គ្រឿងសំអាងទាំង ១០ប្រភេទដែលមានតម្លៃសមរម្យលក់ដាច់នៅប្រទេសជប៉ុន
នេះគឺជាគ្រឿងសំអាងដែលអ្នកឯកទេសខាងផាត់មុខផ្តល់ដំ បូន្មាន “គួរតែទិញ” នៅពេលដែលមកប្រទេសជប៉ុន។
១០. Heroine Make Volume & Curl Mascara – 350k
Kiss Me គឺជាម៉ាក Drug Store ជាផលិតផលល្បីនៅប្រទេស ជប៉ុនក្នុងតម្លៃលក់ប្រហែល ១.០០០ ដល់ ២.០០០ អៀន។
ហាងសំដៅទៅលើអតិថិជនដែលជានារីវ័យក្មេងដូចនេះមាន ការរចនាតុកតាគួរអោយស្រលាញ់។ ប្រភេទ Mascara Heroine Make មិនត្រឹមតែលក់ដាច់លេខមួយនៅប្រទេសជប៉ុននោះទេប៉ុន្តែ ល្បីនៅបណ្តាប្រទេសអាសុី។
Mascara នេះមានច្រាសបែបកោងងាយស្រួលក្នុងការធ្វើអោយ រោមភ្នែកង ហើយលាបបានទាំងរោមភ្នែកក្រោម និងរោមភ្នែកលើ ទៀត ជួយអោយរោមភ្នែកវែងជាងមុន។ ដោយសារមានមុខងារការ ពារជ្រាបទឹកដូចនេះ Mascara ជាប់បានយូរ ពេញមួយថ្ងៃក៏មិនខ្លាច ប្រតាក់ដែរ។
៩. Biore UV Aqua Rich – 260k
លេការពារកំដៅថ្ងៃ Biore Aqua Rich Watery Essence SPF50+/PA++++ តែងតែស្ថិតក្នុងចំណាត់ថ្នាក់លេការពារកំដៅថ្ងៃ ដែលលក់ដាច់បំផុតនៅប្រទេសជប៉ុន។ ផលិតផលនេះជាប់ចំណាត់ ថ្នាក់លេខមួយ នៅឆ្នាំ២០១៤ លេខពីរ ឆ្នាំ២០១៥ នៅលើទំព័រកា សែត Cosme ជប៉ុន។
ក្រៅពីមុខងារចំបងការពារកំដៅថ្ងៃលេ Biore UV Aqua នៅ មានសារធាតុចិញ្ចឹម Watery Essence ជួយអោយស្បែកជ្រាបសារ ធាតុបានលឿន ត្រជាក់ស្រួល មិនជាប់ស្អិត មិនធ្វើអោយកក់ស្ទះ រន្ធរោមដូចនេះអ្នកអាចប្រើវាដូចជាក្រេមលាបមុខបាន។
៨. AHA Esthetic soap – 200k
ជាមួយនិងធាតុផ្សំពីផ្លែឈើ និងអាសីុតបែបស្រាល ប្រភេទសា ប៉ូនេះមានមុខងារសម្អាតស្បែកងាប់ និងធ្វើអោយស្អាតតាំងពីក្នុងរន្ធ រោម។ ប៉ុន្តែដោយសារមានអាកុលដូចនេះគួរតែប្រើប្រាស់រំលងមួយ ថ្ងៃមិនគួរប្រើវាជារៀងរាល់ថ្ងៃឡើយសាកសមសម្រាប់ស្បែកចម្រុះជាជាងស្បែកដែលរើសផលិតផល។
៧. DHC Deep Cleansing Oil – 300k
ប្រសិនបើកំពុងរៀនប្រើប្រេងដើម្បីលាងមុខអ្នកអាចសាកល្បង ជាមួយ Cleansing Oil ដែលពេញនិយមលេចធ្លោនៅប្រទេសជប៉ុន នេះ។ ដបមានការរចនាថ្លាសាមញ្ញមើលច្បាស់ព័ណ៌របស់ផលិត ផល។ សារធាតុផ្សំចំបងរបស់វាគឺប្រេងអូលីវ Vitamin E ដូចនេះ ហាក់ដូចជាសាកសមសម្រាប់គ្រប់ប្រភេទស្បែក សម្អាតធូលីដី ផាត់ មុខហើយនៅតែមានអារម្មណ៍ថាស្រស់ស្រាយ។
ដើម្បីប្រើប្រាស់ផលិតផលនេះអ្នកត្រូវតែច្របាច់ប្រេងមួយចំនួន ចេញមកបន្ទាប់មក Massage ពេញផ្ទៃមុខដើម្បីអោយប្រេងជ្រាបចូល ទៅក្នុងស្បែក ធ្វើអោយរលាយការ Makeup។ រហូតដល់ពេលដែល ឃើញថាវាប្រែព័ណ៌ទៅជាសខាប់ដូចទឹកដោះគោនិងស្ងួតទើបអាចលាងសម្អាតជាមួយទឹកឬសាប៉ូលាងមុខ។ រាល់ Beauty blogger សម្រាប់អារម្មណ៍ DHC Cleansing Oil សម្រាប់ការជូតសម្អាតមុខ ក្រោយពេលផាត់មុខយ៉ាងល្អ និងរក្សាសំណើមយ៉ាងស្រទន់ល្អ។
៦. Kanebo Suisai Beauty Clear Powder – 400k
Powder លាងមុខ Kanebo Suisai Beauty Clear Powder កន្លង មកល្បីឈ្មោះជាផលិតផលមួយដែលថែរក្សាស្បែកដោយពេញទៅដោយគំនិតឆ្នៃប្រឌិត។ ក្នុងមួយប្រអប់មាន ៣២គ្រាប់ Powder ត្រូវបានខ្ចប់ដាច់ដោយឡែកសម្រាប់ម្តងៗនៃការប្រើប្រាស់។ យោង តាមកម្រិត Powder អ្នកប្រើក្នុងមួយប្រអប់អាចប្រើក្នុងរយៈពេល ២ទៅ ៣ខែ។
នៅពេលដែលប្រើប្រាស់អ្នកចាក់ចំនួន Powder ល្មមចេញមក លើដៃលាយជាមួយនិងទឹកបន្តិចបន្ទាប់មកកូរអោយសព្វដើម្បីបង្កើត ជាពពុះមុនពេល Massage នៅលើផ្ទៃមុខ។ សាប៉ូលាងមុខប្រភេទ Powder កំចាត់នូវស្បែកងាប់ និងសារធាតុដែលធ្វើអោយស្បែកមាន ការប្រែព័ណ៌ ជួយអោយស្បែករលោង និងមានសំណើមជាងមុន។
ផលិតផលមិនមានផ្ទុក Alcohol ធ្វើអោយស្បែកស្ងួតការពារនូវ ចំនុចខ្វះខាតដែលផលិតផលថែរក្សាស្បែកមុខផ្សេងមានផ្ទុក AHA ឬក៏ប្រភពអាសីុតតែងតែធ្វើអោយស្បែកប្រតិកម្មបាត់ជាតិទឹក។
៥. Lycee Eye Drops – 140k
នៅប្រទេសជប៉ុនឡែនភ្នែកគឺជារបស់ដែលមិនអាចខ្វះបាន សម្រាប់នារី។ ដោយសារអាកាសធាតុស្ងួតដូចនេះពួកគេក៏ងាយ ស្រួលត្រូវស្ងួតភ្នែកដែរ។ ការពារ “កែវភ្នែក” គឺជាចំនុចចំបងបង្អស់។ ផលិតផលបន្តក់ភ្នែកដែលលក់ដាច់ជាងគេនៅប្រទេសជប៉ុនគឺរបស់ V.Rohto Lycee ជាមួយនិងការរចនាដបព័ណ៌ផ្កាឈូកថ្លាគួរអោយ ទាក់ទាញ។
៤. Flow Fushi The Matsuge Biyou-Eyeslash Eyebrow Growth Essense Gel -500k
ការថែរក្សាអោយភ្នែកភ្លឺថ្លាដូចជាតុកតាសម្រាប់នារីជប៉ុនពិតជា មានសារៈសំខាន់ណាស់ដល់ថ្នាក់ផលិតផលដែលទាក់ទងទៅនិង ភ្នែកគឺលក់ដាច់ខ្លាំងណាស់ ក្នុងនោះមានផលិតផល Serum ជំនួយ ដល់រោមភ្នែករបស់ហាង Flow Fushi។ ជាមួយនិងការរចនាបំពង់តូច ពេលប្រើអ្នកគ្រាន់តែច្របាច់កម្រិតក្រេមមួយចំនួនតិចតួចហើយលាបទៅលើរោមភ្នែក។
មួយបំពង់ Gel នេះមានតម្លៃ ៥០០ដុងវៀតណាមអាចប្រើបាន ពី ៤ ទៅ ៥ខែ ប្រសិនបើលាបរាល់យប់។ មនុស្សជាច្រើនបាន សរសើរប្រសិទ្ធិភាពធ្វើអោយរោមភ្នែកវែង។ មានភាពមាំំជាងមុន ដោយ Serum នេះក្រោយពេលប្រើប្រាស់។
៣. គ្រឿងសំអាង Canmake
Canmake គឺជាហាងលក់គ្រឿងសំអាង Drugstore ដែលល្បី ឈ្មោះនៅប្រទេសជប៉ុន និងប្រទេសនៅអាសីុដូចជាតៃវ៉ាន់ ថៃ… ការ រចនារបស់ហាងទំនិញនេះពិតជាគួរអោយស្រលាញ់ជាមួយនិងព័ណ៌គោលគឺផ្កាឈូក សំដៅទៅលើអតិថិជនដែលជាយុវនារីវ័យក្មេង ទាន់ សម័យ សិស្ស និស្សិត។ ប្រសិនបើបានទៅប្រទេសជប៉ុន អ្នកនិង ឃើញ Canmake មាននៅច្រើនកន្លែង មាននៅប្រលានយន្តហោះ និងនៅតាមផ្សារទំនើប។
ជាទូទៅផលិតផលរបស់ Canmake សុទ្ធតែមានធាតុផ្សំពីធម្ម ជាតិ គុណភាពល្អ ការវិុចខ្ចប់គួរអោយស្រលាញ់ តម្លៃប្រហែលជា ២០០ ដល់ ៤០០ដុងវៀតណាមក្នុងមួយមុខ។
២. Kiku Masamune Skin Care Lotion – 250k
អ្នកនិងភ្ញាក់ផ្អើរនៅពេលដឹងថាស្រា Sake នៅប្រទេសជប៉ុនមិន ត្រឹមតែប្រើក្នុងការចម្អិនម្ហូម ប៉ុន្តែអាចថែរក្សាសម្រស់បានទៀត។ ទឹក ថែរក្សាស្បែករបស់ Kiku Masamune ជាមួយនិងសារធាតុស្រា Sake នាំមកនូវប្រសិទ្ធិភាពរក្សាសំណើម ការពារស្បែកជ្រួញ អាចន៍រុយ ធ្វើអោយស្បែកភ្លឺ និងសមស្របជាមួយស្បែកគ្រប់ប្រភេទ។
ផលិតផលស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ នៃផលិតផលដែល លក់ដាច់ជាងគេក្នុងទស្សនាវដី្ត Cosme។
ក្រៅពី Sake ក្នុងគ្រឿងផ្សំ Lotion នេះក៏មានផ្ទុក axit amin ចម្រាញ់ចេញពីសារធាតុជួយអោយស្បែកមានទឹកទន់រលោង។ នារី ជប៉ុនជាច្រើនតែងតែជ្រលក់សំឡីជាមួយនិងទឹក Lotion នេះហើយ បិទនៅលើផ្ទៃមុខដូចជាម៉ាសបិទមុខជារៀងរាល់ថ្ងៃ។
១. ម៉ាសបិទមុខ Lululun – 170k/7សន្លឹក
ប្រសិនបើនៅវៀតណាមម៉ាសបិទមុខ Lululun ទើបតែពេញ និយមប៉ុន្តែនៅប្រទេសជប៉ុនផលិតផលនេះតែងតែស្ថិតក្នុងលេខរៀងដែលលក់ដាច់ជាងគេ។ ក្នុងនោះចំណាត់ថ្នាក់លេខមួយត្រូវតែរៀប រាប់ពីម៉ាសបិទមុខដែលប្រើជារៀងរាល់ថ្ងៃ។ នេះជាម៉ាសបិទមុខ ដែលល្អ។ រួមទាំងធាតុផ្សំ៣ប្រភេទដូចជា ការថែរក្សាស្បែកអោយសុី ជម្ពូរ ធ្វើអោយស និងធ្វើអោយស្បែកមានសំណើម។
ក្នុងមួយកញ្ចប់មាន៧សន្លឹកសម្រាប់ប្រើប្រាស់រយៈពេល៧ថ្ងៃ មានតម្លៃ ១៧០ដុងវៀតណាម។ ប៉ុន្តែអ្នកអាចទិញប្រភេទប្រអប់ ៣២ដល់៣៦សន្លឹកតម្លៃ ៥០០ដុងវៀតណាមដើម្បីសន្សំសំចៃ។ គួរ តែប្រើដៃដែលស្អាតឬឧប្បករណ៍ដើម្បីយកម៉ាសបិទមុខចេញមកប្រើ កុំអោយមានមេរោគ។
មិនដូចទៅនិងម៉ាសបិទមុខដែលប្រើ ២ទៅ៣ដងក្នុងមួយ អាទិត្យ ពេញទៅដោយសារធាតុចិញ្ចឹម Lululun ៧ថ្ងៃ ប្រសិទ្ធិភាព ចំបងគឺផ្គត់ផ្គង់ទឹក សំណើម ជួយអោយស្បែកទន់រលោងល្មម ហើយ អាចប្រើសម្រាប់ស្បែកដែលប្រតិកម្ម។