សម្លៀក​បំ​ពាក់ហែល​ទឹក​របស់​មិត្ត​នារី​ជប៉ុន​ក្នុង​រដូវ​ក្តៅឆ្នាំ ២០១៨

បរិយា​កាស​នៃ​រដូវ​ក្តៅ​ចាប់​ផ្តើម​កាត់​បន្ថែយដើម្បី​ទទួលយក​ម៉ូត​សម្លៀក​បំ​ពាក់ “back to school”។​ ចុះ​ហេតុ​អ្វី​ពួក​យើង​មិន​ធ្វើ​អ្វី​ម៉្យាង​ ដែល​លេច​ធ្លោ​បំ​ផុត​ដើម្បី​និយាយ​ពាក្យ​លា​រដូវ​ក្តៅ។

កន្លង​ទៅ​ទំព័រ Web Online ល្បី​ឈ្មោះ​ប្រទេសជប៉ុន​ Rakuten បាន​ប្រកាស​ចំ​ណាត់​ថ្នាក់នូវ​ម៉ូត​សម្លៀក​បំ​ពាក់​ហែល​ទឹក​របស់​មិត្ត​នារី​ដែល​ពេញ​និយម​នៅ​ឆ្នាំ ២០១៨។ ចូល​រួម​ទៅ Shopping មួយ​ជុំ​ជា​មួយ​គ្នា​។

១. Bikini 4 Set (Angel Luna)

២. Tankini 4 Set (Angel Luna)

៣. Rush 4 Set (Angel Luna)

៤. Fitness 5 Set (teddyshop)

៥. Short-sleeved Fitness Swimsuit ជាមួយ​

Swimming Cap (Beach Angel)

៦. Fitness 3 Set (teddyshop)

៧. All in One -piece (teddyshop)

៨. 4-piece Set With Many Ruffles (Hoyuki)

៩. Bikini 4 Set (teddyshop)

១០. 2018 ICEPARDAL NEW MODEL (OC Style)

នៅ​ក្នុង​ការ​រៀប​ចំ​ណាត់​ថ្នាក់​នេះ អ្នក​នឹង​ឃើញ​នូវ​ឈុត​សម្លៀកបំ​ពាក់​ដែល​បាន​រចនា​ដើម្បី​បិទ​បាំងភាគ​ច្រើន​នៃ​ដង​ខ្លួន ។​ អ្វី​ទាំង​នេះ​អាច​ជួយ​អោយ​អ្នក​ងាយ​ស្រួល​ហែល​ទឹក​ដោយ​មិន​ចាំ​បាច់​ខ្លាច​អ្នក​ផ្សេង​មើល​ខ្លួន​ប្រាណ​របស់​យើង។ ក្រៅ​ពី​នេះ​ម៉ូត​សម្លៀក​បំ​ពាក់​ទាន់​សម័យ​នេះមើល​ទៅ​ហាក់​ដូច​ជា​សម្លៀក​បំ​ពាក់​ប្រចាំ​ថ្ងៃ។

រហូ​ត​ដល់​សម្លៀក​បំ​ពាក់​ដែល​រឹប​ទៅ​នឹង​ដង​ខ្លួន​ដូច​ជា​ហាត់ Gym ក៏ជាប់​ចំ​ណាត់​ថ្នាក់​ខ្ពស់ដែរ។ អ្នក​អាច​មើល​ឃើញ ​ខោ​អាវ​ហែល​ទឹកថ្ងៃ​នេះ​មិន​ត្រឹម​តែ​ជាការ​​លំ​ហែល​កំ​សាន្ត​ថែម​ទាំង​ជា​ការ​ហាត់់ប្រាណដើម្បី​រក្សា​នូវ​រូប​រាង​ស្អាត​របស់​មិត្ត​នារី។ ហេតុ​នេះ Trend សម្លៀក​បំ​ពាក់​ហែល​ទឹក​សព្វ​ថ្ងៃ​ត្រូវ​ធានា​នូវ​​សុខ​ភាព​ និង​សក្ដិ​សម​ជា​មួយ​សកម្ម​ភាព​ជាច្រើន​។

ក្រៅ​ពី​នេះ​អ្ន​ក​អាច​ទំ​នាក់​ទំនងផ្ទាល់​គេ​ហទំ​ព័រ​របស់ Rakuten ដើម្បី​រក​នូវ​សម្លៀក​បំ​ពាក់​ដែល​សាក​សម​ជា​មួយ​អ្នក​។

http://event.rakuten.co.jp/genre/leisure/summer/trend/

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: