[ព័ត៌មាន​ថ្មី] ១១០.០០០​នាក់​នៅ​ Kyoto បាន​ជម្លៀស​បន្ទាប់ពី​ មាន​ភ្លៀងធ្លាក់​ខ្លាំង​ភាគ​ខាង​លិច​ប្រទេស​ជប៉ុន។

ដី​កា​ជម្លៀស​ត្រូវ​បាន​ចេញ​នៅ​ថ្ងៃព្រហស្បតិ៍​សម្រាប់ ១១០.០០០នាក់នៅ​ស្រុក​ Kyoto ក្នុង​ស្ថាន​ភាព​បាក់​ដី​​កើន​ឡើង​ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ភាគខាង​លិច​ប្រទេស​របស់​ប្រទេស​ជប៉ុន​។ ជាង​មនុស្ស​ ៧០​នាក់​ស្លាប់​ និង​មនុស្ស​រាប់​សិប​នាក់​បាត់​ខ្លួន​ នៅ​ពេល​ដែល​ភ្លៀង​ធ្លាក់​ខ្លាំង​លើ​តំបន់​មួយ​ចំនួន​របស់​ប្រទេសជប៉ុន​ ក្នុង​ថ្ងៃ​ទី​ ៣​ជា​បន្តបន្ទាប់។ នាយក​រដ្ឋ​មន្រ្តី​ជប៉ុនលោក​ Abe ប្រកាស​ថា​​ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​ប្រឈម​មុខ​នឹង “​ការ​ប្រកួត​ប្រជែង​ជាមួយ​ពេល​វេលា”។

រូប​ភាព : bangkokpost

ភ្នាក់ងារឧតុនិយមបាន​ប្រកាស​ថាស្ថាន​ភាព​បាក់​ដីហើយកម្ពស់ទឹកនឹងកើនឡើងមិន​ឈប់​ដោយសារភ្លៀងនៅ​តែ​បន្ត​រហូត​ដល់​ថ្ងៃអាទិត្យ​នៅ​តំបន់ Kinki រួម​ទាំង​ស្រុកមួយ​ចំនួនដូចជា​ Kyoto Hyogo និង Osaka ហើយ​យ៉ាង​ហោច​ណាស់​មួយ​ថ្ងៃ​ទៀត​នៅ​តាម​តំ​បន់​ខ្លះ ។

នៅ​កន្លែង​ការដ្ឋាន​សាង​សង់​នៅ​ Inagawa ខេត្ត Hyogo កម្មករ​ម្នាក់ត្រូវ​បាន​ទឹក​ហូរ​ទាញក្នុង​បំពង់​លូ​ជាមួយ​និង​មនុស្ស​ពីរ​នាក់​ទៀត​។ ម្នាក់​នេះ​ត្រូវ​បាន​ដឹង​ថា​ជា​លោក​ Kazuhiko Miyane ៥៩ឆ្នាំ ហើយ​ប៉ូលីស​បាន​បញ្ជាក់​ថា​គាត់​បាន​ស្លាប់​ក្រោយ​ពេល​ប្រជា​ជន​រក​ឃើញសាក​សពនៅ​ជិត​ទន្លេ​នៃ​ទី​ក្រុង​ Akitakata ខេត្ត Hiroshima ប្រហេល​ម៉ោង ៦​ព្រឹក​ថ្ងៃ​ទី (6/7)។

រូប​ភាព​ JAPO

ភ្លៀង​ក៏​ធ្វើ​អោយ​កក់​ស្ទះ​ចរាចរណ៍ និង​ធ្វើ​អោយ​​បាក់​ដី​នៅ​ទី​ក្រុង​ Otsu នៅ​ខេត្ត​ Shiga និង​ទី​ក្រុង​ Kobe នៅ Hyogo។ នៅ​ Kitakyushu ស្រុក​ Fukuoka ប្រហែលម៉ោង​​ ៧:៣០នាទី​ព្រឹក​ ថ្ងៃ (6/7) ហើយ​​​ក្រុមសង្គ្រោះបាន​សង្គ្រោះទាន់​ពេល​វេលា​មនុស្ស​ចំនួន ៦​នាក់រួច​ផុត​ពី​តំបន់​នៅ​សង្កាត់​ Moji។

រដ្ឋបាល​ស្រុក​ Fukuoka បាន​ស្នើ​សុំ​អោយកង​កម្លាំង​ការ​ពារ​បញ្ជូន​សមា​ជិក​បំពេញ​​បេសកកម្ម​សង្គ្រោះ​ក្នុង​គ្រោះ​ធម្មជាតិ​ ។

តាម​ពាក្យ​សំ​ដី​របស់​រដ្ឋាភិ​បាល​ក្នុង​តំបន់ ​ស្រ្តី​មួយ​ចំនួន​នៅ​អាយុ​ ៥០​ឆ្នាំ​បាន​បាត់​ខ្លួន​នៅ​ពេល​បើក​ឡាន​ចេញ​ទៅ​ខាង​ក្រៅនៅ​ទី​ក្រុង Kameoka Kyoto ហើយ​ពួក​គេ​គ្រាន់​តែ​រក​ឃើញ​ឡាន​នៅ​លើ​ទន្លេ​មួយប្រហែល​វេលា​ម៉ោង​ ២៖៤០​នាទី​ព្រឹក​ថ្ងៃ (6/7)។

លំហូរ​បិរយាកាស​ចាប់​ផ្តើម​មិន​ប្រក្រតី​ និង​អាច​បង្ក​អោយ​មាន​ ខ្យល់​កួច​ និង​ខ្យល់​ព្យុះ​ភ្នាក់​ងារ​ព្យា​ករ​បាន​អោយ​ដឹង​។

ការ​ប្រកាស​ជម្លៀស​ក៏​ត្រូវ​បាន​ចេញ​សម្រាប់​តំបន់នៅ Ibaraki ខេត្ត Osaka ​ដែលត្រូវ​បាន​​រង​ផល​ប៉ះ​ពាល់​ដោយ​រញ្ជួយ​ដី​ ៦.១ richter នៅ​ថ្ងៃ (18/6)។

ប​ភាព​នៅ​ជិត​តំបន់​ដែល​បាក់​ដី​

នៅ​ទី​ក្រុង Kyoto ទឹក​ទន្លេ​ Kamo កំពុង​តែ​ហូរ​ខ្លាំ​ងតំបន់​មជ្ឈមណ្ឌល​របស់​ទី​ក្រុង​បាន​ធ្វើ​អោយ​អាជ្ញាធរ​ហាម​មនុស្ស​មិន​អោយ​ដើរ​ចូល​កន្លែង​ជិត​​ដង​ទន្លេ។ ស្ពាន​ឆ្លង​កាត់​ទន្លេ Katsura នៅ​ Arashiyama ​ទី​កន្លែង​កំសាន្ត​មួ​យដែល​ល្បី​ឈ្មោះផ្សេង​ទៀត​ក្នុង​ទីក្រុង​ក៏​ត្រូវ​បាន​បិទ​ទ្វារ​ដោយ​សារ​មូល​ហេតុ​ដូចនេះដែរ។

វីដេ​អូរ​​ស្ថាន​ភាព​ភ្លៀង​ជំនន់​នៃ​ខេត្ត​ក្រុង​​ជួបមហន្តរាយ

Rainfall and Flooding in Japan

#JAPAN | 17 killed , over 50 missing due rainfall and floodingAt least 17 people died more than 50 were missing as of Saturday after days of record rainfall and flooding in western Japan,the Kyodo News agency reported..Five deaths were recorded in the #Hiroshima prefecture where rains caused rivers to burst their banks and triggered landslides, NHK reported.In the #Hyogo prefecture, a 59-year-old man was reportedly swept away by rainwater while cleaning pipes. In the #Osaka_Prefecture, a 52-year-old drowned in the river.Japanese cabinet spokesman Yoshihide Suge told reporters after an emergency morning meeting chaired by Prime Minister #Shinzo_Abe that large-scale rescue operations were underway, involving almost 50,000 police, firefighters and troops.Japanese authorities have reportedly warned that heavy rainfalls brought by #Typhoon_Prapiroon could trigger dangerous mudslides.A total of 26,000 were advised to evacuate throughout Osaka after the storm made landfall in the country's southwest.More than 100,000 people living in #Kobe on #Osaka_Bay in central Japan were urged to prepare for evacuation. The measure was also recommended to 14,000 people in the #Kyoto prefecture and 27,000 in #Hyogo.Earlier on Saturday, the Japanese government said that 48,000 employees of self-defense forces, police and fire service were engaged in rescue operations in the country.#Japanese_Prime_Minister Shinzo Abe characterized the situation in the regions affected by the rainfall as "extremely serious."Follow us on #Telegram: https://t.me/alghadeertv_news#Tokyo#Prapiroon#Alghadeertv

Alghadeer Satellite Channelさんの投稿 2018年7月7日土曜日

ប្រភព​ FB Alghadeer Satellite Channel

ទោះ​បី​ភ្លៀង​អូស​បន្លាយ​រយៈ​ពេល​វែង​ និង​គ្រោះ​ថ្នាក់​សម្រាប់​ ការ​ធ្វើ​ដំណើរ​ ប៉ុន្តែ​ក្រុម​ហ៊ុន​ផ្លូវ​ដែក​ខាង​លិច​ប្រទេស​ជប៉ុន​នៅ​តែ​ អោយ​រថ​ភ្លើង​ល្បឿន​លឿន​ដំណើរ​ការ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ថ្ងៃ (6/7) ។

រូប​ភាព​ : ថត​វី​ដេអូរ ANN News

ផែន​ទី​ “ការ​បំផ្លាញ​” ការ​បំផ្លាញ​របស់​ទឹក​ជំនន់​យ៉ាង​ខ្លាំង​ក្នុ​ង អាទិត្យ​កន្លង​ទៅ

ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្ត​ធ្វើ​អោយ​ការ​ប្រកាស​អាសន្ន​នៅ​កោះ​ សំខាន់ៗ​នៅ​ភាគ​និរតី​ដូច​ជា Kyushu និង Shikoku។ ថ្ងៃទី (9/7) ប្រព័ន្ធ​ព័ត៌មាន​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​ស្រុក​បាន​អោយ​ដឹង​ចំនួន​មនុស្ស ​ដែលបាន​ស្លាប់​ដោយ​សារ​ទឹក​ជំនន់​មិន​ធ្លាប់​មា​ន​ពី​មុន​នៅ​ប្រទេស ​ជប៉ុន​កើត​ឡើង​ដល់​ចំនួន​ ១០៥​នាក់ ក្រៅ​ពី​នេះ​ចំនួន​មនុស្ស​កំពុង​ បាត់​ខ្លួន​គឺ​ ៨០​នាក់។

វីដេអូរ​បា​ន​ថត​នូវ​ផល​វិ​បាក​របស់​ការ​បាក់​ដី​ដោយ​សារ​ទឹក​ជំនន់ នៅ​ Hiroshima

ជប៉ុនគឺ​ជា​ប្រទេស​ដែល​រង​នូវ​បាតុភូត​មហន្តរាយ​ច្រើន​ដោយ​ធម្ម​ជាតិ​បង្ក​ឡើង​។ សង្ឃឹម​ថាទឹក​ជំនន់​និង​ឆាប់​កន្លង​ផុត​ទៅ​ហើយ ​ត្រលប់​មក​វិញ​នូវ​ភាពសុខ​សាន្ត​សម្រាប់​តំបន់ភាគ​ខាង​លិច​នៃ​ ប្រទេស​ជប៉ុន​វិញ ។

ប្រភព​: Minichi

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: