រោមភ្នែកក្លែងក្លាយរបស់ជប៉ុន – កាន់តែធ្ងន់កាន់តែស្អាត
ភាគច្រើនជនជាតិជប៉ុនសុទ្ធតែមានកែវភ្នែកតូច និងលឹបដូច នេះរោមភ្នែកក្លែងក្លាយជារបស់ដែលមិនអាចខ្វះបាននៅលើតុតុបតែងរបស់នារីម្នាក់ៗ។ វាជួយអោយមនុស្សដែលពាក់មានរោមភ្នែកង វែង និងក្រាសជាង ធ្វើអោយកែវភ្នែកមើលទៅធំជាងមុនហើយស្អាត និងមានភាពទាក់ទាញ។
មិនដូចទៅនិងរោមភ្នែកក្លែងក្លាយដែលយើងធ្លាប់បានឃើញទេ អ្នករចនាម្នាក់មានឈ្មោះ Miyuki បានបង្កើតរោមភ្នែកក្លែងក្លាយមួយ ប្រភេទយ៉ាងពិសេសផ្អែកលើគំនិត “Deco” នៃប្រទេសជប៉ុន។ គំនិតនេះមានន័យថាដាក់នូវវត្ថុដែលគួរអោយស្រលាញ់នៅលើអ្វីម្យ៉ាង អាចនិងដាក់នៅលើសំបកទូរស័ព្ទ ក្រចកដៃ ឬក៍អ្វីដែលអ្នកអាច ដាក់នៅលើបាន។
រូបភាព : xuxuphukiendienthoai
អ្នករចនាវ័យក្មេងនេះបានដាក់ឈ្មោះអោយរោមភ្នែករបស់នាងថា MYK (រោមភ្នែករបស់ Miyuki)។ នាងបានដាក់វាលើគ្រឿង អលង្ការ រោមសត្វ គ្រាប់ត្បូង និងគ្រឿងតុបតែងផ្សេងទៀតសម្រាប់ រោមភ្នែកក្លែងក្លាយដើម្បីធ្វើអោយមានភាពទាក់ទាញដែលប្រាកដជាធ្វើអោយអ្នកលេចធ្លោនៅកន្លែងមានមនុស្សច្រើន។
#アーティズムマーケット 無事終了✨
実柚季のまつげブースにお立ち寄りくださった皆様、お買い求めくださった皆様誠にありがとうございました💕
スタッフの皆様・出展者の皆様、大変お世話になりました🙇🏻‼︎本日の私めはダイヤの涙をゆらゆらさせながら参加しておりました💫 pic.twitter.com/A00nbLpgdI
— 実柚季 2/13-17 個展「庭」 (@myk_eyelashes) July 21, 2018
អ្នករចនានេះបានលក់របស់ទាំងនេះនៅទូទាំងប្រទេសជប៉ុន និងរហូតដល់ទៅក្រៅប្រទេសតាមរយៈគេហទំព័រអនឡាញរបស់ Tokyo Otaku Mode។
ខាងក្រោមនេះគឺជារូបភាពមួយចំនួនពីឈុតរោមភ្នែកដែលស្អាតបំផុតរបស់នាង។
ប្រសិនបើអ្នកមិនចូលចិត្តលក្ខណៈដែលគួរអោយស្រលាញ់ ស្រស់ថ្លា នោះសូមណែនាំជាមួយអ្នកនូវម៉ូតរចនា “ខ្មៅ” ជាងដូចខាងក្រោម។
ជាមួយនិងអ្នកដែលចូលចិត្តលក្ខណៈបែប Lolita ឬ Cosplay នេះគឺជាជម្រើសមួយដ៍ល្អបំផុត។ អ្នកអាចនឹងទិញវាដើម្បីតុបតែង ក្នុងពិធីបុណ្យដូចជា Halloween ថែមទៀត។ ខ្ញុំប្រាកដថាអ្នកនិង ទទួលបានការចាប់អារម្មណ៍ក្នុងចំណោមមនុស្សជាមួយរោមភ្នែកពិសេស និងចម្លែក។
អ្នកអាចបន្ថែមនូវម៉ូតរចនារោមភ្នែកផ្សេងរបស់អ្នករចនាម៉ូត Miyuki តាមរយៈទំព័រ (myk_eyelashes)
ឬក៍តាមគេហទំព័រ ៈ otakumode.com
Neko