Artist Day x Japan – ភាព​រី​ក​រាយ​នៃ​ពិធី​បុណ្យ​ប្រពៃ​ណី​ក្នុង​រដូវ​ក្តៅ​

ភាព​រី​ក​រាយ​នៃ​ពិធី​បុណ្យ​ប្រពៃ​ណី​ក្នុង​រដូវ​ក្តៅ​

Artist Day x Japan ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទី​ក្រុង​ហូ​ជី​មិញ ​គឺ​ជា​ពិធី​បុណ្យចែករំ​លេក​ទៅ​វិញ​ទៅ​មក​នៃ​វប្ប​ធម៌ប្រទេសជប៉ុន​យ៉ាង​អស្ចារ្យ​ក្នុង​រដូវ​ក្តៅ​ឆ្នាំ ២០១៨។ ពិធី​បុណ្យ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃទី ២២ ខែ​កក្កដា ឆ្នាំ​ ២០១៨ សន្យា​ថា​នឹង​មាន​ភាព​ទាក់​ទាញ សម្រាប់ប្រិយ​មិត្ត​ទាំង​អស់ដែល​ចូល​ចិត្ត​វប្ប​ធម៌​របស់​ប្រ​ទេស​ជប៉ុន។

ជា​មួយ​នឹង​គោល​បំ​ណង​បង្កើត​ជា​ឆាក​លេង​កំសាន្តដែល​មាន​ប្រយោជន៍​សម្រាប់​យុវវ័យ​ Artist Day x Japan លើក​ដំ​បូង​ដែល​មាន​វត្តមាន និង​នាំ​មក​នូវ​កម្ម​វិធី​ផ្តោត​សំ​ខាន់លើ​ “បទពិសោធ – មាន​ឥទ្ធិពល​ទៅ​វិញ​ទៅ​មក​”។ ពេលចូល​រួម​ពិធី​បុណ្យ​ អ្នក​ដែល​ចូល​រួម​មិន​ត្រឹម​តែ​មើល​ឃើញ​រូប​ភាព​វប្ប​ធម៌​មាន​លក្ខណៈពិសេសរបស់​ប្រទេស​ជប៉ុន​ ប៉ុន្តែ​លើស​ពីនេះ​ពួក​គេ​អាចសិក្សា​ដោយ​ខ្លួន​ឯង និង​ឆ្លង​កាត់​ដោយ​ផ្ទាល់​នៅ​បរិវេណ​កន្លែង​កម្មវិធី។

សកម្ម​ភាព​ដែល​ទាក​់ទាញ​មិន​អាច​រំលង​បាន​នៅ Artist Day x Japan គឺ Workshop ផ្សព្វ​ផ្សាយ​ពី​ប្រភេទ​រូប​ភាពវប្បធម៌​បែប​ប្រពៃ​ណី​ ដូច​ជា​៖ ណែ​នាំ​ និង​បង្ហាញ​​អំ​ពី​របៀប​ផឹក​តែ​​របស់​ជប៉ុន​ បង្រៀន​ពី​វិធី​បទ​ Origami បង្រៀន​សរសេរ​អក្សរ​បុរាណ​របស់​ជប៉ុន​ បង្រៀន​អំ​ពី​វិធី​ចាក់​អំបោះ​ Amigurumi រៀន​ពី​វិធី​ធ្វើ​បាយ​ជា​ដុំៗ – បាយដែល​មូល Onigiri & Makizushi… នេះ​ជា​កន្លែង​សម្រាប់​មិត្ត​យុវវ័យ​បាន​រៀន​សូត្រ​ ចែក​រំលេក​គ្នា​ទៅ​វិញ​ទៅ​មក​ និង​យល់​ដឹង​ច្រើន​អំពី​វប្បធម៌​របស់​ប្រទេស​ផ្សេង។

គោល​បំ​ណងនាំ​មក​នូវ​ទឹក​ដី​នៃ​ជនជាតិ​ជប៉ុន​ដែល​ស្អាត​ជាមួយ​នឹង​ភាព​ជាក់​ស្តែង​ Artist Day x Japan ថែម​ទាំង​មាន​ឈុត​ឆាក​សម្តែង​ និង​តាំង​ពិព័រ​ណ៍​វប្ប​ធម៌​ពិសេស​របស់​ប្រទេស​ជប៉ុន។ មើល​របាំប្រពៃ​ណីជាមួយ Yasakoi រី​ក​រាយ​ជាមួយ​ការ​សម្តែង​ក្បាច់​គុន​ពី CLB Akido & Kendo ឬ​ក៏​សប្បាយ​ជាមួយ​ឆាក​សម្តែង​ចម្រៀង​ Jpop គឺ​ជា​ចំនុច​ពិសេស​របស់​ពិធី​បុណ្យ។ ​ក្រៅ​ពីនេះ​ផលិត​ផល​ដែល​ពិសេស​មាន​ប្រភព​ពី​ប្រទេសជប៉ុន​ដូច​ជា​តុក្កតាបែប​ប្រពៃ​ណី​ Hina ការ​រៀប​ចំ​ផ្កា Ikebana, Origami និង​ម៉ូ​ដែល​នៃ​គំរូ​ពិត​ប្រាកដ​ដូច​ជា Figure, Gundam និង Paper – craft ក៏​ត្រូវ​បាន​ដាក់​តាំង​ដើម្បី​អោយ​អ្នក​ចូល​រួម​អាច​មើល​ហើយ​ថត​រូប។

មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេជាមួយ​នឹង​គោល​ដៅ​បង្កើត​ភាព​សប្បាយ​រីក​រាយ​ Artist Day x Japan ក៏​បាន​ធ្វើ​អោយ​យុវជន​រំភើប​ និង​ចូល​រួម​ល្បែង​ប្រជា​ប្រិយ​របស់​ជន​ជាតិ​ជប៉ុន​ដូច​ជា Fukuwarai គូរ​កណ្តឹង​ខ្យល់​ Fuurin សាក​ល្បង​ Kendama… នេះ​គឺ​ជា​ឳកាស​សម្រាប់​អ្នក​ទាំង​អស់​គ្នា​ចូល​រួម​បរិយាកាស​ពិធី​បុណ្យ​រដូវ​ក្តៅ​ដ៏​អូអរ​ក្រោយ​ពេល​រៀន​សូត្រ និង​ធ្វើ​ការ​យ៉ាង​នឿយ​ហត់។

ស្រប​ជាមួយ​គ្នា​នេះ​ដែ​រ កន្លែង​តាំង​វត្ថុ​របស់​សិល្បករក៏​ជា​កន្លែង​ដែល​គួរ​អោយ​ចាប់​អារម្មណ៍នៅ​ក្នុង​ពិធី​បុណ្យ​លើក​នេះ​។ នេះ​គឺ​ជា​កម្ម​វិធី​លើក​ដំ​បូង​ និង​តែ​មួយ​គត់​ដែល​មាន​សិល្បករវ័យ​ក្មេង​ជាច្រើន​របស់​វៀត​ណាម​ហើយ​មាន​វត្ថុ​នៃ​សិល្បៈ​ពិត​ប្រាកដ​។ កន្លែង​តាំង​ពិព័រណ៍​ និងធ្វើ​អាជីវកម្មវត្ថុ​​សិល្បៈ​ដែលមាន​មួយ​គ្មាន​ពីរ​តាម​រយៈ​រចនា​បថ​ខុស​គ្នា​ដូច​ជា​ Manga, Manhua, Comic អឺរ៉ុប​ និង​អាមេរិក​។ នេះ​ក៏​ជា​ឳកាស​សម្រាប់​អ្នក​ចូល​រួម​អាច​នាំ​យក​ទៅ​ផ្ទះ​នូវ​វត្ថុ​ដែល​មាន​លក្ខណៈ​ច្រើន​បែប​ និងមានគុណ​ភាព។

ទន្ទឹម​នឹង​នោះ​កន្លែង​មហោ​ស្រព​ក៍​មាន​ស្តង់​លក់​វត្ថុ​អនុស្សារីយ៍​ ម្ហូប​អាហារ​ ម៉ូត​ខោ​អាវ… សម្រាប់​អោយ​អ្នក​ទាំង​អស់​គ្នា​ងាយ​ស្រួល​ ទិញ​ទំនិញ​។ មិន​ត្រឹម​តែ​ជា​យុវជន​ទេប៉ុន្តែ​អាច​ជា​ក្មេង​ជាមួយ​និង​អណាព្យាបាលសុទ្ធ​តែ​អាច​ចូល​រួម​ពិធី​បុណ្យ​ Artist Day x Japan នេះ។

ព័ត៌មាន​កម្ម​វិធី៖

– ARTIST Day x JAPAN

Facebook.com/artistdayxjapan

– ពេល​វេលា 9H -17H, 22/7/2018

BTC Artist Day x Japan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: