អតី​ត​នាយក​ជន​ជាតិ​ជប៉ុន​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ប្រមាថ​មើល​ងាយ​ដំឡើង​ពិន្ទុ​ប្រលង​មហា​វិទ្យា​ល័យ​អោយ​កូន​ប្រុស​

ប៉ូ​លីស​​ជប៉ុន​ទើប​តែ​ចាប់​ខ្លួន​អតី​ត​នាយក​វិទ្យា​ស្ថាន​វិទ្យាសាស្រ្ត​ និងនាយ​ក​ដ្ឋាន​នៃ​ក្រសួង​អប់​រំ​ និង​វិទ្យា​សាស្រ្ត​ប្រទេស​នេះ ដោយ​សារ​សង្ស័យ​ក្លែង​បន្លំ​ក្នុង​ការ​ប្រលង​។

លោក​ Futoshi Sano ត្រូវ​បាន​សន្មត់​ថា​ព្រម​ព្រៀង​ជាមួយ​ មេ​ដឹក​នាំ​ពីរ​នាក់​នៃ​សាលា​វេជ្ជសាស្រ្ត​​ Tokyo។ រូប​ភាព​ : Yomiruri។

លោក​ Futoshi Sano អាយុ ៥៨​ឆ្នាំ​ អតី​ត​នាយក​ដ្ឋាន​គោល​ នយោបាយ​វិទ្យា​សាស្រ្ត​ និង​បច្ចេក​វិទ្យា​នៃ​ក្រសួង​អប់​រំ​ និង​​វិទ្យា​សាស្រ្តត្រូវ​បាន​ចាប់​ខ្លួន​ដោយ​មាន​ការ​ចោទ​ប្រកាន់​ពី​បទ​រំ​លោភ​អំណាច។ គាត់​ត្រូវ​បាន​គេ​អះ​អាង​ថា​បាន​គាំ​ទ្រ ​សាកល​វិទ្យាល័យ​វេជ្ជសាស្រ្ត​ Tokyo ដោយ​អនុ​ញ្ញាត​​អោយ​សា​លា ​នេះ​ទទួល​បាន​ជំនួយថវិកា​​ស្រាវ​ជ្រាវ​របស់​រដ្ឋាភិ​បាល​នៅ​ក្នុង​ឆ្នាំ​សារពើពន្ធ ២០១៧ ប្តូរ​មក​វិញ​គឺ​​សាលា​ធានា​កន្លែង​មួយ​សម្រាប់​កូន​ប្រុស ​លោក​ Sano នៅ​ក្នុង​ការ​ប្រឡង​ចូល​មហា​វិទ្យា​ល័យ។ តាម​រយៈ​ការវិភាគ​ទិន្ន​ន័យ​​ក្នុង​កុំ​ព្យូ​ទ័រ​របស់​សាកលវិទ្យា​ល័យ​នេះ​ភ្នាក់​ងារ​ត្រួត​ពិនិត្យ​ពិសេស​របស់ Tokyo ក៍​បាន​រក​ឃើញ​បញ្ហា​ដែល​ ទាក់​ទង​ទៅ​នឹង​ការ​ប្រឡង​ចូល​សាកលវិទ្យា​ល័យ​លើក​ដំ​បូង​ប្រព្រឹត្ត​ទៅ​ក្នុង​ខែ​ កុម្ភៈកន្លង​ទៅ​ជាមួយ​និង​លទ្ធផល​ប្រឡង​របស់​សិស្ស​ជា ​ច្រើនបាន​កែ​ប្រែ​ និង​បន្ថែម​ពិន្ទុ​។

ប្រសិន​បើ​ការ​ចោទ​ប្រកាន់​ទាំង​នេះ​គឺ​ត្រឹម​ត្រូវ​ហេតុ​ការ​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​រំលោភ​លើ​អំ​ណាច​រដ្ឋបាល​ដោយ​មន្រ្តី​ជាន់​ខ្ពស់​នៅ​ក្នុង​ក្រសួង​។

តាម​កម្ម​វិធី​ដែល​បាន​ចេញ​នៅ​ក្នុង​ឆ្នាំ​ ២០១៦ ដើម្បី​គាំ​ទ្រ​កំ​ណែ​ទម្រង់ការ​គ្រប់​គ្រង​របស់​សាកល​វិទ្យ​ាល័យ​ឯក​ជន​ អង្គ​ការ​ជា​ច្រើន​នៅ​ទូ​ទាំង​ប្រទេស​ជប៉ុន​បាន​ដាក់​ពាក្យ​ស្នើជំនួយ​ពី​រដ្ឋាភិបាលសម្រាប់​គម្រោង​ស្រាវ​ជ្រាវ​របស់​ពួកគេ​ហើយ​ក្រសួង​នឹង​ផ្គត់​ផ្គង់​ជំនួយអោយ​ទៅ​សាកល​វិទ្យាល័យបន្ទាប់​ពី​គម្រោង​ត្រូវ​បាន​ត្រួត​ពិ​និត្យ​ដោយ​ក្រុម​អ្នក​ជំនាញ។

កម្មវិធី “ការ​កសាង​ភាព​ស្រាវ​ជ្រាវ​” ក្នុង​គោល​បំ​ណង​ជួយ​ សាកល​វិទ្យា​ល័យ​ដោយ​វិធី​ជំរុញ​ការ​ពិ​សោធ​វិ​ទ្យាសាស្រ្ត​មាន​ឳកាស​អភិវឌ្ឍទៅ​ជា​គម្រោង​ស្តង់​ដារ។

ប្រហែល ៥,៥ ពាន់​លាន​យ៉េន​ត្រូវ​បាន​បម្រុង​ទុក​សម្រាប់​ កម្ម​វិធី​នៅ​ក្នុង​ឆ្នាំ ២០១៧ ក្នុង ៦០/១៨៨ សាកលវិទ្យា​ល័យ​ដាក់​ ពាក្យ​សុំ​ការ​ជំនួយត្រូវ​បាន​ជ្រើស​រើស​រួម​ជា​មួយ​សាកលវិទ្យា​ល័យ​វេជ្ជ​សាស្រ្ត​ Tokyo – ត្រូវ​បាន​ផ្តល់​អោយ​ ៣៥​លាន​យ៉េន​ក្រោយ​ពី​មិន​ត្រូវ​ បាន​ជ្រើស​រើស​ក្នុង​កម្ម​វិធីឆ្នាំ​មុន​នោះ​។ អ្នក​សើុ​ប​អង្កេត​សង្ស័យ​ថា​ នាយក​សាលា​ Mamoru Suzuki និង​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ សាលា​គឺ​លោក Masahiko Usui បាន “ព្រម​ព្រៀង​” ជាមួយ​និង​លោក​ Sano។ បន្ទាប់​ពី​ហេតុ​ការ​​ត្រូវ​បាន​បែក​ធ្លាយរួម​ទាំង​លោក​ Suzuki និង​លោក Usui សុទ្ធ​តែ​លា​លែង​ពី​តំ​​ណែង​។

ប្រភព ៖ Japan Times

TT

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: