ឈុតសម្លៀកបំពាក់ “រចនាបែបពិសេស” ដែលបានបំផុសគំនិត ចេញពី Anime
នៅលើផ្លូវនៃការរចនាម៉ូតសម្លៀកបំពាក់ក្នុងប្រទេសជប៉ុនដូចជា Shibuya ឬ Harajuku អ្នកអាចឃើញនូវឈុតសម្លៀកបំពាក់របស់ យុវជនជប៉ុន។ ភាគច្រើនគឺមានព័ណ៌ឆើតឆាយ ពេលខ្លះមើលទៅ ដូចជាចំឡែក ហើយមានផ្នែកខ្លះមិនគួរអោយជឿ។ ទាំងនោះដោយ សារតែសម្លៀកបំពាំក់របស់ពួកគេបំផុសគំនិតចេញមកពីតួអង្គ Anime, Manga ដែលគេចូលចិត្ត។
ប៉ុន្តែមិនមែនពេលណាក៏ការរចនាម៉ូតសម្លៀកបំពាក់ចេញពី Anime Manga នោះឡើយដោយសារក៏មានការជ្រើសរើសដូចគ្នា។ មាន Fashion Item (គ្រឿងអលង្ការ) និង Fashion Trend យកគំនិត ចេញមកពី Anime Manga ហើយបានយកតម្រាប់តាមយ៉ាងទូលំ ទូលាយ មិនត្រឹមតែនៅជប៉ុន រួមទាំងនៅលើពិភពលោកទៀតផង។ បានកន្លងហើយពេលវេលាម៉ូតសម្លៀកបំពាក់ Anime, Manga ត្រូវ បានពាក់ដោយ Otaku។ មានអ្នករចនាម៉ូតល្បីជាច្រើននៅលើពិភព លោកបានយកគំនិតរចនាមូ៉តរបស់ខ្លួនពីប្រភពកំសាន្តដ៏ល្បីនេះ របស់ប្រទេសជប៉ុន។
Louis Vuitton និង Takashi Murakami
រូបភាព The Beautiful Delirium
ក្នុងឆ្នាំ ២០០២ សិល្បករ Takashi Murakami បាន សហការជាមួយម៉ាកសំលៀកបំពាក់ Louis Vuitton ដើម្បីអភិវឌ្ឍនៃ កាបូបយួរមាន Logo របស់ម៉ាកសំលៀកបំពាក់ខាងលើ។ អ្នកអាច ឃើញនូវម៉ាកម៉ូតថ្មីជាមួយនិងរចនាប័ទ្មឥន្ធនូដ៏លេចធ្លោនៅលើស្បែកព័ណ៌ស គ្រឿងសំអាងមួយនឹងក្លាយជាបំណែកពេញលេញមួយ សម្រាប់ឈុតខោអាវដើរលេងតាមដងផ្លូវនៃទីក្រុងរបស់យុវនារី សម័យថ្មី។
ក្រៅពីនេះ Louis Vuitton ក៏អោយចេញនូវម៉ូត “Limited Addition” របស់កាបូបយួរ បង្ហាញអំពីលក្ខណៈពិសេសរបស់ Murakami ក្នុងនោះ។ ដោយបានដឹងថា Takashi Murakami គឺក្នុង ចំណោមសិល្បករសហសម័យដែលមានឥទ្ធិពលបំផុតនៅប្រទេស ជប៉ុន គាត់បានពិគ្រោះយោបល់ និងយកការបំផុសគំនិតជាច្រើនពី Anime និង Manga។
រូបភាព The Fashion Law
រូបភាព Crem’s Blog
បន្ថែមនៅលើនោះផលិតផលថ្មីនិងត្រូវបានដំណើរការលក់ជា មួយគំរូគំនូរជីវចលដែលប្លែក។ គំនិតរចនាថ្មីនេះបានក្លាយទៅជា ផ្លាកម៉ូតដែលមានអាយុកាលវែងនិងបុរាណ។
Gucci និង Hirohiko Araki
ប្រហាក់ប្រហែលម៉ាកសញ្ញា Gucci ក៏ធ្លាប់បានសហការជាមួយ និងអ្នកឆ្នៃម៉ូត Jojo’s Bizarre Adventure, Hirohiko Araki ដើម្បី ផ្សព្វផ្សាយសម្រាប់ការរចនាម៉ូតនៅក្នុងរដូវស្លឹកឈើជ្រុះ ២០១៣ របស់ផ្លាកសញ្ញា។ នៅលើទស្សនាវដ្តីសម្លៀកបំពាក់ Spur របស់ជប៉ុន ពរពេញទៅដោយរូបភាពរបស់តួអង្គ Manga ពី Jojo’s Bizarre Adventure ក្នុងការរចនាម៉ូតដ៏ពិសេសពីការរចនារបស់ Gucci។ យុទ្ធ នាការផ្សព្វផ្សាយនេះមិនត្រឹមតែទទួលបានការយកចិត្តទុកដាក់ពីប្រព័ន្ធផ្សព្វផ្សាយអន្ដរជាតិប៉ុណ្ណោះទេប៉ុន្តែថែមទាំងពីអ្នកគាំទ្ររបស់ Manga ទៀតផង។
រូបភាព Pinterest
រូបភាព Gar &Mann:L
Anna Sui and 7 Manga
Manga Anime បានក្លាយទៅជាប្រភពនៃការបំផុសគំនិតនិង ក្លាយទៅជាប្រព័ន្ធផ្សព្វផ្សាយដែលមានប្រសិទ្ធិិិិិភាពសម្រាប់ការរចនាម៉ូតហើយនៅមានការជះឥទ្ធិពលផ្ទាល់ទៅលើការរចនាម៉ូត។ ក្នុងឆ្នាំ ២០១៥ អ្នករចនាម៉ូតជនជាតិអង្គគ្លេស Anna Sui បានឆ្នៃឈុតរចនា ម៉ូតអាវសឺមីនិងគ្រឿងលំអចេញពីគំនិតរបស់ 7 Series Manga ខាង ក្រោម៖ Those Obnoxious Aliens, Rose of Versailles, Unico, Princess Jellyfish, Paradise Kiss, Paralliro និង Princess Knight.
មិនមែនគ្រាន់តែជាផ្លាកសញ្ញាម៉ូតដែលល្បីនោះទេ Anime Manga ក៏បាន “វាយលុក” ទៅលើអតិថិជនកម្រិតកណ្តាល។ ជាមួយ និងអ្នកប្រើប្រាស់ជនជាតិជប៉ុន ខោអាវរបស់ពួកគេមានគ្រប់ម៉ូត សម្លៀកបំពាក់ និងគ្រឿងលម្អដែលយកគំនិតពី Anime ដូចជា Neon Genesis Evangelion ឬ Sailor Moon (រួមទាំងខោអាវក្នុង)។ ផ្នត់គំ និតនេះបានជ្រៀតចូលក្នុងទីផ្សារអន្តរជាតិ។
ឧទាហរហ៍ផ្លាកសញ្ញា H&M បានចេញពីរម៉ូត Sweater សម្រាប់ Otaku នៅអង្គគ្លេសនៅឆ្នាំ ២០១៥។ ម៉ូតមួយមានបោះពុម្ភ រូបភាពនារី Anime គួរអោយស្រលាញ់ និងម៉ូតមួយទៀតមានបោះ ពុម្ភមានអក្សរ “Kawaii Cutie”។ ក្រៅពីនេះផ្លាកសញ្ញាដែលមិនសូវ បានស្គាល់ដូចជា Hot Topic ឬ Urban Outfitters ក៏ធ្លាប់បង្កើត ផលិតផលបង្ហាញច្បាស់អំពីវប្បធម៌ Anime Manga ជប៉ុន។
រូបភាព http://otapleonehalf.tumblr.com
ប្រហែលគំនិតរចនាម៉ូតដែលយកចេញពី Anime Manga បាន ចេញពីការរចនាម៉ូតនៅលើដងផ្លូវទីក្រុងដ៏ឆើតឆាយនៅប្រទេសជប៉ុនហើយបានជ្រៀតចូលក្នុងម៉ាកសំលៀកបំពាក់ពីកម្រិតខ្ពស់ដល់កម្រិតកណ្តាល ដោយបានស្ថិតក្នុងទូខោអាវរបស់គ្រប់អតិថិជនដែលចូល ចិត្តទិញខោអាវច្រើនម៉ូត។
និយាយពីរចនាប័ទ្ម Anime, Manga កុំបិទនូវគំនិតរបស់ខ្លួនជុំ វិញការរចនាម៉ូត Lolita Mori-girl … សម្រាប់មនុស្សដែលមានគំនិត ពិសេស រឹងមាំ។ Manga Anime អាចចេញយោបល់អោយអ្នកពាក់ ខោអាវសាមញ្ញប៉ុន្តែមានភាពលេចធ្លោ។
ខាងក្រោមនេះគឺជាឈុតខោអាវដែលយកគំនិតតាម Anime, Manga អាចនិងមានប្រយោជន៍សម្រាប់អ្នក។
រូបភាពបន្ថែម http://www.polyvore.com/
ALMOND