នៅប្រទេសជប៉ុន៖ អាចបាត់បង់ “ទ្រព្យសម្បតិ្ត” ប្រសិនជក់បារីនៅកន្លែងសាធារណៈ
តាមច្បាប់ការពារសុខភាព (បានប្តូរ) ត្រូវបានអនុម័តដោយសភាជប៉ុនក្នុងពេលថ្មីៗនេះ អ្នកដែលជក់បារីនៅកន្លែងសាធារណៈនឹងត្រូវផាកពិន័យដល់ទៅ 300.000 យ៉េន។
មានរូបភាព
ម្ចាស់កន្លែងនឹងត្រូវផាក 500.000 យ៉េន ប្រសិនបើទុកអោយអតិថិជនជក់បារីនៅកន្លែងដែលហាមឃាត់។
ដូចនេះតាមច្បាប់ការពារសុខភាព (បានប្តូរ) របស់ប្រទេសជប៉ុនមានប្រសិទ្ធិភាពជាផ្លូវការចាប់ពីខែ 4/2020 ការដែលជក់បារីត្រូវបានហាមឃាត់នៅភោជនីយដ្ឋាន ក្លឹប ការិយាល័យ និងសណ្ឋាគារ (ក្រៅពីផ្ទះសំណាក់មួយចំនួនសម្រាប់ភ្ញៀវជក់បារី)។
នៅភោជនីយដ្ឋាន ក្លឹប ភ្ញៀវទាំងអស់នឹងមិនបានជក់បារីនៅក្នុងបន្ទប់រួម។ ពួកគេត្រូវជក់បារីនូវបន្ទប់ផ្សេង មានខ្យល់អាកាស ហើយបន្ទប់នេះនឹងមិនអនុញាតអោយផឹកស្រា ឬញ៉ាំអ្វីឡើយ។ ម្ចាស់កន្លែងនឹងត្រូវផាក 500.000 យ៉េន ប្រសិនបើទុកអោយអតិថិជនជក់បារីនៅកន្លែងដែលហាមឃាត់។
មានរូបភាព
អ្នកដែលជក់បារីនៅកន្លែងសាធារណៈនឹងត្រូវពិន័យ 300.000 យ៉េន
សម្រាប់ហាងដែលមានដើមទុនតិចជា 50 លានយ៉េន ឬក៍កន្លែងតូចជាង 100m2 ភ្ញៀវដែលបានមកអាចជក់បារីនៅបន្ទប់រួម។ ទោះបីជាយ៉ាងណាម្ចាស់ហាងត្រូវសរសេរផ្លាកហាមឃាត់នៅខាងក្រៅដើម្បីអោយភ្ញៀវអាចដឹង និងសម្រេចចិត្តថាចូលក្នុងដែរឬទេ។ អ្នកដែលអាយុក្រោម ២០ឆ្នាំនឹងមិនអាចចូលក្នុងហាងនេះ។
ក្រៅពីនេះហាងថ្មីដែលបានបើកក្រោយពេលច្បាប់ត្រូវបានអនុម័ត ទោះបីជាដើមទុន ឬទំហំប៉ុណ្ណា ក៍សុទ្ធតែទាមទារអោយមានបន្ទប់ជក់បារីផ្សេង។ ប្រសិនជាអត់ ពួកគេមិនអាចអោយអតិថិជនជក់បារីទេ។
មានរូបភាព
តំបន់ដែលមានផ្លាកសញ្ញាហាមជក់បារីនៅជប៉ុន។
មិនត្រឹមតែប្រទេសជប៉ុន “ខ្លាំងដៃ” ជាមួយនឹងបារី ភ្នាក់ងារបរិស្ថានជាតិ (NEA) របស់ Singapore ក៍បានឡើងផែនការដាក់ពង្រាយ Camera ឧបករណ៍ស្ទង់កម្តៅនៅគ្រប់កន្លែងដើម្បីរកឃើញសកម្មភាពជក់បារីក្នុងតំបន់ដែលហាមឃាត់។
នៅ Singapore សកម្មភាពជក់បារីបច្ចុប្បន្នត្រូវបានហាមឃាត់ ប្រហែល 32.000 កន្លែង និងតំបន់ រួមទាំងហាងដែលកំសាន្ត កន្លែងដែលទិញទំនិញ ការិយាល័យ បន្ទីរពេទ្យ ចំណទឡានក្រុង ផ្លូវដែលមានដំបូលបាំង ច្រកទ្វារជណ្តើរយន្ត ជណ្តើរ និងច្រកចូលអគារ។ ត្រូវតែដឹងថាទោះបីជាថ្ងៃឬយប់ Camera ឧបករណ៍ស្ទង់កម្តៅសុទ្ធតែអាចដឹងពីសកម្មភាពជក់បារី។
មានរូបភាព
ប្រទេសជប៉ុនគឺជាប្រទេសដែរប្រើប្រាស់បារីច្រើនជាងគេនៅលើពិភពលោក។
អ្នកដែលត្រូវបានដឹងថាជក់បារីនៅតំបន់ហាមឃាត់អាចត្រូវផាកពិន័យ 200USD នៅកន្លែងផ្ទាល់ ឬក៍ដល់ទៅ 1.000USD ប្រសិនបើត្រូវបានកាត់ទោសនៅតុលាការ។
នៅអាមេរិក បន្ទាប់ពីមានរបាយការណ៍សង្ខេបដែលពាក់ព័ន្ធ នៃផលប៉ះពាល់របស់បារីត្រូវបានប្រកាសនៅឆ្នាំ 1964 ច្បាប់អន្តរជាតិពីការបិទផ្លាកសញ្ញា និងផ្សព្វផ្សាយផលិតផលត្រូវបានចេញក្នុងរយៈពេលមួយឆ្នាំក្រោយមក។ ដល់ឆ្នាំ 2016 សហរដ្ឋអាមេរិកបានអនុម័តច្បាប់ជាច្រើនទៀត ផ្លាស់ប្តូរ និងបន្ថែមបទបញត្តិមួយចំនួនដូចជាផ្នែកមួយនៃយុទ្ធសាស្រ្តត្រួតពិនិត្យបារី។
នៅខែឧសភា រដ្ឋមន្រ្តីសុខភាពបារាំង Agnes Buzyn បានអោយដឹងពីបារីសម្លាប់ ២០០នាក់ជារៀងរាល់ថ្ងៃនៅប្រទេសនេះ។ តាំងពីឆ្នាំ ២០១៧ បារាំងហាមជក់បារីនៅកន្លែងសាធារណៈ ហើយប៉ុន្មានឆ្នាំក្រោយមកមាននូវសកម្មភាពប្រឆាំងនឹងគ្រោះថ្នាក់នៃផ្សែងបារី។ ពន្ធត្រូវបានអនុម័តដើម្បីបង្កើនតម្លៃផលិតផលនេះពី 9USD ដល់ 12USD ក្នុងឆ្នាំ 2020។
តាមប្រភពព័ត៌មានថ្មី
TT