ប្រទេស​ជប៉ុនទទួល​យក​ 10.000 គិលានុបដ្ឋាយិ​កាវៀត​ណាម​មក​​ធ្វើ​ការ​

រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេច​អញ្ជើញ​10.000 គិលានុបដ្ឋាយិ​កាវៀត​ណាមចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ឆ្នាំ​ 2020 មក​ធ្វើ​ការ​ដើម្បីទប់​ទល់​ជាមួយ​ស្ថាន​ភាព​ខ្វះ​ធន​ធាន​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ​នៃ​ផ្នែក​គិលានុបដ្ឋាយិ​កាប្រទេស​នេះ។ ប្រទេស​ជប៉ុន​ទទួល​យក​ 10.000 គិលានុបដ្ឋាយិ​កាវៀត​ណាមមក​ធ្វើ​ការ​។

គិលានុបដ្ឋាយិ​កាវៀត​ណាមត្រូវ​បាន​បណ្តុះ​​បណ្តាល​នៅ​ប្រទេស​ជប៉ុន​។

ប្រភពរូប​ភាព : asia.nikkei.com

តាម​ប្រភព​ព័ត៌មាន​ដែល​បាន​ផ្សព្វ​ផ្សាយ​លើ​ទំ​ព័រ​ Nikkei Asian Review។

ជំហាន​ដំ​បូង​ប្រទេស​ជប៉ុន​គ្រោង​ទទួល​យក​​ 3.000 គិលានុបដ្ឋាយិ​កាក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ជាមួយ​នឹង​ការ​ជំនួយ​ថវិកា​ពី Tokyo សម្រាប់​សកម្ម​ភាព​បង្រៀន​ភាសា​ហើយ​បន្ទាប់​មក​ពង្រីក​ទៅ​ ជា​​ 10.000 គិលានុបដ្ឋាយិ​កាក្នុង​រយៈពេល​ពីរ​ឆ្នាំ​។

ដោយ​កំណត់​គោល​ដៅ​សម្រាប់​ចំ​នួនគិលានុបដ្ឋាយិ​កា រដ្ឋាភិបាល​ជប៉ុនសង្ឃឹម​ថា​នឹង​ជំរុញ​យ៉ាង​លឿន​ការ​រៀប​ចំ​ការ​ងារ​។​

ថ្ងៃ​អង្គារ​កន្លង​ទៅ​ នាយករដ្ឋ​មន្រ្តី​ Shinzo Abe បាន​ដឹក​នាំ​ដំ​ណើរ​ការ​ចាប់​ផ្តើម​រៀប​ចំ​ទទួល​យ​ក​អ្នក​ធ្វើ​ការ​បរទេស​មក​កាន់​ប្រទេស​ជប៉ុន​ដើម្បី​ធ្វើ​ការ​។ Tokyo កំពុង​តែ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បីកំ​ណត់​ចេញ​នូវ​គោល​ដៅ​ដូច​គ្នា​ជាមួយ Indonesia, Cambodia និង​ ឡាវ​។

ប្រទេស​ជប៉ុន​ និង​ប្រទេស​វៀត​ណាម​ត្រូវ​បាន​រំ​ពឹង​ទុក​ថា​នឹង​ចុះ​ ហត្ថលេខា​ព្រម​ព្រៀង​លើ​អនុ​ស្សរណៈ​មួយ​ដើម្បី​សម្គាល់​ក្នុង​ឆ្នាំនេះ។ ឯក​សារ​នេះ​នឹងត្រូវ​ទុក​ជា​មួយ​ផ្នែក​របស់ “ការ​ផ្តួច​ផ្តើម​សុខភាព​ប្រជាជន​អាសុី” កម្ម​វិធី​មួយ​របស់​រដ្ឋាភិ​បាល​ជប៉ុនដើម្បី​ផ្គត់​ផ្គង់​អោយ​សង្គម​ដែល​កំពុង​ចាស់​នៅ​អាសុី​រាល់​ចំនេះ​ដឹង​ និង​ចំ​នេះ​ដឹង​វិ​ជ្ជាជី​វៈរបស់​ជន​ជាតិ​ជប៉ុន​ អំ​ពី​​គិលានុបដ្ឋាយិ​កា និង​សុខុមាល​ភាព​សង្គម​។

ប្រទេ​ស​ជប៉ុន​បាន​ចាប់​ផ្តើម​ទទួល​យក​អ្នក​ធ្វើ​ការ​វៀត​ណាម​ក្នុង​ផ្នែក​​​គិលានុបដ្ឋាយិ​កាក្នុង​ខែ 11/2017 នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​វគ្គ​បណ្តុះ​បណ្តាល​បច្ចេក​ទេស​ហើយ​​តាម​រយៈនោះ​គិលានុបដ្ឋាយិ​កាក៍​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ជប៉ុន​។

ហើយ​កម្មករ​ដែល​អាច​និយាយ​ភាសា​ជប៉ុន​ដើម្បី​ទំ​នាក់​ទំ​នង​ក្នុង​កម្រិតជាក់​លាក់​ណា​មួយ​ និង​អាច​ត្រូវ​បាន​ផ្តល់​លិខិត​អនុញាត​ស្នាក់​ នៅ​ជាមួយ​នឹង​រយៈពេល​ដល់​ទៅ ៥​ឆ្នាំ។ រដ្ឋាភិបាល​នឹង​បង្កើត​កម្ម​វិធី​ថ្មី​មួយ​សម្រាប់​អនុ​ញាត​អោយ​អ្នក​ដែល​បាន​បំ​ពេញ​វគ្គ​បណ្តុះ​បណ្តាល​ពី​បច្ចេក​ទេស​ដើម្បី​អាច​បន្ត​រស់​នៅ​ប្រទេស​ជប៉ុន​ថែម​ ៥ឆ្នាំ​ទៀត​។

រូប​ភាព : http://www.amec.com.vn

ទោះ​ជា​យ៉ាង​ណា​ចំ​នួន​កម្ម​ករ​អាចទាញ​យក​វ​គ្គ​សិក្សា​បច្ចេកទេស​នេះសម្រាប់​សកម្ម​ភាព​គិលានុបដ្ឋាយិ​កាពិត​ជា​តិច​ណាស់​ដោយ​សារ​សុំ​នូម​ពរ​តឹង​រឹង​ និង​ភាសា​ទាម​ទារ​អោយ​មាន​ការ​រីក​ចម្រើន​ ចំណាយ​សម្រាប់​ការ​បណ្តុះ​បណ្តាល។

អ្នក​ដែល​ចូល​រួម​កម្ម​វិធី​នឹង​ត្រូវ​ត្រ​លប់​ទៅ​ប្រទេស​វិញ​ប្រសិន​បើ​ជំ​នាញ​ទំ​នាក់​ទំ​នង​ភាសា​ជប៉ុន​របស់​ពួក​គេ​មិន​គ្រប់​កម្រិត​កំ​ណត់​នៅ​ក្នុង​ឆ្នាំដំ​បូងធ្វើ​អោយ​ការ​ទៅ​ប្រទេស​ជប៉ុន​ប្រែ​ជា​ចំ​ណាយ​ច្រើន។

តាម​កម្ម​វិធី​ថ្មី​ជប៉ុន​នឹង​ជំនួយ​ថវិកា​បណ្តុះ​បណ្តាល​ភាសា​ និង​ធ្វើ​ការ​ជាមួយ​ក្រុម​ហ៊ុន​ជំនាញ​ខាង​បណ្តុះ​បណ្តាល​សម្រាប់​ គិលានុបដ្ឋាយិ​កាវិធី​ជួយ​មនុស្ស​ចាស់​ និង​ជួយ​បង្កើន​កម្លាំង​របស់​ពួក​គាត់។ កម្ម​ករ​ទាំង​នេះ​នឹង​ត្រូវ​ទទួល​បាន​ប្រាក់​ខែ​ដូច​ទៅ​នឹង​កម្ម​ករ​នៅ​ប្រទេស​ជប៉ុន។

ដំ​បូង​រដ្ឋាភិ​បាល​ជប៉ុន​នឹង​ទទួល​យក​ 3.000 កម្មករ​តាម​រយៈ​ ១២ក្រុម​ហ៊ុន​ជប៉ុន​ត្រូវ​បាន​កំ​ណត់​ជា​អ្នក​ហាត់​ការ​បច្ចេកទេស​។ រដ្ឋាភិបាល​វៀត​ណាម​ក៍​នឹង​អនុញាត​អោយ​ភ្នាក់​ងារ​ទាំង​ ៦​បញ្ជូន​ កម្ម​ករ​ឆ្នើម​ទៅ​ក្រៅ​ប្រទេស។

គិលានុបដ្ឋាយិ​កាដែល​មក​ពី​បរទេស​បច្ចុប្បន្ន​មក​ដល់​ប្រទេស​ជប៉ុន​ដើម្បី​ធ្វើ​ការ​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​។ នៅ​ក្នុង​ដំ​ណាក់​កាល​ 2008 – 2017 មាន​សរុប​ប្រហែល​ 3.500 គិលានុបដ្ឋាយិ​កាបរទេស​មក​ប្រទេស​ជប៉ុ​ន​។ ការ​​បន្ថែម​ 3.000 គិលានុបដ្ឋាយិ​កា និង​បង្កើន​ចំនួន​នេះ​ឡើង​ជិត​ទ្វេ​ដង​។

រដ្ឋាភិ​បាល​ជប៉ុន​បច្ចុប្បន្ន​កំ​ពុង​ផ្អែក​ទៅ​លើ​កម្ម​វិធី​បណ្តុះ​បណ្តាល​បច្ចេក​ទេស​ដើម្បី​ទទួល​យក​កម្ម​ករ​បរទេស​ ដោយ​សារ​តែ​ថវិ​កា​មាន​កំ​ណត់ទៅ​លើ​ការ​ទទួល​យក​បន្ថែម​កម្ម​ករ​តាម​រយៈព្រម​ព្រៀង​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច។

ឆ្នាំ ២០១៥​ផ្នែក​គិលានុបដ្ឋាយិ​ការបស់​ប្រទេស​ជប៉ុន​ខ្វះ ​ប្រហែល​ 40.000 កម្មករ​ទៀតគ្រាន់​តែ​ដើម្បី​បន្ថយ​ចន្លោះ​ចុះ​កម្រិត​ សល់ 30.000 កម្មករ។

ក្នុង​ថ្ងៃ​អនាគត​ករណី​ខ្វះ​ខាត​ដែល​បាន​រំ​ពឹង​ទុក​កាន់​តែ​ច្រើន​ទៅ​កើន​រហូត​ដល់​កម្រិត​ 790.000 កម្មករ​ និង​ឆ្នាំ 2035។ កន្លែង​សាង​សង់​បន្ទីរ​ថែ​ទាំ​របស់​រដ្ឋាភិបាល​ចាប់​ពី​ឆ្នាំ​សារពើ​ពន្ធ​ 2015 រហូត​ដល់​ឆ្នាំ​សារពើ​ពន្ធ 2017 ទើម​តែ​សម្រេច​បាន​ 70% ជាមួយ​នឹង​មូល​ហេតុ​សំ​ខាន់ដោយ​សារ​តែ​ខ្វះ​ខាត​ធន​ធាន​មនុស្ស​។

នៅ​ក្នុង​បរិ​បទ​នៃ​ការ​ប្រកួត​​ប្រជែង​ដើម្បី​ទទួល​បាន​ប្រភព​កម្ម​ករ​ កូ​រ៉េ​ក៍​បាន​កំ​ណត់​ចេញ​សម្រាប់​ការ​ទាក់​ទាញ​កម្មករ​បរទេស​។ ទោះ​បី​ជា​ជប៉ុនកំ​ពុង​ខំ​ប្រឹង​ធ្វើ​តាម​វិធី​ដូច​គ្នា​ដោយ​ការ​កំ​ណត់​ចេញ​នូវ​គោល​ដៅ​ពី​ចំនួន​ ប៉ុន្តែ​នៅ​តែ​មិន​ទាន់​ច្បាស់​ប្រទេស​នេះ​អាច​បង្កើន​ ចំនួន​កម្មករ​បរទេស​ឬទេ​ ដោយ​សារ​ការ​ទាម​ទារ​មួយ​ចំ​នួន​ពី​ការ​ស្នាក់​នៅ​ក្នុង​នោះ​មាន​កម្រិត​ភាសា។

តាម​រយៈប្រភព​ព័ត៌​មាននិង​​ TT

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: