ប្រទេសជប៉ុនបានបាត់បង់ចំណាត់ថ្នាក់ដែលមានមនុស្សអាយុ វែងបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០១៨
ជាតិសាសន៏ណាដែលរស់នៅបានយូរជាងគេនៅលើពិភព លោក? នេះគឺជាការស្ទង់មតិប្រចាំឆ្នាំនៃអង្គការសុខភាពពិភពលោក WHO។
ស្របទៅតាមនោះដែលប្រទេសជប៉ុនតែងតែជាប្រទេសនាំមុខចំណាត់ថ្នាក់ដែលមានមនុស្សរស់អាយុវែងជាងគេ។
ហើយនៅក្នុងឆ្នាំ២០១៨ ជាមួយនិងអាយុ ៨៤,២ឆ្នាំជាមធ្យម ប្រទេសជប៉ុនត្រូវបានប្រកាសឈ្មោះក្នុងចំណាត់ថ្នាក់នាំមុខនៅលើ ពិភពលោក។
ដូចនេះផ្ទុយពីការរង់ចាំវាស់វែងអាយុដែលវែងជាងគេយើងបានបង្កើតចេញនូវគំនិតថ្មីមួយ “សុខភាពល្អហើយអាយុវែង” មានន័យ ថាអាយុមនុស្សម្នាក់មានរយះពេលវែងហើយសុខភាពល្អ។
ហើយលទ្ធផលបានអោយឃើញថាប្រទេសជប៉ុនបានចាញ់ប្រទេសសិង្ហបុរីដែលមានផាសុខភាពជាងគេគឺមានអាយុ ៧៦,២។
តាមពីក្រោយនោះគឺប្រទេសជប៉ុនហើយចំណាត់ថ្នាក់បន្តបន្ទាប់ លេខបីនិងលេខបួនធ្លាក់ទៅលើប្រទេសអេស្ប៉ាញនិងប្រទេស ស្វ៊ីស។
ភាពខុសគ្នារវាងអ្នកដែលអាយុវែងហើយសុខភាពល្អនិង អ្នកដែលអាយុវែងមធ្យមរបស់ប្រជាជនជប៉ុនត្រូវបានបង្ហាញដូចខាងក្រោម:
-អាយុវែងនៃមនុស្សប្រុស: ៨០,២១ឆ្នាំ
-អាយុវែងបំផុតនៃមនុស្សប្រុស: ៧១,១៩ឆ្នាំ
+ភាពខុសគ្នា ៩,០២ឆ្នាំ
-អាយុវែងនៃមនុស្សស្រី: ៨៦,៦១ឆ្នាំ
-អាយុវែងបំផុតនៃមនុស្ស: ៧៤,២១ឆ្នាំ
+ភាពខុសគ្នា ១២,៤ឆ្នាំ
អ្វីដែលគួរអោយចាប់អារម្មណ៏គឺករណីនៅប្រទេសអាមេរិចអាយុវែងជាមធ្យម៧៨,៥ ប៉ុន្តែអាយុដែលវែងហើយសុខភាពល្អមានតែ ៦៨,៥។
ក្នុងចំណោមប្រទេសដែលមានភាពខុសគ្នារវាងអ្នកដែលអាយុ វែងនិងអ្នកដែលអាយុវែងហើយសុខភាពល្អគឺមានតែប្រទេសអាមេរិចជាប្រទេសរីកចម្រើនដែលនៅសល់រួមជាមួយប្រទេសសូម៉ាលីនិងប្រទេសអាហ្វហ្គានីស្ថាន។
ជាមួយនិងចំណាត់ថ្នាក់នោះប្រទេសអាមេរិចជាប់ចំណាត់ថ្នាក់លេខ៤០ ដោយត្រូវប្រទេសចិនដណ្តើមចំណាត់ថ្នាក់លេខ៣៧។
មូលហេតុបណ្តាលមកពីជនរងគ្រោះដែលបានប្រើប្រាស់ថ្នាំញៀនហួសកម្រិតហើយធ្វើអត្តឃាតខ្ពស់។
ចុះអ្នកស្ថិតក្នងប្រទេសដែលសុទ្ធិដ្ឋិនិយមប៉ុន្តែសុខភាពរបស់ប្រជាជនមិនត្រូវបានធានានិងប្រទេសដែលមានការគិតគូទៅលើសុខ មាលភាពនាំមុខគេដូចជាប្រទេសជប៉ុនប៉ុន្តែខ្វះភាពរីករាយតើអ្នក ជ្រើសរើសរស់នៅប្រទេសណា?