បេក្ខជនលេចធ្លោរបស់កម្មវិធី American`s Got Talent ឆ្នាំនេះបានលេចមុខហើយ នោះគឺ…
ថ្មីៗនេះសិល្បករជនជាតិជប៉ុនបានបង្ហាញខ្លួននៅលើ Game show ទូរទស្សន៍ដែលមានអ្នកមើលច្រើននៅអាមេរិក “American`s Got Talent ”។
ទោះបីជាការពីមុនមានបេក្ខជនជនជាតិជប៉ុនជាច្រើន បានសាកល្បងសមត្ថិភាពលើឆាកអន្តរជាតិ លើកនេះបរុសម្នាក់នេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងទាំងក្នុង និងក្រៅប្រទេស។
រូបភាព : http://www.monstersandcritics.com
នេះគឺជាបង Mochizuki គ្រាន់តែក្រឡេកមើលដឹងភ្លាមថាជា ជនជាតិជប៉ុនហើយ។ បរុសម្នាក់ដែលមានស្នាមញញឹមស្រស់ក្នុង ឈុត Suit មឺុងម៉ាត់តែសម្តែងអ្វីទៅ?
នោះមិនត្រឹមតែជាការសម្តែងគឺជា … MAGIC
សូមចូលរួមមើលវីដេអូរ។
នេះគឺជាសិល្បៈសម្តែង Diabolo គឺជាការសម្តែងបែបផ្សេងទៀតរបស់ល្បែង Yoyo ល្បីឈ្មោះ។ នៅពេលបញ្ចូលជាមួយនឹងពន្លឺការសម្តែងនឹងនាំមកនូវការឆ្លើយតបដ៏អស្ចារ្យនៃឆាកសម្តែង។
ចាប់ពីឆ្នាំ ២០០៩ Mochizuki បានចាប់ផ្តើមលេង Diabolo, ឆ្នាំ ២០១៥ គាត់បានទទួលជ័យជំនះក្នុងការប្រកួតសម្តែង Diabolo បានប្រព្រឹត្តទៅនៅប្រទេសកាណាដា។
មិនត្រឹមតែនាំមកនូវការសម្តែងដែលរួមបញ្ចូលជាមួយបច្ចេកវិទ្យាខ្ពស់ ភាពចៃដន្យនៃការធ្វើចលនា និងសំឡេងដែលបានសម្តែង ដោយអារម្មណ៍របស់គាត់ធ្វើអោយអ្នកមើលមានការភ្ញាក់ផ្អើរពីមួយហើយមួយទៀត។
ការសម្តែងរបស់ Mochizuki ទទួលបានការសរសើរពីសំណាក់ ក្រុមប្រឹក្សាជំនាញ។
“ទោះបីជាគាត់មិនទទួលបានជ័យជំនះ គាត់ពិតជាសាកសម សម្តែង Show នៅ Las Vegas។ ប្រាកដជាខ្ញុំនឹងមកមើលការ សម្តែងរបស់គាត់”។
Mochizuki ត្រូវបានកំណត់ថាជាបេក្ខជនម្នាក់ក្នុងចំណោម បេក្ខជនដែលលេចធ្លោសម្រាប់ជ័យលាភីនៅ “American`s Got Talent” ឆ្នាំនេះ។ ចូលរួមទស្សនាពីលទ្ធផលទាំងអស់គ្នា។
Kengo Abe