[ស្ថានភាព​បច្ចុប្បន្ន​នៃ​ទឹក​ជំនន់​​នៅ​ប្រទេស​ជប៉ុន] ២៣០.០០០នាក់ត្រូវ​បាន​ជម្លៀស​ ស្ថាន​ភាព​សង្គ្រោះ​មាន​ភាព​ចលាចលជាង​មុន

ប្រទេស​ជប៉ុន​​ជា​ប្រទេស​ទទួល​រង​ផល​ប៉ះ​ពាល់​ច្រើន​ពី​ព្យុះ​ភ្លៀង ទឹក​ជំនន់ និងរញ្ជួយ​ដី​។ ធម្មជាតិ​នៃ​ប្រទេស​នេះ​ពិត​ជា​ស្អាត​ ប៉ុន្តែ​ក៏​លំបាកខ្លាំង​​ណាស់​ដែរ។

ដើម្បី​ “រស់​នៅ​រួម​” ជាមួយ “ទឹក​ជំនន់” ជន​ជាតិ​ជប៉ុន​បាន​កែ​លម្អ​បច្ចេក​ទេស​នៃ​ការ​សាង​សង់​ផ្ទះ​របស់​ពួក​គេ​ដើម្បី​ធ្វើ​អោយ​អគារ​មាន​ភាព​រឹង​មាំ​ និង​រឹង​មាំ​ជា​មួយ​គ្រោះ​ធម្ម​ជាតិ​។ រាល់​វិធី​សាស្រ្ត​ការ​ពារ រដ្ឋាភិបាល​បាន​ចំណាយ​ប្រាក់​ជា​ច្រើ​ន​ដើម្បី​គាំ​ទ្រ​រឿង​នេះ​ ប៉ុន្តែ​ទឹក​ប្រាក់​​​ថ្ងៃ​ណាមួយ​ក៏​​មាន​កម្រិត​…

ដូច​ដែល​អ្នក​បាន​ដឹង​ តាំង​ពី​ថ្ងៃ​សុក្រ​ (6/7) ដល់​ថ្ងៃ​អាទិត្យ​ (8/7) តំបន់​ធំ​មួយ​នៃខេត្ត​​ភាគខាង​លិច​​ប្រទេស​ជប៉ុន​ទើប​តែ​ត្រូវ​ព្យុះភ្លៀង​​ខ្លាំង និង​ទឹក​ជំនន់។

រូប​ភាព​ : http://jp.reuters.com/article/japan-flood-abe-idJPKBN1JZ13A

ដល់​ថ្ងៃ (10/7) យោង​តាម​ស្ថិតិ​បាន​អោយ​ដឹង​ថា​ចំនួន​អ្នក​ស្លាប់​ បាន​កើន​ឡើង​ដល់​ ១៣០​នាក់​ និង ៧៤​នាក់​បាត់​ខ្លួន។​

នៅ​ទី​ក្រុង​ Kure ខេត្ត​ Hiroshima ការ​ខូច​ខាត​បំពង់​ទឹក​ដែល​បណ្តាលមក​ពី​គ្រោះ​មហន្ត​រាយ​ធម្មជាតិ​ បច្ចុ​ប្បន្ន​មាន​ ២៣០.០០០នាក់កំពុង​តែ​ត្រូវ​ជម្លៀស​ក្នុង​ស្ថាន​ភាព​ខ្វះ​ម្ហូប​អា​ហារ​ ទឹកផឹក។

រាល់​ការ​​ខំ​ប្រឹង​ប្រែង​ជួយ​សង្គ្រោះ​កំពុង​បាន​ប្រមូល​ផ្តុំ​នៅ ​តាម​បណ្តា​ខេត្ត​ភាគ​ខាង​លិច ដោយ​ហេតុ​ការ​បាក់​ដី​ធ្វើ​អោយ​ការ​ជម្លៀស​មាន​ការ​លំ​បាក និង​ចំណាយ​រយៈពេល​យូរ។

លើស​ពី​នេះ​សមាជិក​នៃ​អ្នក​ស្ម័គ្រ​ចិត្ត​ខ្លះ​មិន​សំណាង​បាន​ជាប់ ក្នុង​គ្រោះ​ថ្នាក់​ដែល​បណ្តាល​មក​ពី​គ្រោះ​ធម្មជាតិ​ ធ្វើ​អោយ​ស្ថាន​ភាព​ សង្គ្រោះ​មាន​ការ​លំបាក​ហើយ​កាន់​តែ​ចលាចល​ថែម​ទៀត។

ច្រើន​ជាង​ប្រទេស​ផ្សេង​ ជនជាតិ​ជប៉ុន​ប្រហែល​ជា​ប្រទេស​ ទទួល​បាន​ការ​អប់​រំ​គ្រោះ​មហន្តរាយ​ធម្ម​ជាតិ​ច្រើន​ជាង​គេ​នៅ​លើ​ ពិភព​លោក​។ ប៉ុន្តែ​ពេល​នេះចាប់​​ពី​ការ​រញ្ជួយ​ដី​ដល់​ភ្លៀង​ធ្លាក់​ខ្លាំង​ ហើយ​ព្យុះ​បាន​មកដល់គ្រោះ​មហន្តរាយ​​មក​ដល់​ជា​បន្ត​បន្ទាប់​ធ្វើអោយ​រដ្ឋា​ភិ​បាល​ជាមួយ​នឹង​ប្រជា​ជនមិន​អាច​ទប់​ទល់​បាន។

បរិយាកាស​ប្រែ​ជា​អាក្រក់​ រហូត​ដល់​ស្ថានីយឧតុនិយម​ប្រតិបត្តិ​ការ​ពេញ​សមត្ថភាព​ដូច​ជា​ ប្រទេស​ជប៉ុន​អាច​ផ្តល់​ការ​ប្រកាស​មុន​ពេល​គ្រោះ​មហន្តរាយ​មក​ដល់ឆាប់ៗ។

អ្វី​ដែល​ពូក​យើង​អាច​ធ្វើ​នៅ​ពេល​នេះគឺ​បួង​សួង​អោយរាល់​ខេត្ត​នៅ​ភាគ​ខាង​លិច​ឆាប់​ឆ្លង​ផុត​គ្រោះ​មហន្តរាយ​ត្រលប់​មក​ភាព​សុខ​សាន្ត​វិញ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: