ហេតុអ្វីគ្រាន់តែមិនតុបតែងខ្លួន អ្នកអាចត្រូវបានគេវាយតំលៃថាមិនមានការគោរពនៅប្រទេសជប៉ុន?

ហេតុអ្វីមិនតុបតែងខ្លួនអាចត្រូវគេវាយតំលៃថាមិនមានភាព គោរពនៅប្រទេសជប៉ុន?

ស្រ្តីជប៉ុនតែងតែត្រូវគេលើកសរសើរដោយសារតែភាពស្រស់ស្អាត។ មូលហេតុមកពីពួកគេចេះថែរក្សាស្បែក មានសំអាងការឬក៏ស្អាតដោយធម្មជាតិ។ តាមពិតទៅស្រី្តជប៉ុនមានរូប សម្បតិ្តស្រស់ស្អាតដោយសារតែការតុបតែងខ្លូន។

https://tokyogirlsupdate.com/eye-bag-make-up-20131010938.html

 នៅប្រទេសផ្សេងបើអ្នកប្រើក្រែមម្សៅច្រើន តុបតែងខ្លួនក្រាស់ពេក នោះអ្នកនឹងត្រូវបានគេមើលក្នុងផ្លូវមិនល្អ។ ប៉ុន្តែបើអ្នក ធ្លាប់មើលវីដេអូខាងក្រោមនេះ អ្នកនិងមានភាពភ្ញាក់ផ្អើល ជាមួយនឹងការ Makeup ជាមិនខាន។ ដូចនេះហើយទើបស្រ្តីនៅអាសីុ ចូលចិត្តតែងខ្លួនពេលចេញទៅក្រៅ។

ជប៉ុនក៏មិនខុសគ្នាដែរ ស្រ្តីដែលមិនមានរូបសម្បត្តិល្អ ពេលតុបតែងនឹងស្រស់ស្អាត រង្វង់ភ្នែកនិងទម្រង់មុខរបស់ពួកគេនឹងផ្លាស់ប្រែយ៉ាងអស្ចារ្យ។ ពួកគេ Makeup ដើម្បីបិទបាំងនូវភាពខ្សោយរបស់ទម្រង់មុខ និងធ្វើអោយលិចឡើងនូវភាព ស្អាតធម្មជាតិ។  

នៅប្រទេសជប៉ុនអ្នកនឹងត្រូវគេវាយតំលៃថាពំុមានភាពសមរម្យ ដោយសារតែមនុស្សជាច្រើនគិតថាចំណាប់អារម្មណ៍ដំបូងពិតជាសំខាន់ណាស់ នៅពេលដែលទៅធ្វើការដោយមិនបានតុបតែងខ្លួន ដោយអាចត្រូវបានគេវាយតំលៃថាខ្ជិល​ មិនគោរពអ្នកនៅចំពោះមុខខ្លួន។ តែប្រសិនជាអ្នកជាជនបរទេសគេនឹងមិនវាយតំលៃអ្នកដូចនេះទេ ដោយសារតែប្រជាជនប្រទេសផ្សេងគ្នា មានវប្បធម៌ប្រពៃណីផ្សេងគ្នា។

អ្នកក៏បានដឹងហើយថា ស្រ្តីពូកែខាងផលិតផលសំអាងការជាងបុរស កត្តានេះហើយធ្វើអោយបុរសមួយចំនួនមានភាពច្រណែនដោយសារតែពេលពួកគេកើតមុនលើមុខ ឬមានរង្វង់ខ្មៅជុំវិញភ្នែក ហើយពួកគេពំុមានវីធីអ្វីសម្រាប់បិទបាំងនោះទេ។

ដូចនេះ នៅប្រទេសជប៉ុនបើអ្នកចេះ Makeup តែមិនប្រើការ នោះគេនឹងវាយតំលៃអ្នកថាជាមនុស្សមិនគោរពអ្នកដទៃ។​ ជាពិសេសគឺពេលទៅជូបឬ​ធ្វើការជាមួយអតិថជនរបស់ក្រុមហ៊ុន។

​ អាវុធដ៏កំពូលរបស់ស្រ្តីគឺភាពស្រស់ស្អាត ហើយការតុបតែងខ្លួនគឺជាមាគ៌ាដែលឈានដល់ភាពស្រស់ស្អាត។ ដូចនេះហេតុអ្វីមិនតុបតែងខ្លួនអោយកាន់តែស្អាតទៅ?

មានពាក្យមួយពោលថា “ចូលស្ទឹងតាមបត់” ប្រសិនជាអ្នកមានបំណងចង់រស់នៅ និងធ្វើការនៅប្រទេសជប៉ុន អ្នកត្រូវតែចងចាំប្រការនេះ ដើម្បីជៀសផុតពីបញ្ហាដែលអាចកើតមាន។

ប្រភព: jpninfo

 Neko

 

មើលបន្ថែម: