អាងហែលទឹក Ninja – ឈុតហែល​ទឹក​បង្ហាញពី​ភាព​ទាក់​ទាញរបស់​ស្រ្តី​ក្នុង​រដូវ​ក្តៅនេះ

បច្ចុប្បន្ន​នៅប្រទេសជប៉ុនសីតុណ្ហាភាពនៅតំបន់មួយ​ចំនួន​ចាប់ផ្តើមកើនឡើង។ រដូវក្តៅគឺជាពេលវេលាដ៏ល្អសម្រាប់​នារី​ពាក់ឈុត​ហែល​ទឹក រីករាយក្នុង​រដូវក្តៅនៅឆ្នេរសមុទ្រឬអាងហែលទឹក។

ធម្មតារាល់ឆ្នាំមាន​ឈុតប៊ីគីនីថ្មីនឹងត្រូវបានចេញផ្សាយ។ តើអ្នកបានជ្រើសរើសឈុតប៊ីគីនីក្នុង​រដូវ​ក្តៅ​នេះ​ហើយ​ឬនៅ? JAPO នឹង​ណែនាំ​ឈុត​ហែល​ទឹក​មួយចំនួន​សម្រាប់​អ្នក​។

តើអ្នកគិតយ៉ាងណាចំពោះគំនិតតែង​ខ្លួន​ជានារី Ninja ស្លៀកប៊ីគីនីគួរអោយ​ទាក់​ទាញ​នេះ? 

រូបភាព https://netatopi.jp/article/1198619.html

គួរអោយ​ស្រលាញ់ហើយសិច​សីុទាក់​ទាញ តើ​បុរសណា​ដែល​មិន​ចាប់​អារម្មណ៍ពេល​ដែល​អ្នក​ស្លៀក​ឈុតហែល​ទឹក​នេ​ះ?

ឈុត​ហែល​ទឹក​ត្រូវ​បាន​រចនា​ឡើងមិន​សិច​សីុពេក ប៉ុន្តែ​បង្កើន​ភាព​ទាក់​ទាញ់របស់​នារី។

រូបភាព https://netatopi.jp/article/1198619.html

នៅ​ពី​ក្រោយ​កញ្ចឹងក និង​ខ្នង​មាន​ខ្សែចង។

រូបភាព https://netatopi.jp/article/1198619.html

ជាមួយនឹង​ឈុត​ហែល​ទឹក​នេះ ក្រៅពី​ស្លៀក​ទៅ​ហែល​ទឹក​ អ្នក​ក៏​អាច​ស្លៀក​ចូល​រួម​កម្មវិធី Cosplay បាន​ដែរ។

រូបភាព https://netatopi.jp/article/1198619.html

ឈុត​ហែល​ទឹក​ពណ៌​ផ្កាឈូកគួរអោយ​ស្រលាញ់។

រូបភាព https://netatopi.jp/article/1198619.html

ក្នុង​រដូវ​ក្តៅ​នេះ តើអ្នកចង់ក្លាយទៅជា​នារីដែលលេចធ្លោជាងគេនៅឆ្នេរខ្សាច់ដែរឬទេ? អាចស្លៀក​ឈុត​ហែល​​​ទឹក​​នេះបាន។

តើអ្នកមានគម្រោងសម្រកទម្ងន់សម្រាប់ស្លៀកឈុតប៊ីគីនីហើយឬនៅ? ប្រសិន​បើ​មិន​ទាន់​អាច​ចាប់​ផ្តើម​ពី​ឥឡូវ​នេះ កុំ​ទុក​អោយ​រដូវ​ក្តៅ​នេះ​គន្លង​ទៅដោយ​គ្មាន​ន័យ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: