ស្វែងយល់ពីម៉ូតសក់របស់ស្រ្តីជប៉ុនក្នុងសម័យបុរាណ
ស្រី្តជប៉ុនផ្តោតសំខាន់លើរូបរាងខាងក្រៅជាពិសេសគឺម៉ូតសក់។
អ្នកអាចមើលនូវម៉ូតសក់របស់ស្រ្តីជប៉ុនសម័យបុរាណ ប្រហែលជាអ្នកអាចឆ្នៃជាម៉ូតសក់សម្រាប់ខ្លួនរួមផ្សំនៃសម័យបុរាណ និងសម័យថ្មី។
សតវត្សទី៧ និងសតវត្សទី៩ ស្រ្តីជប៉ុនសម័យបុរាណបែងចែកឋានៈក្នុងសង្គមតាមរយៈរូបរាងខាងក្រៅរួមទាំងសក់ក្បាល។ ក្រៅពីនេះអ្នកអាចដឹងថាស្រ្តីម្នាក់មានឬក្រ វណ្ណៈគ្រួសារឬជាជនសាមញ្ញដោយការសង្កេតមើលការប្រើក្រាសសិតសក់ បូចងសក់ ដង្កៀបសក់ និងផ្កាដាក់នៅលើសក់របស់នាង។ ស្ត្រីដែលមានចូលចិត្តតុបតែងច្រើននៅលើសក់។
រូបភាព Pinterest
ស្រ្តីជប៉ុនសម័យបុរាណភាគច្រើនបួងសក់ខាងក្រោយក្បាល។ សម្រាប់ស្រ្តីដែលមានឋានៈធម្មតាពួកគេមិនដាក់គ្រឿងអលង្ការលើសក់ទេដោយសារតែធ្វើអោយសក់ធ្ងន់ បង្កភាពលំបាកក្នុងជីវភាពប្រចាំថ្ងៃ។ លើកលែងតែក្នុងពិធីបុណ្យសំខាន់ៗដូចជា រៀបការ ទើបពួកគេតុបតែងដោយប្រើស្នៀតសក់សាមញ្ញ។
ខាងក្រោមនេះគឺជាឈ្មោះនៃម៉ូតសក់មួយចំនួនរបស់ស្រ្តីសម័យបុរាណ៖
- Kepatsu (ម៉ូតសក់យកតាមប្រទេសចិន)
- Taregami (ដាក់សក់វែង ហើយត្រង់)
- Shimada Mage (បួងសក់ឡើងខ្ពស់ ដាក់ក្រាសសិតសក់លើក្បាល)
- ម៉ូតបន្ថែមនៃ Shimada Mage (ប្រើក្រាសប្រភេទធំ)
- Mage បញ្ឈរ (ប្រើក្រាសចូកសក់ឡើង)
- Yoko – hyogo (ម៉ូតសក់ដូចជាផ្លិត)
- Gikei (បួងសក់ជាពីរ)
- Maru Mage (បួងសក់មួយដុំធំពីក្រោយ)
- Osuberakashi (ចងសក់បន្តិច ឬទម្លាក់ត្រង់)
សារសំខាន់នៃសក់
សម្រាប់បុរស និងស្រ្តីជប៉ុនសក់មានតួនាទីសំខាន់ ដើម្បីបង្ហាញពីឋានៈរបស់ប្រជាជនជប៉ុនសម័យបុរាណ។ សម្រាប់ស្រ្តីសក់ជាអ្វីដែលបង្ហាញពីភាពថ្លៃថ្នូរជាមួយនឹងគ្រឿងអលង្ការមានតម្លៃថ្លៃ។ ម៉ូតសក់ខ្លះសម្រាប់វណ្ណៈរាជវង្ស អភិជនទើបអាចដាក់បាន។ ក្រៅពីនេះនូវមានម៉ូតសក់ខ្លះសម្រាប់ស្រ្តីដែលមានប្តី។
ការយល់ច្រឡំភាគច្រើន
រូបភាព Wanelo
តើអ្នកធ្លាប់ឃើញស្ត្រីជប៉ុនដាក់ចង្កឹះលើក្បាលទេ? តាមការពិតវាមិនមែនជាចង្កឹះទេស្នៀតសក់ (ដែលគេហៅថា Kanzachi- សម្ភារៈតុបតែងសក់)។
អាចនិយាយបានថាស្ត្រីដែលមានឋានៈនោះសក់កាន់តែធ្ងន់។ ហេតុនេះគេត្រូវប្រើខ្នើយរាងការ៉េ (hako makura) ដើម្បីដេក។
សរុបសេចក្តី
សម័យនេះសក់មិនសូវជាក្បូរក្បាច់ដូចពីមុនទេ ជំនួសការតុបតែគ្រឿងអលង្ការលើសក់ច្រើនដូចជាសម័យមុន មនុស្សសម័យបច្ចុប្បន្នបានរកឃើញវិធីសាស្រ្តថ្មីដើម្បីផ្លាស់ប្តូររូបរាងសក់ដូចជា អ៊ុតសក់ត្រង់ រួញ និងលាបពណ៌សក់។ អ្វីទាំងនេះធ្វើអោយសក់ខូច សក់ស្ងួត និងជ្រុះសក់។ សង្ឃឹមថាអ្នកអាចស្វែងរកម៉ូតសក់ដែលសាកសមសម្រាប់ខ្លួន។
ព័ត៌មានបន្ថែម Thoughtco
អត្ថបទ៖ Sacchan