Top 3 ប្រភេទ​ម៉ាស់​បិទ​មុខ​ ៣ ប្រភេទសម្រាប់​អ្នកមាន​រង្វង់​ភ្នែក​ខ្មៅ​ “ខ្លា​ឃុំ​ផេន​ដា” ដែលមាន​អ្នក​ទិញ​ច្រើន​ជាង​គេ​នៅ​ប្រទេសជប៉ុន

ចែក​រំលេក​អត្ត​បទ​សរសេរ​លើ​ Facebook, Twitter, Google+ ប្រសិន​បើ​មាន​អារម្មណ៍​ថា​មិន​សូវ​មាន​ភាព​ជឿ​ជាក់ដោយ​សារ​តែ​រង្វង់​​ភ្នែក​ខ្មៅ​ អ្នក​អាច​សាក​ល្បង​ជា​មួយ​នឹង​ម៉ាស់​បិទ​រង្វង់​ភ្នែកដូច​ខាង ​ក្រោម៖

Kose Clear Turn Plumping Eye Zone Mask

ម៉ាស់​សម្រាប់​រង្វង់​ភ្នែក​ និង​បបូរ​មាត់​របស់​ហាង​ទំនិញ​ Kose Cosmeport គឺ​ស្ថិត​ក្នុង​ផលិត​ផល​ថែ​សម្រស់​ដែល​លក់​ដាច់​ជាង​គេ​ បំផុតនៅ​ប្រទេស​ជប៉ុន​។ ជាមួយ​និង​សារធាតុ​រក្សា​សំ​ណើម​ដូច​ជា​ collagen, exit hyaluronic, elastin, ប្រភេទ​ម៉ាស់​បិទ​មុខ​នេះ​អាច​ជួយ​ អោយរក្សា​សំ​ណើម​ ធ្វើ​អោយ​ស្បែក​ភ្លឺ​ពី​អុច​ខ្មៅ កន្លែង​ដែល​មាន​ ​ព័ណ៌​ស្រ​អាប់​ កាត់​បន្ថយ​ភាព​ជ្រួញ​របស់​ស្បែក​ កន្លែង​ជ្រួញ​ជុុំ​វិញភ្នែក និង​ជុំ​វិញ​បបូរ​មាត់។

ម៉ាស់​បិទ​រង់្វង់​ភ្នែក​ និង​បបូរ​មាត់​ Kose មាន​ axit ស្រាល គ្មាន​ព័ណ៌​ គ្មាន​ខ្លិន​ និង​មិន​មាន​ប្រេង​ដូចនេះ​វា​សាក​សម​សម្រាប់​ ស្បែក​គ្រប់​ប្រភេទ ពិសេសស្បែក​ដែល​ងាយស្រួល​​ប្រតិ្តកម្ម​។ រាល់​បន្ទះ sheet mask ត្រូវ​បាន​ធ្វើ​ពី​ Bemliese ទន់​ ហើយ​វា​ត្រូវ​បាន​ ផលិត​ចេញ​ពី​សរសៃ​អំបោះ​ធម្ម​ជាតិ​ហេតុ​នេះ​ធានា​ភាព​ស្អិត​ជាប់​ ស្រទន់​ និង​ល្អ​សម្រាប់​ស្បែក។

ម៉ាស់​បិទ​រង់្វង់​ភ្នែក​ និង​បបូរ​មាត់​ Kose មាន​ប្រសិទ្ធិ​ភាព​ច្បាស់ ​បំផុត​នៅ​ពេល​ប្រើ​ប្រាស់​បាន​ ២ ទៅ ៣​ដង​ក្នុង​មួយ​សប្តាហ៍​ ក្នុង​មួយ​ម្តងចាប់​ពី ១៥ ទៅ ២០នាទី។ បន្ទាប់​ពី​បិទ​ហើយ​អ្នក​គួរ​តែ massage សម្រាក​ជុំ​វិញ​ត្របក​ភ្នែក​ និង​មិន​លាង​ចេញ​។ តម្លៃ​ផលិតផល 350k/ប្រអប់មាន​ ៦៤​ សន្លឹក​។

Quality First Deep Moist Eye Mask

ជាមួយ​នឹង​តម្លៃ​ប្រហែល​ 500-650k/ប្រអប់​ ម៉ាស់​បិទ​រង្វង់​ភ្នែក Quality First Deep Moist Eye Mask គឺ​ជា​ផលិត​ផល​ “សាក​សម​ទៅ​នឹង​តម្លៃ​” ពី​ព្រោះវា​សាក​សម​ជាមួយ​និង​ភ្នែក​ងាយ​ ស្រួលប្រត្តិ​កម្ម​ដោយ​សារ​មិន​គេង​ពេល​យប់ ដេក​មិន​គ្រប់​គ្រាន់​ ធ្វើ​ការ​រយៈពេល​យូរ​នៅ​មុខ​កុំ​ព្យូទ័រ​។ សារធាតុ​ចំ​បង​របស់​ម៉ាស់​ បិទ​មុខមាន​ទឹក​ glycerin ដើម្បី​រក្សា​សំ​ណើម​ glutathione និង​ចម្រាញ់​ចេញ​ពី​ Oatmeal ដើម bilberry ធ្វើ​អោយ​បាត់​ភាព​ ស្រ​អាប់ ប្រេង​ផ្កា​កូ​លាប និង​ដើម​កន្ទុយ​ប្រពើ​ ប្រេង lavender នាំ​មក​នូវ​ខ្លិន​ក្រអូប​ស្រាល ការ​សម្រាក​លំ​ហែ​កាយ។

ម៉ាស់​បិទ​មុខ​ត្រូវ​បាន​ធ្វើ​តាម​រូប​មន្ត​ nano យ៉ាង​ម៉ត់ អាច​កាត់​បន្ថយ​រង្វង់​ភ្នែក​ខ្មៅ​យ៉ាង​ច្បាស់​ក្រោយ​ប្រហែល ២០ ថ្ងៃ​ប្រើ​ប្រាស់​។ ដោយ​សារ​តែ​មាន​តម្លៃ​មិន​ថោក​ដូច​នេះ​ការរចនា​ ប្រអប់ម៉ាស់​បិទ​មុខ​មើល​ទៅ​ក៏​ថ្លៃ​ថ្នូរ​ ៦០​ សន្លឹក​ដាក់​ក្នុង​ប្រអប់​មាន​ ប្រ​ដាប់​គៀបងាយ​ស្រួល​ និងអនាម័យ​ជាង​ម៉ាស់​បិទ​មុខ​ផ្សេង​ទៀត។

អ្នក​អាច​បិទ Quality First Deep Moist Eye Mask លើរង្វង់​ជុំ​វិញ​ភ្នែក​ក្នុង​រយៈពេល ២០ ទៅ ៤០ នាទី ប្រើ​ប្រាស់ ២ ទៅ ៣​ដង/​មួយ​សប្តាហ៍។ Review ច្រើន​សរសើរ​ប្រសិទ្ធិភាព​របស់​ ផលិត​ផលនេះ។

Kracie Hadabisei Eye Zone Mask

Kracie Hadabisei Eye Zone Mask គឺ​ជា​ផលិត​ផល​របស់ Kracie – ហាង​នៅ​ក្នុង​ស្រុក​ប្រទេស​ជប៉ុន​ត្រូវ​បាន​បង្កើត​នៅ​ឆ្នាំ 1887, ជាមួយ​និង​កន្លែង​ផលិត​សំ​ឡី​។ ដោយ​សារ​មូល​ហេតុ​នេះ ម៉ាស់​បិទ​មុខ​របស់​ហាង​នេះ​ត្រូវ​បាន​ផលិត​ចេញ​ពី ១០០% cotton, នាំ​មក​នូវ​អារម្មណ៍​ស្រស់​ស្រាយ​ ល្អ​នៅ​ពេល​ប្រើ​លើ​ស្បែក។

ម៉ាស់​បិទ​មុខ​ត្រូវ​បាន​ដាក់​ក្នុង​កញ្ចប់​សាមញ្ញ បន្ទាប់​ពី​យក​ចេញ​ អ្នក​គួរ​តែ​ប្រើ​ឧបករណ៍​ចាប់​វា និង​ទុក​ក្នុង​ទូ​ទឹក​កក។

រចនា​បែប​កញ្ចប់​នេះ​ទោះ​ជា​រាង​ពិ​បាក​រក្សា​អនាម័យ​ប៉ុន្តែ​វា​ងាយ​ ស្រួល​សម្រាប់​ការ​ទៅ​ដើរ​លេង​ឆ្ងាយ​ ឬ​ក៍​អាច​យក​តាម​ខ្លួន​គ្រប់​កន្លែង​ បិទ​សម្រាក​ក្នុង​ពេល​ដែល​ធ្វើ​ការ​។​ មួយ​កញ្ចប់មាន​​ ៦០​សន្លឹក​ បិទ​បាន ៣០​ដង។

ផលិត​ផល​នេះ​ចម្រាញ់​ចេញ​ពី​ស្តេច​ទឹក​ឃ្មុំ retinol រុក្ខជាតិធម្ម​ជាតិ ជួយ​ផ្តល់​សំ​ណើម​បាន​ច្រើន កាត់​បន្ថយ​ភាព​ជ្រួញ និង​រង្វង់​ខ្មៅ​យ៉ាង​មាន​ប្រសិទ្ធិ​ភាព។

តាម ione

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: