បែក។ ប៉ុន្តែ​ភ្ញៀវ​ទាំង​អស់បាន​ជម្លៀស​ដោយ​អ្នក​ណែ​នាំយ៉ាង​រហ័ស​ និង​តាម​ដំ​ណាក់​កាល។ ពួក​យើង​ពិត​ជា​អរគុណ​សម្រាប់​អ្វី​ទាំង​នេះ” អ្នក​ដែល​គ្រប់​គ្រង​ភោជនីយ​ដ្ឋាន​បាន​អោយ​ដឹង។

“ពិត​ជា​សំ​ណាង​ពេល​ដែល​គ្មាន​នរណា​ត្រូវ​របួសធ្ងន់” គាត់​បាន​បន្ត​និយាយ​។

ព្យុះ​បាន​ផ្លាស់​ទី​ទៅ​តំបន់ភាគ​ខាង​លិច​នៃ Chugoku កន្លែង​ដែល​មាន​ភ្លៀង​ខ្លាំង​ដែល​មិន​ធ្លាប់​មាន​ពី​មុន​បាន​ធ្វើ​អោយ​មាន​ទឹក​ជំនន់ និង​បាក់​ដី​ ធ្វើ​អោយ​មនុស្ស ២២០​នាក់​ត្រូវ​បាត់​បង់​ជី​វិត​។

ប្រភព​ព័ត៌មាន : Reuters

តាម​រយៈព័ត៌មាន/ជីវិត និង​ការ​រស់​នៅ​​

 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: