“ការព្រួយបារម្ភ” ជាមួយនឹងម៉ូតដែលប្លែកៗនៃខោ Jean សម័យថ្មី…
ក្នុងប្រវត្តិនៃការឆ្នៃម៉ូតសម្លៀកបំពាក់ប្រហែលជាគ្មានម៉ូតណាដែលលើសពីភាពងាយស្រួលពាក់ ស្រួលខ្លួន និងមិនបាត់បង់ភាពទាន់ សម័យរបស់ម៉ូតខោ Jean។ មិនត្រឹមតែសាកសមជាមួយមិត្តបុរស ដែលចូលចិត្តភាពទាន់សម័យសកម្មថែមទាំងបង្ហាញជើងដ៍ស្រលូន និងចង្កេះដ៍តូចរបស់មិត្តនារីទៀតផង។
រូបភាព : DHgate.com
នេះប្រហែលជាម៉ូតសម្លៀកបំពាក់ “សកម្ម” បំផុតពាក់បានគ្រប់ ពេលវេលា សាកសមសម្រាប់មនុស្សគ្រប់វ័យ និងជាពិសេសគឺធុន ប្រើបានយូរ។
ដើម្បីអោយខោ Jean ពេលណាក៍ទទួលបានភាពចូលចិត្ត អ្នកឆ្នៃម៉ូតសម្លៀកបំពាក់បានឆ្នៃម៉ូតថ្មី មានការផ្លាស់ប្តូរច្រើន ពី Jean រហែកទៅជា Jean ប៉ះ ខោជើងវែង ត្រឹមជង្គង់ ឬ short… ពេលណាក៍ អ្នកអាចជ្រើសរើសនូវម៉ូត Jean ដែលសាកសមទៅនឹងខ្លួន។
ទោះជាយ៉ាងណាក្នុងខណៈពេលដែលការចាប់អារម្មណ៍ក្លាយទៅជាចំនុចសំខាន់នៃទំនាក់ទំនងព័ត៌មានទៅវិញទៅមក ការឆ្នៃម៉ូតសម្លៀកបំពាក់ក៍កាន់តែមានភាពប្លែករហូតដល់ថ្នាក់មានភាពចម្លែក។
រូបភាព : http://karapaia.com/archives/52259091.html
នេះជាម៉ូត Jean ប្រភេទសំណាញ់មានភាពទាក់ទាញ។
ប៉ុន្តែសម្រាប់ការឆ្នៃម៉ូតនេះមើលមិនស្គាល់ជាខោ Jean ការពីមុនទៀតទេ។
មិនត្រឹមតែដូច្នេះរាល់ការឆ្នៃម៉ូត Jean ពីមួយថ្ងៃទៅមួយថ្ងៃកាន់ តែចម្លែកពិបាកយល់។
រូបភាព : http://karapaia.com/archives/52261384.html
ស្មានថាខោ Jean នេះត្រូវអ្នកដេភ្លេចដេភ្ជាប់វាពីលើចុះក្រោម មុនពេលយកទៅលក់ដោយគ្មាននរណាគិតថានេះជាម៉ូតសម្លៀកបំពាក់ទេ។
នេះគឺជាម៉ូតសម្រាប់បុរស
រូបភាព : http://karapaia.com/archives/52261384.html
តើអ្នកឃើញស្អាតទេ? ចំណែកខ្ញុំគ្រាន់តែគិតថានេះគឺជាម៉ូត សម្រាប់អ្នកដែលក្រគ្មានលុយដេខោ Jean ដើម្បីស្លៀកប៉ុណ្ណោះ។
ដូច្នេះតម្លៃរបស់វាពិតជាធ្វើអោយមានការ “ភ្ញាក់ផ្អើរ” ប្រហែល ៣៦,៦២៩ យ៉េន។
ប៉ុន្តែអ្នកដែលអាចទិញខោ Jean ជាមួយនិងតម្លៃនេះគឺជាអ្នក ដែលអាចយល់ពីម៉ូតសម្លៀកបំពាក់របស់អ្នកឆ្នៃមូ៉តក្នុងថ្ងៃអនាគត។
ប្រសិនបើដូច្នេះខ្ញុំពិតជាមានការព្រួយបារម្មណ៍…
Kengo Abe