ឳកាស​ជិត​មក​ដល់​ដៃអ្នក​គាំ​ទ្រហើយ ប្រទេស​ជប៉ុន​ប្រកាសជ្រើស​រើស Ninja

ក្នុង​ចំណោម​អារម្ម​ណ៍​ដែល​ដក​ជាប់​របស់​មិត្ត​នៅ​លើ​ពិភព​លោក​នៅ​ពេល​រំលឹក​ពី​ប្រទេស​ជប៉ុន​។ មិន​អាច​មិន​និយាយ​ពី​ Ninja។ ប្រសិន​បើ​នៅ​អាមេរិក​​មាន Superman ចំណែក​ឯ​ប្រទេស​ជប៉ុន​មាន​ មនុស្ស​ដែល​នៅក្នុង​ភាព​ងងឹត​​ (ភាសា​របស់ Ninja)។ នេះ​គឺ​ជា​ឈ្មោះ​របស់​មនុស្ស​ម្នាក់ ឬ​ក៍​ក្រុម​សម្ងាត់​​ សកម្ម​ភាព​ដូចជា​ ចារកម្ម​ ឬ​អ្នក​សើុប​អង្កេត​នៅ​ក្នុង​ពិភព​លោក​សម្ងាត់។

បច្ចុប្បន្ន​នេះ​ Ninja លែង​មាន​វត្ត​មាននៅ​ក្នុង​សង្គម​ជប៉ុន​ ទោះ​ជា​យ៉ាង​ណា​ជន​បរទេស​ជា​ច្រើន​នៅ​តែ​យល់​ច្រឡំ​ថា​កន្លែង​ណា​មួយ​តាម​ដង​ផ្លូវ​ជប៉ុន​នៅ​តែ​មាន Ninja ធ្វើ​សកម្ម​ភាព​សម្ងាត់​ រស់​នៅ​ក្រោម​ស្ថាន​ភាព​ជា​មនុស្ស​ធម្ម​តា​។ រហូត​ដល់​ថ្នាក់​រដ្ឋ​មួយ​នៃ​ សហ​រដ្ឋ​អាមេរិក​បាន​ចេញ​សេចក្តី​ប្រកាស​ថា ៖ “បាន​រក​ឃើញ​ Ninja ក្នុង​តំបន់​សូម​កុំ​ចេញ​ទៅ​ក្រៅ​ជា​ដាច់​ខាត”។ ក្នុង​ខណៈពេល​នោះ​ មាន​សេចក្តី​ប្រកាស​មួយ​ថា​ក្នុង​តំបន់​មាន​ទាំង Zombie។ ពិត​ជា​ប្រទេស​ដែល​មាន​ការ​ស្រមៃ​ដ៍​ចម្លែក។

ទោះ​ជា​យ៉ាង​ណាអ្វី​ដែល​ខ្ញុំ​ចង់​នាំ​មក​ដល់​អ្នក​ទាំង​អស់​គ្នា​មិន​មែន​ជា​ភាព​ចាប់​អារម្មណ៍​របស់​ជន​បរទេស​ពី Ninja ប៉ុន្តែ​ផ្តោត​សំខាន់​លើ​ការ​ប្រកាស​មួយ។

រូប​ភាព : http://mag.japaaan.com/archives/47577

​សេចក្តី​ប្រកាស ៖ ជ្រើស​រើស Ninja!

បន្ទាប់​ពី​ឈុត Manga – Anime មាន​ភាព​ជិត​​ស្និត​ – NARUTO កេរិ៍្ត​ឈ្មោះ​របស់ Ninja បាន​រាល​ដាល និង​ទទួល​បាន​ភាព​ចូល​ចិត្ត នៅ​លើ​ពិ​ភព​លោក​។ មាន​ភ្ញៀវ​ទេស​ចរណ៍​មក​ប្រទេស​ជប៉ុន​កាន់​តែ​ ច្រើន​ឡើង​គ្រាន់​តែ​ដើម្បី​ស្វែង​រក​​ Ninja ពី​សួន​ច្បាររហូត​ដល់​ ភោជន​ីយ​ដ្ឋាន​។ រហូត​ដល់​ថ្នាក់​ទៅ​ដល់ Show សម្តែង​របស់ Ninja ដើម្បី​មើល​ផ្ទាល់​ភ្នែក​ ប៉ះ​ដោយ​ដៃរាល់ “Superman” របស់​ប្រទេស​ជប៉ុន​។

រូប​ភាព​៖ japanesecelebnews

ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សូម​នូម​ពរ​តម្រូវ​អោយ​ផ្នែក​​ទេស​ចរណ៍​ត្រូវ​ផ្គត់​ផ្គង់​ច្រើន​នូវ​ធន​ធាន​មនុស្ស​ដើម្បី​ក្លាយ​ខ្លួន​ជា​តួអង្គ​​ Ninja។ ប៉ុន្តែ​បរិ​មាណ​បច្ចុប្បន្ន​បែរ​ជា​ខ្វះ​យ៉ាង​ធ្ងន់​ធ្ងរ​ពេលដែល​ប្រ​ទេស​ជប៉ុន​ កាន់​តែ​ឈាន​ជើង​​ជិត Olympic​ ឆ្នាំ ២០២០។ ទោះ​ជា​យ៉ាង​ណា បញ្ហា​នោះ​គឺ​មិន​មែន​នរណា​អោយ​តែ​ពាក់​លើ​ខ្លួន​សម្លៀក​បំ​ពាក់​ខ្មៅ​សុទ្ធ​តែ​ក្លាយ​ទៅ​ជា Ninja បាន​នោះ​ទេ។ ពួក​គេ​ត្រូវ​មាន​ដុង​ខាង​ សកម្ម​ភាព​​រហ័ស​រហួន​ជាមួយ​នឹង​បច្ចេក​ទេស​ហោះ​លូត… ជាមួយ​នឹង​សម្ពាធ​ពី​ Show សម្តែង​ និង​ឳកាស casting, ការ​ជ្រើស​រើស Ninja កាន់​តែ​មាន​ភាព​លំ​បាក​ជាង​ពេល​ណាបង្អស់​ ។

ទោះ​ជា​យ៉ាង​នេះ​ប្រសិន​បើ​អ្នក​ជា​អ្នក​គាំ​ទ្រ​របស់​ Ninja និង​មាន​បទពិសោធន៍​ស្រាប់ខាង​​ “លោត​​ភ្លោះ​ដូច​ជា​ចាប” សូម​រង​ចាំ​ដល់​ថ្ងៃ​ Apply ណា​ដោយ​សារ​តែមិន​យូរ​មិន​ឆាប់​ប្រទេសជប៉ុន​ក៍​ត្រូវ​តែ​ការ​ជំនួយ​ពី​បរទេស​។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: