Kimono ពី​សម្លៀក​បំពាក់​ប្រពៃ​ណី​ជន​ជាតិ​ជប៉ុន​ត្រូវ​បាន​រចនា​ សមស្រប​ទៅ​និង​ម៉ូត​នា​សម័យ​ថ្មី

ការ​ឆ្នៃ​ម៉ូត​សម្លៀក​បំពាក់ពេល​បច្ចុ​ប្បន្ន​គឺ​ជា​ការ​រួម​បញ្ចូល​គ្នា​នៃការ​រចនា​ផ្ទួនៗ និង​ការ​ឆ្នៃ​ប្រឌិត​ ស្វែង​រក​នូវ​អ្វី​ដែល​ថ្មី​នៅ​ក្នុង​សម្លៀក​ បំ​ពាក់​បែប​បុរាណ។ មិន​ត្រឹម​តែ​អាវ​ប្រពៃ​ណី​វៀត​ណាម​ប៉ុន្តែ Kimono របស់​ជប៉ុន​ក៏​មាន​ការ​ឆ្នៃ​ប្រឌិត​ថ្មី​ដើម្បី​សម​ជា​មួយ​​និង​យុវ នារីសម័យ​ថ្មី​ផង​ដែរ។

រូប​ភាព​ Wasabi – Japanese Culture Media

ការ​រចនា​​ដ៏​ឆ្លាត​វៃនៃ​​សម្លៀក​បំពាក់​ប្រពៃ​ណី​បែប​នេះ​ អ្នក​រចនា ​វ័យ​ក្មេង​បាន​ធ្វើ​ការ​ឆ្នៃ​ប្រឌិត​បែប​ថ្មី​សម្រាប់​សម្លៀក​បំពាក់ Kimono ការ​ប្រែ​ប្រួល​ច្រើន​បែប​នៅក្នុង​សម្លៀក​បំ​ពាក់​ ពី​អាវ​ខាង​ក្រៅ កន្សែង​ កាបូប​យួរ​ … ធ្វើ​យ៉ាង​ណា​អោយ​សមទៅ​និង​ការ​រចនា​នៅ​សតវត្សទី ២១។

នៅ​ក្នុង​សតវត្សទី ២០ ស្រ្តី​ជន​ជាតិ​ជប៉ុន​នៅ​មាន​ទំ​លាប់​ស្លៀក Kimono ឬក៏ Yukata នៅ​ក្នុង​ជីវភាព​រស់​នៅប្រចាំ​ថ្ងៃ​។ ប៉ុន្តែ​ក្រោយ​ សង្រ្គាម​លោក​លើក​ទី ២ និង​ការ​ជ្រៀត​ចូល​នៃ​ការ​ឆ្នៃ​ម៉ូត​របស់​​ ប្រទេស​ភាគ​ខាង​លិច​។ រាល់​សម្លៀក​បំពាក់ Kimono ត្រូវ​បាន​ប្រែ ប្រួល​ដើម្បី​ភាព​ងាយ​ស្រួល​ហើយ​ក្លាយ​ទៅជា​សម្លៀក​បំ​ពាក់​ដែល ​សម្រាប់​ពាក់​តែ​ក្នុង​ថ្ងៃ​ដែល​សំខាន​់​ប៉ុណ្ណោះ។

រូប​ភាព Sakura House in Tokyo – WordPress.com

ជនជាតិ​ជប៉ុន​ឈប់​ពាក់​សម្លៀក​បំពាក់ Kimono ដោយ​សារ​វា ​មិន​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ពាក់ទៀត​ប្រសិន​បើ​ធៀប​ទៅ​និង ​សម្លៀកបំ​ពាក់​អឺ​រ៉ុប​។ ប៉ុន្តែ​ហេតុ​អ្វី​មិន​ធ្វើ​ការ​កែប្រែ​ Kimono អោយ​ ក្លាយ​​ទៅ​ជា​សម្លៀក​បំពាក់ងាយ​ស្រួលពាក់​ អាច​បត់​បែនហើយ​នៅ​តែ ​អាចរក្សា​នូវ​ភាព​ស្រស់​​ស្អាត ​ទាក់​ទាញ​របស់​ក្បាច់​​ផ្កា និង​គុណ​ភាព ​សាច់ក្រណាត់​។

នៅ​ក្នុង​សម្លៀក​បំពាក់ Kimono មាន​ភាព​ថ្លៃ​ថ្នូរ​ បង្ហាញ​នូវ​ភាព​ ទាក់​ទាញ សិចស៊ីប៉ុន្តែនៅតែរក្សា​នូវ​ភាព​ស្រស់​ស្អាត​ គួរ​អោយ ​ស្រលាញ់​របស់​មនុស្ស​ស្រី​។ ​ជាសម្លៀក​បំពាក់ច្រើន​បែប​ដូច​នេះ​ប្រ សិន​បើ​មិន​ចេះ​រក្សា​ពិត​ជា​ខ្ចះ​ខ្ចាយ​ណាស់​។

ក្នុង​ការ​ឆ្នៃ​ប្រឌិត​នេះរាល់​អាវដែលពាក់​ពី​ក្រៅ​ហើយ​ស្តើង​ ស្រដៀង​ទៅ​និង Cardigan យក​តម្រាប់​តាម​ Kimono បាន​បង្កើត​ ចេញ​មក​។ មិន​ត្រឹម​តែ​បង្កើត​បាន​ភាព​ល្បី​នៅ​ប្រទេស​ជប៉ុន​ ម៉ូត​អាវ នេះ​ក៏​ត្រូវ​បាន​ពេញ​និយម​នៅ​លើ​ពិភព​លោក​យើង​ណាស់​ ។

រូប​ភាព​ eBay

រូបភាព​ Tokyo Girls Update

រូប​ភាព​ Yoins

សព្វ​ថ្ងៃ​អ្នក​មិន​ត្រឹម​តែ​ពាក់ Kimono ដើម្បី​ចាក់​ទឹក​តែ​នោះ​ទេ​ ប៉ុន្តែ​អាច​ពាក់ Kimono ដើម្បី​ទៅ​សមុទ្រ​ Club ទៅ​ដើរ​លេង​ជា​មួយ​ និង​មិត្ត​ភក្តិ​ សង្សា និងរួម​ទាំង​​ពេល​ទៅ​ដេក​។

ដូច​ជា​ស្រ្តី​សម័យ​ថ្មី នារីដែល​មាន​ភាព​ទាក់​ទាញ​ ជា​នារី​ដែល​ មានភាពផ្អែម​ល្ហែម​សុទ្ធ​តែ​សាក​សម​ជា​មួ​យ​និង​ម៉ូត​អាវ​នេះ។

ជា​ពិសេស​ Kimono សម្រាប់​ថ្ងៃ​រៀប​ការ​ក៏​បាន​ អាច​លាយ​ជា ​មួយនិង​ម៉ូត​ភាគ​ខាង​លិច​ បង្កើត​ចេញ​នូវ​ម៉ូត​ដែល​ទន់​ភ្លន់​ ស្រស់​ថ្លា​ សមរម្យ និង​ទាន់​សម័យ​ថែម​ទៀត​។

 

រូបភាព Japanese Wedding Dresses

រូបភាព Naf Dresses

នេះ​គឺ​ជា​លទ្ធផល​ដែល​ភាព​ស្អាត​នៃ​បែប​ប្រពៃ​ណី​មិន​អា​ច​និង​សាប​រលាប​ឡើយ​ប៉ុន្តែ​កាន់​តែ​ស្រស់​ស្អាតពឹង​ទៅ​លើ​ការ​ឆ្នៃ​ប្រឌិត​ដ៏ អស្ចារ្យ​របស់​អ្នក​ដែល​ឆ្នៃ​ម៉ូតសម្លៀក​បំពាក់​។

M.E.O

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: