“ជិត​មក​ដល់​ហើយ​” សម័យ​កាល​ភ្លៀង​ត្បូង​ពេជ្រ​ធ្លាក់​ពី​លើ​មេឃ​

“ជិត​មក​ដល់​ហើយ​” សម័យ​កាល​ភ្លៀង​ត្បូង​ពេជ្រ​ធ្លាក់​ពី​លើ​មេឃ​ ហើយ​នរណា​ក៍​អាច​ជា​ម្ចាស់​កម្ម​សិទ្ធិ​ទាំង​ឃ្លាំង​ត្បូង​ពេជ្រ​នៅ​ក្នុង​ផ្ទះ

ត្បូង​ពេជ្រ​មាន​ឈ្មោះ​ជា​ស្តេច​ត្បូង​ដែល​មាន​តម្លៃ​ភាព​ស្រស់​ស្អាត​គ្រប់​សម័យ​កាល ស្តើង​ផង​ និង​រឹង​មាំ​ផង។

រូប​ភាព http://news.livedoor.com/article/detail/15028099/

មិត្ត​នារី​ទាំង​អស់​ប្រាកដ​ជា​មាន​សុភ​បង្គល​ណាស់​ប្រសិន​បើ​មិត្ត​ប្រុសទិញ​អោយ​ចិញ្ចៀន ឬ​ខ្សែក​ធ្វើ​ពី​ត្បូង​ពេជ្រ​មែន​ទេ? ក្តី​ប្រមៃ​នៃ​​គ្រាប់​ត្បូង​ពេជ្រ​ពិត​ជា​នៅ​ឆ្ងាយ​ណាស់​ដោយ​សារ​តែ​តម្លៃ​របស់​វា​នៅ​លើ​ទី​ផ្សារ​ថ្លៃ​ណាស់។

ប៉ុន្តែ​ហេតុ​អ្វី​ក៍​ថ្លៃ​យ៉ាង​នេះ? មូល​ហេតុ​ស្ថិត​នៅ​លើ​ចំនួន​ត្បូង​ ពេជ្រដែលត្រូវ​​​បាន​រក​ឃើញ​មិន​ផ្គត់​ផ្គង់​គ្រប់​គ្រាន់​សម្រាប់​តម្រូវ​ការ​របស់​មនុស្ស​។ តំបន់​ដែល​រក​ត្បូង​ពេជ្រ​ក៍​មាន​ចំ​នួន​តិច​តួច​ ក្នុង​មួយ​ឆ្នាំ​គេគ្រាន់​តែ​រក​ឃើញ​ត្បូង​ពេជ្រ​បាន​ចាប់​ពី ២០-៣០ តោន​តែ​ប៉ុណ្ណោះ​។ មិន​ទាន់​ដឹង​ពី​ចំនួន ២០-៣០ តោន​នោះ​នៅ​ត្រូវ​ ចម្រាញ់ចេញនូវ​ត្បូង​ដែល​មាន​រាង​ស្អាត​ និង​មាន​តម្លៃ​សេដ្ឋកិច្ច​។

យោង​ទៅ​តាម​គោល​ការណ៍​ខាង​លើ​ប្រសិន​បើ​ចំ​នួន​ត្បូង​ពេជ្រ​បាន​រក​ឃើញ​ច្រើន​ជាង​តម្លៃ​ទី​ផ្សារ​របស់​វា​នឹង​ធ្លាក់​ចុះ​។

រូប​ភាព http://news.livedoor.com/article/detail/15028099/

តាម​ពិត​វា​មិន​ត្រឹម​តែ​ជា​ទ្រឹស្តី​ប៉ុន្តែ​បាន​ក្លាយ​ទៅ​ជា​ការ​ពិត​។

ប្រាកដ​ណាស់​អ្វី​ដែល​ស្អាត​ប្រសិន​បើ​មាន​ច្រើន​នៅ​លើ​ពិ​ភព​លោក​នេះ​នឹង​មិន​មាន​តម្លៃ​អ្វី​ទៀត​ ដំ​ណោះ​ស្រាយ​ជាក់​ស្តែង​គឺ ​បច្ចុប្បន្ន​ធ្វើ​អោយ​មាន​តុល្យ​ភាព​​បរិ​មាណ​ផ្គត់​ផ្គង់ និង​បរិ​មាណ​ប្រើ​ប្រាស់នៃ​ត្បូង​ពេជ្រ។

គួរ​តែ​ចាប់​ផ្តើម​ពី​កន្លែង​ណា​ទៅ?

JAPO នឹង​នាំ​អ្នក​ទៅ​ដល់​កន្លែង​ឆ្ងាយ​ពី​ផែន​ដី​របស់​យើង​៖ ​អ៊ុយ​រ៉ា​នុស​ និង​ណេប​ទូន​ជា​ផ្កាយ​ដែល​ឆ្ងាយ​បំ​ផុត​នៅ​ក្នុង​ប្រព័ន្ធ​ព្រះ​ អាទិត្យ​។

“ធ្វើ​យ៉ាង​ណា​ទៅ​ដល់​ទី​នោះ​ដើម្បី​រក​ត្បូង​ទៅ?” – អ្នក​កំ​ពុង​តែ​គិត​បែប​នេះ​មែន​ទេ?

ស្ងប់​ស្ងាត់​បន្តិច​សិន​… នោះ​ជា​រឿង​មួយ​ដែល​ពិត​ជា​រ៉ូ​មែនទិច​។ នៅ​លើ​ផ្កាយ​ទាំង​ពីរ​នោះ​អ្នក​អាច​មើល​ភ្លៀង​… ត្បូង​ពេជ្រចែង​ចាំង​។ ពិត​ជា​អស្ចារ្យ​ណាស់​មែន​ទេ? មូល​ហេតុ​នៃ​បាតុ​ភូត​នេះ​ដោយ​សារ​ សម្ពាធខ្ពស់​ដែល​បង្ហាប់​ Hydro និង​កាបូន។

រូប​ភាព http://gigazine.net/news/20170828-diamond-rain/

ចំនុច​គន្លឹះ​នៅ​ទី​នេះ​គឺ​មិន​ចាំ​បាច់​ឡើង​ទៅ​ដល់​​អ៊ុយ​រ៉ា​នុស​ និង​ណេប​ទូនគ្រាន់​តែ​ធ្វើ​ហាក់​ដូច​ជាលក្ខ​ខណ្ឌ​បរិ​ស្ថាន​ អ្នក​អាច​បង្កើត​ជា​ភ្លៀង​ត្បូង​ពេជ្រ​នៅ​លើ​ផែន​ដី។

ជា​ការ​ពិត​វា​គ្រាន់​តែ​ទេស​ភាព​ឆ្ងាយ​ប៉ុន្តែ​នរណា​អាច​ដឹង​​មុន​ទៅ… មិន​ចាំ​ចាច់​និយាយ​វែង​ឆ្ងាយ​ទេ នៅ​ក្នុង​ផែន​ដី​របស់​ពួក​យើង​មាន​ ជាង ១.០០០.០០០.០០០.០០០.០០០ តោន​ត្បូង​ពេជ្រ​កំ​ពុង​តែ “លង់​លក់​”។ ជាមួយ​នឹង​បច្ចេកវិទ្យា​របស់​មនុស្ស​នៅ​ពេល​បច្ចុ​ប្បន្ន​ មិន​អាច​រក​បាន​អស់​ទេ។

សរុប​​សេចក្តី​មក​ទោះ​បី​ជា​ប្រើ​ប្រាស់​ប្រភព​ត្បូង​ពេជ្រ​នៅ​កន្លែង​ដែល​យើង​រស់​នៅ​ ឬ​ក៍​រក​​ធន​ធាន​នៅ​ភព​ផ្កាយ​ឆ្ងាយ​ បច្ចេក​វិទ្យ​ា​ និង​បច្ចេក​ទេស​គឺ​ជា​ចំនុច​ចំ​បង​។

មិន​ត្រឹម​តែ​ជា​មួយ​នឹង​ការ​ផ្លាស់​ប្តូរ​របស់​សំបក​ផែន​ដី​បរិមាណ​នៃ​ត្បូង​ពេជ្រ​កាន់​តែ​កើន​ឡើង​ បរិ​មាណ​ត្បូង​ពេជ្រ​ស្ថិត​ក្នុង​ដី​យ៉ាង​ជ្រៅ​ នឹង​ត្រូវ​បាន​រុញ​មក​លើផ្ទៃ​​ផែន​ដី​កន្លែង​ដែល​យើង​ងាយ​ស្រួល​រក​។

ចុង​បញ្ចប់​អ្នក​កុំ​ភ័យ​ខ្លាច​ចំ​ពោះ​ត្បូង​ពេជ្រ​នឹង​បាត់​បង់​រហូត​ទោះ​បី​ជា​មាន​នោះ​ក៍​ជា​រឿង​ក្នុង​ថ្ងៃ​អនាគត​យ៉ាង​វែង​ឆ្ងាយ។

រហូត​ដល់​ពេល​ដែល​បច្ចេកវិទ្យា​របស់​មនុស្ស​មាន​ការ​រីក​ចម្រើន​ឡើង​កម្រិត​មួយ​ថ្មី​ទៀតពួក​យើង​អាច​ “រំ​សាយ​តម្លៃ​” ត្បូង​ពេជ្រ​យ៉ាង​ងាយ​ស្រួល។ ប៉ុន្តែ​សូម​ចង​ចាំ​ថា​ទោះ​បី​ជា​តម្លៃ​របស់​ ចិញ្ចៀន​ ហើយ​គ្រឿង​អលង្ការ​​បន្ថយ​ប៉ុន្តែ​អនុ​ស្សវរីយ៍ និង​សេចក្តី​ស្រលាញ់ពួក​យើង​សម្រាប់​នរណា​ម្នាក់នៅ​តែ​មាន​តម្លៃ។

សូម​ថែរក្សា​ និង​អោយ​តម្លៃ​នូវ​ពេល​វេលា​ជាង​ការ​ចាប់​អារម្មណ៍ ច្រើន​ទៅ​លើ​វត្ថុដែល​មាន​តម្លៃ​អាច​ធ្លាក់​តម្លៃ​ពេល​ណា​ក៍​មិន​ដឹង​។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: