[សេចក្តីប្រកាស] អាកាសធាតុក្តៅខ្លាំងធ្វើអោយមនុស្សជា ច្រើនស្លាប់ និងចូលមន្ទីរពេទ្យ (ប្រទេសជប៉ុន)
មានមនុស្សស្លាប់ ៨នាក់ និងមនុស្សរាប់ពាន់នាក់បានចូលបន្ទីរ ពេទ្យនៅថ្ងៃពុធដោយសារសីតុណ្ហភាពកាន់តែកើនឡើងជាបន្តបន្ទាប់ច្រើនកន្លែងនៅប្រទេសជប៉ុន។ កំដៅឡើងរហូតដល់ ៤០ អង្សា នៅកន្លែងទីប្រជុំជន Gifu កម្រិតខ្ពស់បំផុតដែលត្រូវបានកត់ត្រាក្នុង រយៈពេល ៥ឆ្នាំកន្លងមក។
ភ្នាក់ងារអាកាសធាតុបានប្រកាសពីសីតុណ្ហភាពរិតតែក្តៅ គេព្យាករណ៍ថានឹងបន្តកើនឡើងរហូតដល់ថ្ងៃនេះ។ វាហាក់ដូចជា ប្រទេសជប៉ុនកំពុងតែរង “ការឡើងកំដៅ” បន្ទាប់ពីភ្លៀងទឹកជំនន់ បំផ្លាញនៅភាគខាងលិចកាលពីដើមខែ។
កាលពីម្សិលមិញ សីតុណ្ហភាពឈានដល់ ៤០,៧ អង្សា នៅទីក្រុង Tajimi នៅ Gifu ទន្ទឹមនឹងនេះនៅទីក្រុង Mino ក៍ដូចនៅ Gifu ឈានដល់ ៤០,៦ អង្សា។
មនុស្ស ៨នាក់នៅក្នុងខណ្ឌមួយចំនួនបានស្លាប់ដោយសារ ក្តៅពេក។ ក្នុងនោះមានតាចាស់ម្នាក់អាយុ ៩១ឆ្នាំបានអស់កម្លាំង ក្នុងសួនច្បារនៅ Sakaiminato ខេត្ត Tottori។ ប្រហែល ២,៤០០ នាក់ ត្រូវបានបញ្ចូនចូលមន្ទីរពេទ្យនៅទូទាំងប្រទេសដោយសារតែ ក្តៅពេក ឬក៍អស់កម្លាំងដោយសារសីតុណ្ហភាព តាមការព្យាករណ៍របស់ Kyodo News។
ការប៉ាន់ស្មានមានប្រហែល ៦នាក់បានស្លាប់ដោយសារ សីតុណ្ហភាពនៅថ្ងៃអង្គារ៍។ ក្នុងនោះមានកុមារម្នាក់សន្លប់បន្ទាប់ ពីចូលរួមវគ្គសិក្សានៅខាងក្រៅប្រហែលរយៈពេលពីម៉ោងជាមួយអ្នកគ្រូលោកគ្រូ និងមិត្តភិក្តិនៅខេត្ត Aichi។
ក្នុងអំឡុងសប្តាហ៍មុន មានប្រហែល ១២នាក់បានស្លាប់ និង ៩,៩៥៦ នាក់ត្រូវបានបញ្ចូនចូលបន្ទីរពេទ្យ ទិន្នន័យបានពីភ្នាក់ងារ ជំនួយ និងភ្នាក់ងារការពារគ្រោះធម្មជាតិបានប្រកាសនៅថ្ងៃពុធ។
ខេត្ត Osaka មានចំនួនមនុស្សដែលត្រូវបញ្ចូនទៅកាន់បន្ទីរពេទ្យ ខ្ពស់បំផុតគឺ ៧៥២នាក់ បន្ទាប់មកគឺ ៧០៤នាក់នៅ Tokyo និង ៦៨៧ នៅ Aichi។
សីតុណ្ហភាពក៍បន្តផ្តល់ការលំបាកសម្រាប់សកម្មភាពជួយសង្គ្រោះតំបន់ដែលត្រូវបំផ្លាញដោយទឹកជំនន់ និងការបាក់ដីក្នុងពេល ថ្មីៗនេះ។ ទោះបីជា ជាងមួយអាទិត្យភ្លៀងធ្លាក់ខ្លាំងបានកន្លងផុត ហើយ នៅមានមនុស្សជាង ១០នាក់បានបាត់ខ្លួននូវរាល់សង្កាត់ ដូចជា Hiroshima, Okayama, Ehime, Osaka និង Nara។
ប្រហែល ៤,៧០០នាក់នៅ ១៦ខណ្ឌនៅតែស្នាក់នៅកន្លែង សាធារណៈមួយចំនួន។ ក្នុងចំណោមខណ្ឌទាំងបីដែលពិបាកជាងគេ គឺ Okayama, Hiroshima និង Ehime មានប្រហែល ១៤០នាក់ ចូលមន្ទីរពេទ្យដោយសារក្តៅពេក។
ក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ពីភ្លៀងទឹកជំនន់ បន្ទាប់មក Ozu នៅខេត្ត Ehime វាស់បានគឺ ៣៦,១ អង្សា ចំណែក Kurashiki នៅ Okayama និង Fuchu នៅខេត្ត Hiroshima បានកត់សម្គាល់ ៣៦,១ អង្សា និង ៣៦,៦ អង្សា។
នៅសង្កាត់ Osaka នៅភាគខាងលិចប្រទេសជប៉ុន អ្នកជួយសង្គ្រោះបានជួយសិស្សនារី ៩នាក់បញ្ចូនចូលបន្ទីរពេទ្យ ប្រហែលម៉ោងមួយល្ងាចកាលពីម្សិលមិញ បន្ទាប់ពីទទួលបានទូរស័ព្ទ អាសន្នពីសាលា។ បីនាក់ក្នុងចំណោមនោះស្ថិតក្នុងស្ថានភាពគ្រោះ ថ្នាក់។
កន្លែងសង្គ្រោះបន្ទាន់ Tokyo បានអោយដឹង ពួកគេទទួលបាន ប្រហែល ២,៩០០ការហៅចូលយ៉ាងប្រញាប់ក្នុងថ្ងៃអង្គារ៍ ក្នុងកម្រិតខ្ពស់បំផុតក្នុងមួយថ្ងៃបន្ទាប់ពីចាប់ផ្តើមសេវាកម្មជួយសង្គ្រោះតាំងពីនៅឆ្នាំ ១៩៣៦។
ក្រសួងបរិស្ថានបានផ្សព្វផ្សាយលើគេហទំព័ររបស់ខ្លួនផែនទីមួយដែលមានព័ណ៌បង្ហាញកម្រិតមនុស្សដែលបាត់បង់កម្លាំងដោយសារក្តៅពេក។ ក្នុងគោលបំណងប្រកាសអោយអ្នកទាំងអស់គ្នាប្រុង ប្រយ័ត្នក្នុងអាកាសធាតុអាក្រក់ដូចនេះ។
ការព្យាករណ៍រយៈពេលក្តៅខ្លាំងនេះនឹងបន្តរហូតដល់ផុតសប្តាហ៍នេះ។ ជនជាតិកម្ពុជាដែលរសនៅឆ្ងាយសូមមេត្តាប្រុងប្រយ័ត្ន។
ព័ត៌មានបន្ថែម : en-japan
TZ