ហាង​លក់​ទំនិញ​ទទួល​បាន​ ៩​លាន​យ៉េន​ដោយ​​មូល​ហេតុ​នឹក​ស្មាន​មិន​ដល់…

តើ​អ្នកធ្លាប់​ភ្ញាក់​ពី​គេង​ហើយ​ត្រូវ​ជំ​ពាក់​បំ​ណុល​ដែរ​ឬទេ? អ្នក​គ្រាន់​តែ​ដាក់​កង់​នៅ​ហាង​លក់​ទំ​និញ​របស់​គេមិន​យក​ទៅ​វិញ​ហើយ​ត្រូវ​សង​សំ​ណង​យ៉ាង​ច្រើន​។ ពេល​នោះ​អ្នក​ប្រាកដ​ជា​មាន​ការ​ ភ្ញាក់​ផ្អើរ​ណាស់! រឿង​នេះ​បែរ​ជា​កើត​ឡើង​ចំ​ពោះ​បុរស​​ម្នាក់​ជន​ជាតិ​ ជប៉ុនដូច​​ខាង​ក្រោម​នេះ។

នៅ​ថ្ងៃទី ២៦​ ខែ​កក្កដា​ សាលា​ខណ្ឌ​ Osaka បាន​ចោទ​បុរស ជន​ជាតិ​ជប៉ុន​​ម្នាក់ (មិន​បញ្ចេញ​​ឈ្មោះ​) ចេញ​សំណង​អោយ​ហាង​ លក់​ទំ​និញ​នៅ​ទី​ក្រុង​ Ibaraki ខេត្ត​ Osaka ដោយ​សារ​ត្រូវ​រងការ​ខូច​ ខាត​ពេល​ដែល​បុរស​ម្នាក់​នេះ​​បាន​ចោទ​កង់​នៅ​ទី​នោះតាំងពី​ឆ្នាំ ២០១៣ ដល់​ឆ្នាំ ២០១៥។

រូប​ភាព : glodeco

ហាង​លក់​ទំនិញ​នេះ​បាន​អោយ​ដឹង​ បុរស​ម្នាក់​នេះ​រស់​នៅ​ជិត​ នេះ​​ក្នុង​រយៈ​ពេល​ដែល​គ្មាន​នរណា​ដឹង​ច្បាស់​ហើយ​បាន​ដាក់​កង់​របស់​គាត់នៅ​មុខ​ហាង​ជាង​ ១១,០០០ម៉ោង​។ អ្នក​គ្រប់​គ្រង​បាន​ធ្វើ​ការ​ ប្រមាន​ដោយ​ពាក្យ​សំ​ដី​ និង​អក្សរ​ប៉ុន្តែ​គ្រប់​យ៉ាង​សុទ្ធ​តែ​គ្មាន ​ប្រយោជន៍។ ហាង​លក់​ទំ​និញ​ទាម​ទារ​សំ​ណង​ប្រហែល ៩,៩ លាន​ យ៉េន​ (៨៩,០០០ USD) រួម​ទាំង​តម្លៃ​នៃ​ការ​ចោទ​កង់​ហើយ​នឹង​ការ​ ខូច​ខាត​ដែល​កង់​បាន​ធ្វើ​អោយ​រាំង​ស្ទះ​ការ​លក់​ដូរ​របស់​ពួក​គេ​។

ក្នុង​ករណី​ដែល​សងលុយ “ច្រើន​” បែប​នេះសម្រាប់​ការ​ចោទ​កង់​ ដូ​ច​ជា​វីដេអូរ​​ខាងក្រោម​​នេះ បាន​អោយ​ឃើញ​ថា​ម្ចាស់​កង់​មួយ​នេះ​ ត្រូវ​តែ​សង​លុយ​ចោទ​កង់។ ហើយ​វិក័យប័ត្រ​ឡើង​ទៅ​ដល់​ ៩៩៦,៣០០​យ៉េន​។ ពិត​ជា​ច្រើន​ខ្លាំង​ណាស់!

ថតវិញ​​នូវសកម្ម​ភាព​​ខាងលើ​​ ចៅ​ក្រម​បាន​សម្រេច​ចិត្ត​ទទួល​ យក​ពាក្យ​បណ្តឹង​របស់​ហាង​លក់​ទំ​និញ​ និង​ប្រកាស​បរុស​ម្នាក់​នេះ​ ត្រូវ​តែ​សង​សំ​ណង​ ៩,២លាន​យ៉េន​ដូច​ជាហាង​លក់​ទំ​និញ​បាន​លើក​ ឡើង​។

ទោះ​បី​ជា​ហាង​លក់​ទំ​និញ​ឈ្នះ​ខាង​ច្បាប់​ប៉ុន្តែ​អ្នក​អាន​គ្រប់ទាំង​អស់​គ្នា​បែរ​ជា​​​មាន​ការ​ព្រួយ​បារម្មណ៍​ជំនួស​ហាង​ទៅ​វិញ។​ ខាង​ក្រោម​នេះ​គឺជា​មតិ​យោបល់​របស់​ពួក​គេ​៖

“ម្នាក់​នោះ​នឹង​មិន​សង​លុយ ពួក​គេ​អាច​ដក​ហូត​ទ្រព្យ​សម្បត្តិ ​របស់​គាត់​ដែរ​ឬទេ?”

“មិន​ចំ​ណាយ​ច្រើន​ទេ​​ប្រសិន​ជា​បុរស​ម្នាក់​នេះ​ជួល​កន្លែង​សម្រាប់​ផ្ញើកង់”។

“តើ​បុរស​ម្នាក់​នេះ​នឹង​សង​លុយ​ច្រើន​ដូច​នេះ​ដែរ​ឬទេ?”​

“នេះ​ជា​ឧទាហរណ៍​បែប​ឧក្រិដ្ឋ​កម្ម”។

“ខ្ញុំ​ពិត​ជា​មាន​ការ​ស្តោក​ស្តាយ​នៅ​ពេល​ដែល​គាត់​មិន​ឆ្លើយ​តប​ការ​ប្តឹង​​។ ខ្ញុំ​ពិត​ជា​ចង់​ស្តាប់​ការ​បក​ស្រាយ​របស់​គាត់”។

ចុង​ចោទ​ប្រាកដ​ជាមិន​​មែន​មនុស្ស​ដែល​សង​លុយ​អោយ​គេ​ដោយ​ខ្លួនឯង​ទេ​ដូច្នេះ​ប្រហែល​ជា​នឹង​មាន​ការ​តវ៉ា​ខាង​ផ្នែក​ច្បាប់​ផ្សេង​ទៀត​ដើម្បី​ទទួល​បាន​ប្រាក់​ច្រើន​បែប​នេះ​ពី​បុរស​ម្នាក់​នេះ។ នេះ​ពិត​ជាឧទាហរណ៍​មួយ​ឆ្លុះ​បញ្ជាំង​ពី​កម្លាំង​របស់​ហាង​ទំ​និញ​សម្រាប់​មនុស្ស​ដែល​ប្រើ​ប្រាស់​ទី​ធ្លាខុស​ច្បាប់​របស់​ពួក​គេ។

រូប​ភាព : soranews

ក្រៅ​ពី​នេះហាង​លក់​ទំ​និញ​មួយ​ចំ​នួន​បាន​ដាក់​ឧបករណ៍​តាម​ដាន​មួយ​ចំ​នួន​ដើម្បី​មើល​ផ្លាក​លេខ​កង់​ និង​គិត​លុយ​ដោយ​ស្វ័យ​ប្រវត្តិ​ សម្រាប់​នរណា​ដែល​ចោទ​កង់​លើស​ ២០​នាទី​។ ជាមួយ​នឹង​មុខ​ងារ​ បែប​នេះ​ពួក​គេ​អាច​ទប់​ទល់​នឹ​ងបញ្ហា​ដូច​ជា​ការ​ចោទ​កង់​ខាង​លើ។

ប្រភព : soranews24

Neko

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: