វីរបុរសជិះកាណូតជួយសង្គ្រោះ ១២០នាក់ជួបគ្រោះថ្នាក់ពេលទឹកជំនន់នៅ Okayama
ទីប្រជុំជន Mabichou ទីក្រុង Kurashiki ខេត្ត Okayama ក៍ជាកន្លែងដែលរងផលប៉ះពាល់ធ្ងន់ធ្ងរនៃទឹកជំនន់ដែលកន្លងទៅ។ ពេលវេលាដែលទឹកជំនន់ឆ្លងកាត់ទីប្រជុំជនលោក Naito ក៍ជាប្រជាជនដែលរស់នៅ និងធំឡើងនៅទីនោះ បានខំប្រឹងប្រែង ជួយស្រុកកំណើតរបស់ខ្លួនដោយសកម្មភាពគួរអោយសរសើរ។
ជារៀងរាល់ថ្ងៃលោក Naito មានចំណូលចិត្តជិះកាណូត។
រូបភាព ៈ http://response.jp/article2017/08/25/298950.html
ការផ្លាស់ទីជាមួយល្បឿនយា៉ងលឿននៅលើផ្ទៃទឹក កាណូតនេះអាចបើកបានតែក្នុងតំបន់ដែលត្រូវបានអនុញ្ញាត្តដើម្បីជៀសវាងការប៉ះពាល់ជាមួយអ្នកដែលហែលទឹកនៅសមុទ្រ។
ពេលដែលទឹកជំនន់មកដល់គាត់ទទួលបានទូរស័ព្ទពីមនុស្សដែលស្គាល់គ្នា។
“ម្តាយខ្ញុំកំពុងជាប់នៅផ្ទះតើអ្នកអាចជួយកាត់ជំនួសខ្ញុំបានទេ?”
ភ្លាមនោះលោក Naito ខ្ចីកាណូតពីមិត្តហើយប្រញាប់ជិះទៅ។
រូបភាព ៈ http://www.asahi.com/article/ASL7L3JDSL7LUTIL011.html
ក្នុងពេលដែលទឹកកំពុងតែកើនឡើងសូម្បីតែផ្ទះជាន់ទីពីរនៅជិតខាងសុទ្ធតែលិចក្រោមសមុទ្រដូច្នេះមនុស្សទាំងអស់សុទ្ធតែត្រូវឡើងទៅលើដំបូលផ្ទះដើម្បីជៀសពីមហន្តរាយ។ ពេលដែលកាណូត របស់គាត់ជិះកាត់មនុស្សជាច្រើនបានស្រែកហៅ។
“ខាងនេះជួយខ្ញុំផង”
ប៉ុន្តែត្រឹមតែកាណូតមួយមិនអាចជួយបានមនុស្សច្រើន។ តែធ្វើដូចម្ត៉េចអាចនិងបោះបង់ចោលពួកគេក្នុងភាពភ័យក្លាចបែបនេះ និងភិតភ័យមិនដឹងពេលណាទើបភ្នាក់ងារជួយសង្គ្រោះទើបមកដល់ទេ។
គាត់បានឆ្លើយតប៖
“ខ្ញុំនឹងត្រលប់មកវិញភ្លាមរងចាំខ្ញុំបន្តិច”
ហើយជិះយ៉ាងលឿនទៅផ្ទះអ្នកម្តាយរបស់អ្នកស្គាល់គ្នាដែលកំពុងរងចាំ។ ក្រោយមកដូចដែលបានសន្យាគាត់បានត្រលប់មកវិញ ដើម្បីសង្គ្រោះមនុស្សដែលភិតភ័យទន្ទឹងរងចាំ។
ប៉ុន្តែការលំបាកគឺបញ្ចូនមនុស្សចាស់ឡើងកាណូតក៍ដូចជាដឹកពួកគាត់ហើយជិះក្នុងល្បឿនលឿន។ អ្នកដែលមិនធ្លាប់អាចនឹងធ្លាក់ពី ក្រោយនៅពេលដែលកំពុងជិះពាក់កណ្តាលផ្លូវ គាត់បានពឹងប្អូនៗ ជួយ និងជួយសង្គ្រោះបានមនុស្សជាច្រើន។
“លោកតាខ្ញុំបានយកជីវិតដើម្បីជួយសង្គ្រោះតាដូច្នេះសូមលោកតារស់នៅអោយបានយូរណា!”
ពាក្យផ្តាំរបស់លោក Naito ផ្ញើជូនដល់អ្នកដែលបានមកកាន់ កន្លែងសុវត្ថិភាពស្តាប់ពិតជាកក់ក្តៅ។ មនុស្សជាច្រើនបានស្រកទឹក ភ្នែកពេលដែលឃើញទឹកចិត្តរបស់គាត់។
រូបភាព ៈ http://www.asahi.com/article/ASL7L3JDSL7LUTIL011.html
រហូតដល់ពេលដែលអាចជួយសង្គ្រោះអស់គាត់ព្យាយាមមិនអោយខ្លួនឯងសម្រាកមួយវិនាទីណាឡើយ។ ដោយសារគាត់គិតថា លឿនជាងមួយវិនាទីនឹងអាចជួយបានជីវិតមនុស្សម្នាក់ទៀត។
ហេតុនេះគាត់នៅតែបន្តជិះកាណូតរហូតដល់ពេលយប់ ហើយរ៉ាវរកមនុស្សដែលគ្រោះថ្នាក់ និងជួយមនុស្សដែលកំពុងតែ ជាប់គាំង។
រហូតដល់ម៉ោង ៤ព្រឹកថ្ងៃបន្ទាប់គាត់ជួយបាន ១២០នាក់។ ចំណាយរយៈពេលសរុបអស់ ១៥ម៉ោង។
ក្រោយមកទោះបីជានើយហាត់តែគាត់នៅតែចូលចង្រ្គាន និងជួយដល់អ្នកដែលទើបត្រូវបានសង្គ្រោះ។
អ្នកទាំងអស់នៅលើទូកតូចសម្រាប់នេសាទរបស់គាត់ Karimori ក៍ជាអ្នកដែលពឹងលោក Naito អោយជួយសង្គ្រោះ ម្តាយខ្លួន។ លើទូកពេលនោះមានមនុស្សសរុបចំនួន ១០០នាក់។
រហូតមកដល់ពេលនេះអ្នកទាំងពីរនៅតែបន្តនៅតំបន់ទឹកជំនន់ និងសហការក្នុងការជួយសង្គ្រោះ។
រូបភាព ៈ http://www.asahi.com/article/ASL7L3JDSL7LUTIL011.html
មិនខ្លាចការលំបាកយកកម្លាំងវ័យក្មេងរបស់ខ្លួនដើម្បីជួយសង្គ្រោះទីកន្លែងកំណើតរបស់ខ្លួន។ ពិតជាមនុស្សដែលមានចិត្តល្អក្នុង សង្គមបច្ចុប្បន្ន។ ទីប្រជុំជន Mabichou ដឹងគុណគាត់ហើយប្រាកដ ជាភាពក្លាហានដូចវីរបុរសរបស់គាត់នឹងត្រូវបានសរសើរទៅថ្ងៃក្រោយជាបន្តបន្ទាប់។
Kengo Abe