ចង់ដឹងថានាងជានារីជប៉ុន - គ្រាន់តែមើលចំនុចទាំង ៧ នៃការស្លៀកពាក់របស់នាង
នារីជនជាតិជប៉ុនភាគច្រើនទន់ភ្លន់ហើយអោយតម្លៃរូបរាងខាងក្រៅណាស់។ កម្រមាននារីជប៉ុនដែលមិនចេះតុបតែងខ្លួន នេះហើយជាមូលហេតុធ្វើអោយពួកគេមានការស្លៀកពាក់តាមបែបជប៉ុន។
ខាងក្រោមនេះមាន ៧ ចំនុចក្នុងការស្លៀកពាក់របស់នារីជប៉ុន៖
១. មានច្រើនមូ៉ត
រូបភាព Japaaan
តើអ្នកធ្លាប់ឮពាក្យម៉ូតសម្លៀកបំពាក់ជាច្រើនមកពីប្រទេសជប៉ុនដែរឬទេ? សម្រាប់តែស្រ្តីមានម៉ូតច្រើនដូចជា kawaii, kirei, gyaru រហូតដល់ Shinjuku style, hime style, lolita, Go Tic -ល-។
២. ស្រលាញ់គ្រឿងលម្អគួរអោយស្រលាញ់
រូបភាព nonno.hpplus.jp
ជានារីគ្មាននរណាមិនចង់អោយខ្លួនគួរអោយស្រលាញ់ទេ ប៉ុន្តែ “Kawaii” (គួរអោយស្រលាញ់) នៅប្រទេសជប៉ុនបានឡើងដល់មួយកម្រិតថ្មី។ គួរអោយស្រលាញ់មិនត្រឹមតែម៉ូតសម្លៀកបំពាក់ ប៉ុន្តែជាការបង្ហាញតាមរយៈគ្រឿងលម្អដូចជា កាបូប ស្បែកជើង ខ្សែដៃ -ល-។
ទាំងនេះជាអ្វីដែលនារីជនជាតិជប៉ុនចូលចិត្ត។ ពួកគេចង់ក្លាយទៅជានារីគួរអោយស្រលាញ់ ពេលណាក៏រីករាយ ពេញទៅដោយថាមពល ប៉ុន្តែក៏ទន់ខ្សោយហើយត្រូវការការពារពីបុរសដែរ។
៣. សម្លៀកបំពាក់ច្រើនជាន់
ប្រសិនត្រូវនិយាយអំពីចំនុចពិសេសក្នុងចំណោមម៉ូតសម្លៀកបំពាក់របស់នារីជប៉ុនប្រាកដជាមានសម្លៀកបំពាក់ច្រើន។
រូបភាព withonline
ជាមួយនឹងក្រសែភ្នែកក្នុងការរើសសម្លៀកបំពាក់ ពួកគេចូលចិត្តការរួមបញ្ចូលនៃសម្លៀកបំពាក់ជាច្រើនប្រភេទដើម្បីក្លាយទៅជាមួយឈុត។ នារីជប៉ុនចូលចិត្តពាក់ Legging ជាមួយនឹងសំពត់ មិនដឹងហេតុអ្វីគេមិនបង្ហាញជើងឬចង់ដូចតួអង្គក្នុង Anime ណាម្នាក់ទេ។
៤. យកចិត្តទុកដាក់ការតុបតែង និងម៉ូតសក់
មិនត្រឹមតែចំណាយពេលច្រើនសម្រាប់ជ្រើសរើសសម្លៀកបំពាក់ នារីជប៉ុនក៏ចំណាយពេលច្រើនដើម្បីធ្វើម៉ូតសក់ និង make-up ដែរ។ គេធ្វើម៉ូតសក់ និង make-up អោយសមសម្រាប់ចូលរួមពិធីពិសេស។
រូបភាព withonline
របៀប make-up នារីជប៉ុនរៀនតាំងពីក្មេងដូចជាផាត់មុខ គូសចិញ្ចើម លាបក្រែម ផាត់ថ្ពាល់ -ល-។
៥. មិនសិចស៊ី
ប្រសិនបើចូលចិត្តសិចស៊ីមានន័យថាខុសពីជប៉ុន។ សិចសុីក្នុងបណ្តាលប្រទេសភាគខាងលិចមានន័យថាទាក់ទាញ បង្កើតភាពទាក់ទាញ។ ចំណែកនៅជប៉ុននាំមកនូវអារម្មណ៍ឯកជន ភាពទាក់ទាញគ្រាន់តែជាអ្វីដែលអ្នកចង់បង្ហាញសម្រាប់នរណាម្នាក់ មិនមែនសម្រាប់បង្ហាញកន្លែងសាធារណៈទេ។
រូបភាព maquia.hpplus.jp
នេះជាមូលហេតុដែលនារីជប៉ុនចូលចិត្ត Style មិនសិចសុី។
៦. ការរួមបញ្ចូលពណ៌
រូបភាព meblo .jp
នារីជប៉ុនចូលចិត្តពណ៌ស្រស់ស្រាយ សម្លៀកបំពាក់មានច្រើនពណ៌កាន់តែស្អាតគួរអោយស្រលាញ់។ នេះជាមូលហេតុដែលអ្នកឃើញថាហេតុអ្វីសម្លៀកបំពាក់របស់នារីជប៉ុនមានពណ៌ច្រើន។ ប្រសិនដើរតាមផ្លូវ Tokyo ដូចជា Shinjuku ឬ Shibuya អ្នកនឹងមើលឃើញភាពចម្រុះពណ៌។
៧. ស្បែកជើងកែង
រូបភាព Fancy style
នារីជប៉ុនចូលចិត្តស្បែកជើងកែង ដូច្នេះនាងនឹងពាក់ស្បែកជើងកែងគ្រប់ពេល សូម្បីតែពេលទៅដើរលេងជាមួយមិត្តភក្តិ។
ស្បែកជើងកែងអាចបង្ហាញពីភាពស្រស់ស្អាតរបស់នារី ប៉ុន្តែប្រសិនបើអ្នកពាក់ច្រើនពេកក៏មិនល្អដែរ។
អ្នកប្រាកដជាមានចម្ងល់ហេតុអ្វីនារីជប៉ុនដើរច្រើនតែពាក់ស្បែកជើងកែង។ ព្រោះផ្លូវនៅប្រទេសជប៉ុនភាគច្រើនរាបស្មើ ហើយប្រព័ន្ធជណ្តើរយន្តរបស់គេក៏ទំនើបណាស់ដែរ។ ហេតុនេះមិនចាំបាច់ខ្លាចឈឺជើងទេ។
តើអ្នកធ្លាប់ដឹងថានេះជានារីជប៉ុនពេលមើលសម្លៀកបំពាក់របស់នាងដែរឬទេ?
ប្រភព MADAMERIRI
Sacchan