[ប្រកាសអាសន្ន] មុខសញ្ញាជាច្រើនបានអោយឃើញថាការរញ្ជួយដីឆ្នាំ២០១១ កំពុងតែកើតឡើងម្តងហើយម្តងទៀត។ ថាតើអតីតកាលអាចនិងកើតឡើងច្រំដែរឬទេ ?
មិនធ្លាប់មានពីមុនមកបរិយាកាសនៅប្រទេសជប៉ុនប្រែជា អាក្រក់ដូចនាពេលបច្ចុប្បន្ន។ពីរដូវរងាឆ្នាំមុនដល់រដូវរងាឆ្នាំនេះ អាកាសធាតុត្រជាក់រួមជាមួយព្រិលធ្លាក់មកយ៉ាងក្រាស់ធ្វើអោយជីវភាពរស់នៅជួបនិងការលំបាក។
និទាឃរដូវ-រដូវក្តៅក៏មិនប្រសើរជាងដែរបច្ចុប្បន្ននៅប្រទេស ជប៉ុនទើបតែប្រែទៅនិទាឃរដូវប៉ុន្តែសីតុណ្ហភាពបានឡើងហួស កម្រិតកំណត់។
ការបកស្រាយចំពោះការប្រែប្រួលអាកាសធាតុខុសប្រក្រតីនេះក្រុមឧតុនិយមបានចង្អុលបង្ហាញមូលហេតុមកពី La Nina (បាតុភូតផ្ទុយ El Nino)។
រូបភាព Myoko-Nagano
ដូចដែលអ្នកបានដឹង El Nino វាគឺជាការឡើងកំដៅនៅតំបន់សមុទ្រជិតអេក្វាទ័រដែលមានរយះ ពេលរាប់ពាន់គីឡូម៉ែត្រនៅប៉ែកខាងកើតនៃមហាសមុទ្រប៉ាសុីហ្វិក។ បាតុភូតនេះអាចមានរយះពេលពីប៉ុន្មាខែទៅមួយឆ្នាំបណ្តាលអោយមានការផ្លាស់ប្តូរអាកាសធាតុខុសប្រក្រតីជាច្រើន។
ផ្ទុយពី El Nino គឺ La Nino – បាតុភូតសុីតុណ្ហភាពទឹកសមុទ្រធ្លាក់ចុះជាងកម្រិតធម្មតា។
ទោះបីមានភាពផ្ទុយគ្នាបាតុភូតធម្មជាតិទាំងពីរដែលបានរៀប រាប់ខាងលើសុទ្ធតែអាចនាំអោយមានមហន្តរាយរញ្ជួយដី ។
រូបភាព ThatsMaths
បាតុភូត La Nina កើតឡើងនិងថយចុះនៅនិទាឃរដូវឆ្នាំនេះ ប៉ុន្តែផលវិបាករបស់វានៅតែអាចកើតមានការរញ្ជួយដីខ្លាំងនៅច្រើនតំបន់។អាចរៀបរាប់នូវឧទាហរណ៏មួយចំនួនក្នុងអតីតកាល។
ករណី La Nina នៅនិទាឃរដូវឆ្នាំ ១៩៦៨
-រញ្ជួយដី Hyuga-nada មានអាំងតង់សុីតេ M7.5 នៅក្នុងខែមេសា
-រញ្ជួយដី Tokachi oki មានអាំងតង់សុីតេ M7.9 នៅក្នងខែឧសភា
-រញ្ជួយដី Toho-Oki មានអាំងតង់សុីតេ M7.5 នៅឯ Aomori នៅក្នងខែឧសភា
-រញ្ជួយដី Sanriku-Oki មានអាំតង់សុីតេ M7.2 នៅក្នងខែមិថុនា La Nina ១៩៨៤
-រញ្ជួយដីអាំតង់សុីតេM7.0 នៅឆ្នេរសមុទ្រខេត្ត Mile នៅក្នុងខែមករា
-រញ្ជួយដីអាំតង់សុីតេM7.6 នៅក្បែមាត់សមុទ្រ Torishima នៅក្នងខែមីនា
-រញ្ជួយដី Hyuga-nada មានអាំតង់សុីតេ M7.1នៅក្នងខែសីហា ។
ក្រៅពីនេះនៅរាល់ឆ្នាំ ២០០០ ២០០៨ ២០១១ បាតុភូត រញ្ជួយដីមានការកាត់សម្គាល់កើតឡើងនៅច្រើនកន្លែងក្រោយពីបាតុភូត La Nina ត្រូវបានបញ្ចប់ក្នុងនោះមានការរញ្ជួយដីកម្រិតខ្លាំងនៅ ក្នុងខែមីនាឆ្នាំ ២០១១ ត្រូវបានចាត់ទុកជាការឈឺចាប់យ៉ាងខ្លាំងនៃ ប្រជាជនជប៉ុនទាំងមូល ។
រូបភាព CBS News
ឆ្នាំនេះស្ថិតក្នុងបរិបទ La Nina បង្ករឡើងនៅនិទាឃរដូវកន្លង មកតើមហន្តរាយអាចនិងកើតមានម្តងទៀតទេ?
ក្រៅពីនេះនៅមានរឿងមួយផ្សេងទៀតធ្វើអោយការព្យាករណ៏ខាងលើកាន់តែមានឳកាសនិងកើតឡើងច្រើន។
ប្រទេសជប៉ុនគឺជាកោះដែលព័ទ្ធជុំវិញដោយសមុទ្រប៉ាសុីហ្វិក មានចរន្តទឹក Kuroshiro ( មានចរន្តទឹកខ្មៅ ) ឆ្លងកាត់ជាធម្មតាទិស ដៅផ្លាស់ទីរបស់ចរន្តទឹកនេះគឺតាមផ្លូវត្រង់ប៉ុន្តែលើកនេះវាបែរជា ផ្លាស់ទីតាមបន្ទាត់កោងដូចជាពស់។គួរអោយខ្លាចរាល់ពេលទិសដៅ ផ្លាស់ទីរបស់វាប្រែប្រួលការរញ្ជួយដីខ្លាំងនិងកើតមាន។
ផ្អែកលើព័ត៌មានជាច្រើននិងទិន្នន័យជាក់ស្តែងមិនមែនជាការព្យាករណ៏ដោយគ្មានមូលដ្ធានអាចនិងកើតឡើងក្នុងឆ្នាំនេះការរញ្ជួយដីយ៉ាងខ្លាំងមានខ្នាតដូចគ្នាទៅនិងការរញ្ជួយដីក្នុងឆ្នាំ ២០១១ និងវាយប្រហារប្រជប៉ុន។
រូបភាព The Independent
ដូចនេះអ្នកក៏មិនគួរខ្លាចការរញ្ជួយដី នៅប្រទេសជប៉ុនគ្មានការ ដួលរលំអគារដោយបាតុភូតនេះបង្ករឡើង។ស្របទៅនិងបញ្ហានេះគ្រោះថ្នាក់ស្ថិតនៅក្រោយពេលរញ្ជួយដីនោះបង្ករអោយមានអន្តរាយ និងរលកយក្យ។
ប្រសិនបើអ្នកកំពុងស្ថិតនៅប្រទេសជប៉ុនឬក៏មានគំរោងទៅប្រទេសជប៉ុនក្នុងឆ្នាំនេះត្រូវបង្កើនការប្រុងប្រយ័ត្ននិងត្រៀមដើម្បី ជម្លៀសគ្រប់ពេលវេលាពេលដែលមានគ្រោះមហន្តរាយកើតមាន។
ក្រៅពីនេះកុំភ្លេចសង្កេតមើលទេសភាពដ៏ស្រស់ស្អាតរបស់ប្រទេសជប៉ុនណាពួកយើងក៏គ្រាន់តែធ្វើនូវអ្វីដែលអាចធ្វើទៅបានតែ ប៉ុណ្ណោះ ។