ត្រឹម​តែ​ម្តង​ “ភាព​អស្ចារ្យ​” លើ Twitter កំពូល​វី​របុរសបង​ប្អូន​​ប្រាំ​នាក់ធ្វើ​ព្យុះ​​ភ្លៀងដល់សាធារណៈជន​លើ​អិុន​ធឺ​ណេត

ជនជាតិ​ជប៉ុន​ភាគ​ច្រើន​ចូល​ចិត្ត​ Twitter ពី​បុគ្គល​រហូត​ដល់​អ្នក អាជី​វកម្ម​ ដូច​ជា​ក្នុង​ករណី​ Facebook នៅ​ប្រទេស​កម្ពុជា។

ធម្ម​តា​មនុស្ស​ដែល​ប្រើ​ Twitter គ្រាន់​តែ Tweet នូវ​វគ្គ​ខ្លី​ (រហូត​ដល់​ចាប់​ពី​មួយ​) ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ Twitter ក៍​មាន​ចំនុច​ល្អ​ច្រើន​ជាមួយ​នឹង​គណនី​​អា​ជី​វកម្ម​។

នោះ​គឺ​នៅ​ពេល​ដែល​​គំនិត​ថ្មី​បាន​លេច​ចេញ​មក​ និង​រក​បាន​ដៃ​គូ ក្នុង​ពិ​ភព​លោក​និម្មិិតដ៍​​ធំធេញដើម្បី​រី​ក​ចម្រើនទៅ​ជា “គំនិត​ដ៍​អស្ចារ្យ”។

ចាប់​ផ្តើម​ពី​អត្ត​បទ​ Tweet របស់​ភោជនីយដ្ឋាន​ Gyu-don Yoshinoya…

រូប​ភាព: http://corobuzz.com/archievs121534

គំនិត​គឺ​ប្រមូល​ផ្តុំ​ ៥​ក្រុម​ហ៊ុន​លក់​ផលិត​ផល​ដែល​ទាក់​ទង​ទៅ ​នឹង​សាច់ហើយ​បង្កើត​បាន​ជា​ក្រុម​ Niku Ranger (បង​ប្អូន​​ប្រាំ​នាក់នៃ…សាច់)

កាន់​តែ​ល្អ​គំនិត​នេះ​បាន​មក​ពីកម្ម​វិធី​​ល្បី​ឈ្មោះ​កាល​ពី​សម័យ​បុរាណ​របស់​ប្រទេស​ជប៉ុន​។

រូប​ភាព: http://www49.atwiki.jp/aniwotawiki/pages/10861.html

កម្ម​វិធី​នេះ​មាន​ឈ្មោះ​ថា​ Himitsu Sentai Gorenger។

កំពូល​វី​របុរសបង​ប្អូន​​ប្រាំ​នាក់តំណាង​អោយ​ព័ណ៌​ទាំង​ប្រាំ​ ផ្សេង​គ្នា​ជាមួយ​នឹង​វេទមន្តពិសេស​រៀងៗខ្លួនបាន​ចាប់​ដៃ​គ្នា​លើ​ផ្លូវ​កំចាត់​ភាព​អាក្រក់។

ក្រៅ​ពី​កម្ម​វិធី​ដែល​បាន​រៀប​រាប់​ខាង​លើ​ប្រភេទ Sentai ក៍​ត្រូវ​បាន​ពេញ​និយម​ជាពិសេស​គឺ​ផ្តោត​ទៅ​លើ​កុមារ​ជាមួយ​នឹង​រូប​ភាព​ដែល​មានព័ណ៌​​ចម្រុះហើយ​អត្ត​ន័យ​ទាក់​ទាញប៉ុន្តែ​ក៍​ពេញ​ទៅ​ដោយ​សីល​ធម៌​។

ដូច​ទៅ​នឹង​រឿង​កំពូល​វី​របុរសពិីការ​ហៅ​របស់​ Yoshinoya ក្រុម​ហ៊ុន​ផ្សេង​ចាប់​ផ្តើម​ប្រតិ​បត្តិ​។

តាំង​ពី​ភោជនីយដ្ឋាន​ Gasuto…

ហាក់​ដូច​ជា​សប្បាយ​ខ្ញុំ​សូម​ចូល​រួម​ជា​​វី​របុរសព័ណ៌​ក្រហម​។

រូប​ភាព: http://corobuzz.com/archievs/121534

មិន​ត្រឹម​តែ​និយាយ​ទេ Gasuto​ បានធ្វើ​​រួច​រាល់​នូវ​វី​របុរសព័ណ៌ ​ក្រហមហើយ

រូប​ភាព: http://corobuzz.com/archievs/121534

ហើយ​ដំ​ណើរ​រឿង​ចេះ​តែ​បន្ត​…

ប្រសិន​ Gasuto គឺ​ជា​វី​របុរសព័ណ៌ក្រហមចំណែក Yoshinoya ប្រាកដ​ជា​វី​របុរសព័ណ៌ទឹក​ក្រូច​ហើយ។ ពីរ​បំណែក​បាន​លេច​មុខ និង​បន្ត​ទៅ​ស្វែង​រក​ដៃគូ…

រូប​ភាព: http://corobuzz.com/archievs/121534

​វី​របុរសព័ណ៌ស KFC ក៍​ត្រូវ​បាន​ប្រ​មូល​ផ្តុំ​។

រូប​ភាព: http://corobuzz.com/archievs/121534

បន្ទាប់​មក​​វី​របុរសព័ណ៌បៃតង​គឺ​ជា​ភោជនីយ​ដ្ឋាន​ Mos Burger ជាអ្នក​ទទួល​ខុស​ត្រូវ។ ទោះ​បី​ជា​លក់​ម្ហូប​លឿន​ប៉ុន្តែ​ Mos Burger ពិត​ជា​ឆ្លាត​នៅ​ពេល​ដែល​រើស​អោយ​ខ្លួន​ឯង​ព័ណ៌​បៃ​តង​របស់​បន្លែ ធ្វើ​អោយ​យើង​គិត​ឃើញ​ពី​សុខ​ភាព​របស់​មនុស្ស​។

រូប​ភាព: http://corobuzz.com/archievs/121534

ចុង​បញ្ចប់​គឺ​​វី​របុរសព័ណ៌លឿង​

រូប​ភាព: http://corobuzz.com/archievs/121534

យោង​ទៅ​តាម​ច្បាប់​ដើម​របស់​ Himitsu Sentai Gorenger ​​វី​របុរសព័ណ៌លឿងមាន​ចំនុច​ពិសេស​គឺ​ចូល​ចិត្ត​ញ៉ាំ​ការី​។ ហេតុ​នេះ Matsuya – គូ​ប្រជែង​របស់​ Yoshinoya (ភោជនីយដ្ឋាន​ឯក​ទេស​ខាង Gyudon Donburi និង​ការី​) បាន​ជ្រើស​រើស​យក​កន្លែង​ក្នុង​ក្រុម​សាច់​ នេះ។

ដូច​នេះ​បំណែក​ទាំង​ប្រាំ​ត្រូវ​បាន​ប្រ​មូល​ផ្តុំ​គ្រប់​គ្រាន់​…

រូប​ភាព: http://corobuzz.com/archievs/121534

ទោះ​បី​ជា​ភោជនីយ​ដ្ឋាន​ដែល​បាន​រៀប​រាប់​ខាង​លើ​សុទ្ធ​តែ​មាន​ចំនួន​អតិថិ​ជន​ច្រើន​ហេតុ​នេះ​អាច​និយាយ​ថា​ពួក​គេ​គឺ​ជា​គូប្រជែង​របស់​គ្នា​ទៅ​វិញ​ទៅ​មក​។ ប៉ុន្តែទី​​បញ្ចប់ពួក​គេ​បែរ​ជា​លើក​ឡើង​​រឿង​ដែល​ គួរ​អោយ​ចាប់​អារម្មណ៍​ដូច​នេះ​នៅ​លើ​ Twitter។

តើ​មិត្ត​ទាំង​អស់​គ្នា​មាន​នរណា​សាក​ល្បង​ប្រើ​ប្រាស់​ Twitter ទេ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: