ស្វែង​យល់​​អំពី Lotion ជា​ផលិត​ផល​ថែរក្សា​ស្បែក​នៅ​ប្រទេស​ជប៉ុន

វិទ្យា​សាស្រ្ត​បាន​បង្ហាញ​ថាបើ​អ្នក​ចង់​មាន​ស្បែក​ដ៏​ស្រស់​ស្អាត​នោះ​អ្នក​ត្រូវ​តែ​ផ្គត់​ផ្គង់​ទឹក​សម្រាប់​ស្បែក​អោយ​បាន​គ្រប់​គ្រាន់។​ ដូច​ នេះ​ហើយ​វិធី​ដែល​ធ្វើ​​ជា​ប្រចាំ​នោះ​គឺ​ពេល​ងើប​ពី​គេង​ត្រូវ​ផឹក​ទឹក​មួយ​កែវ និង​លាង​មុខ​ជា​មួយ​ទឹក​ត្រជាក់​។

ផ្គត់​ផ្គង់​ទឹក​គ្រប់​គ្រាន់គឺ​ជា​ជំហាន​ដំបូង​ក្នុង​ការថែរក្សា​ស្បែក​ មុខ​។

ថ្ងៃ​នេះ​ខ្ញុំ​ចង់​និយាយ​ពី​អារម្មណ៍​របស់​ខ្លួន​អំពី Lotion ផ្តល់​ សំណើម​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​របស់​ប្រទេស​ជប៉ុន​។

ប្រភេទ​នេះ​ជួយ​ធ្វើ​អោយ​ស្បែក​មាន​សំណើម​ ធ្វើអោយ​ស្បែក​ស ភ្លឺ​ ម៉ត់​រលោង ប្រឆាំង​និង​ភាព​ចាស់។

បន្ទាប់​ពី​ប្រើ​ប្រាស់​ ខ្ញុំ​ឃើញ​ថា​ប្រសិទិ្ធ​ភាពពិត​ជា​ល្អ​ណាស់​។

សូម​ចែក​រំលេក​នូវ​បទ​ពិសោធ​ខ្លះដើម្បី​អ្នក​ទាំង​អស់​គ្នា​អាច ​ស្វែង​យល់​បន្ថែម​។

ដំបូង​បំផុត​សម្អាត​មុខ​អោយ​ស្អាត​

បន្ទាប់​មកចាក់​​ Lotion ក្នុង​បាត​ដៃ​ប្រហែល ៣,៥ មីលី​លីត្រ​ (​តាម​ការ​កំណត់)

លាប​ទៅ​លើ​មុខ​ និង​ក​ហើយ​ massage ​ស្រាលៗជួយ​អោយ​ Lotion ជ្រាប​សព្វ​ទៅ​ក្នុង​ស្បែក​។

ក្នុង​ពេល​នោះ​ខ្ញុំ​មាន​អារម្ម​ណ៍​ថា​ស្បែក​របស់​ខ្ញុំ​ត្រជាក់ដូច​ជា ​ទើប​និង​បិទ​ម៉ាស់​បិទ​មុខ​ហើយ​អញ្ចឹង​។

អារម្មណ៍​រលោង​ម៉ត់​ តឹង​ណែន​ និង​មិន​មាន​អារម្មណ៍​ថា​ចេញ​ ប្រេង​មុខ​ឡើយ។

ខ្លិន​ផ្កា​ស្រទន់នាំ​មក​នូវ​អារម្មណ៍​ស្រស់​ថ្លា​

ជាពិសេសគ្មានក្លិនអាល់កុល មិន​មាន​សារធាតុ​ផ្សំ​របស់​ Parapen ដូច​នេះ​ហើយ​ខ្ញុំ​ពិត​ជា​ទុក​ចិត្ត​ក្នុង​ការ​ប្រើ​ប្រាស់​ណាស់។ មិន​ធ្វើ​អោយ​ស្បែក​ស្តើង​ដូច​ជា​ផលិត​ផល​ផ្សេង​ឡើយ។

ពិត​ជា​សាក​សម​សម្រាប់​មនុស្ស​ដែល​ធ្វើ​ការ​នៅ​ក្នុង​ការិយា​ល័យ​ដូចជា​ខ្ញុំ​។

អង្គុយ​ជាប់​ក្នុង​បរិយាកាស​មាន​ម៉ា​សីុន​ត្រជាក់​ធ្វើ​អោយ​ស្បែក ​ស្ងួត ខ្វះ​ជាតិ​ទឹក​ដូច​នេះ​អ្នក​គួរ​តែ​ផ្គត់​ផ្គង់​សំណើម​អោយ​គ្រប់​សម្រាប់ ​ស្បែក។

ខ្ញុំ​ប្រើ​ប្រាស់​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ (ពេលព្រឹក និង​ពេល​យប់) បន្ទាប់​ មក​ផាត់​មុខ​ស្រាល​ទៅ​ធ្វើ​ការ​។

ខ្ញុំ​មាន​អារម្មណ៍​ថាស្បែក​រក្សា​បាន​សំណើម​ជាង​មុន​ជា​ពិសេស ​កន្លែង​ដែល​មាន​ស្បែក​ស្ងួត​ដូច​ជា​​ចង្ការ​ កៀន​ច្រមុះ​សង​ខាង​កាន់​តែ​ មាន​ស្បែក​ទន់ មិន​មាន​អារម្មណ៍​ថា​របក​ស្បែក​ដូច​កាល​ពី​មុន​។

ព័ណ៌​ស្បែក​ក៏​មាន​អារម្មណ៍​ថា​ភ្លឺ​ជាង​មុន​។

នៅ​ពេល​ដែល​ប្រើ​ប្រាស់ Lotion ចង់​ទទួល​បាន​លទ្ធផល​ល្អ​បំ ផុត​អ្នក​ត្រូវ​តែ​អនុវត្ត​តា​ម​ការ​ណែ​នាំ​​​ដាច់​ខាត។ មួយ​ដប​ ២០០មីលី លីត្រ​ប្រើ​ប្រាស់​ក្នុង​រយៈ​មួយ​ខែនិង​ជួយ​អោយ​ស្បែក​របស់​អ្នក​តឹង​ណែន ស្បែក​ស​ ធ្វើអោយ​ស្បែក​មាន​សំណើម​ និង​ធ្វើ​អោយ​រន្ធរោម រួម​តូច​វិញ​។

ក្នុង​មួយ​ដង​ប្រើ​គឺ ៣,៥មីលីលីត្រ Lotion ខ្ញុំ​មាន​អារម្មណ៍​ថា ​ច្រើន​ដោយ​សារ​តែ​ពេល​ចាក់​ចេញ​មក​គឺ​ពេញ​បាត​ដៃ​តើ​អាច​និង​ខ្ចះ​ខ្ចាយ​ពេក​ទេ​? ​មិន​ខ្ចះ​ខ្ចាយ​ និង​សល់​ទេ​ណា​។ ដូច​ជា​អ្នក​ផឹក​ស្រា​ ប្រសិន​បើ​មិន​ទាន់​គ្រប់​កម្រិត​អ្នក​និង​មិន​អាច​ស្រវឹង​បាន​ឡើយ​។

ក្រៅ​ពី​នេះប្រសិន​បើ​អ្នក​មិន​ទាន​់​ពេញ​ចិត្ត​ទៅ​និង​ស្បែក​ក​របស់​ អ្នក​ក៏​អាច​ប្រើ​ប្រាស់​ផលិត​ផល​នេះ​ដើម្បី​លាប​នៅ​លើ​ក​បាន​។ ក្រោយ​រយៈ​ពេល​ ១ខែ​និង​នាំ​មក​នូវ​លទ្ធ​ផល​ដែល​គួរ​អោយ​ភ្ញាក់​ផ្អើរ​ សម្រាប់​អ្នក​​​។

ចង់​ទទួល​បាន​លទ្ធ​ផល​គួរ​អោយ​ពេញ​ចិត្ត​ក្រៅ​ពី​ប្រើ​ប្រាស់ Lotion សម្រាប់​រក្សា​សំណើម អ្នក​គួរ​តែ​រួម​ជា​មួយ​និង​ការ​ផឹកទឹក ​អោយ​បាន​គ្រប់​គ្រាន​់ ញ៉ាំ​ផ្លែ​ឈើ​អោយ​បាន​ច្រើន​ និងមិន​អោយ ​ត្រូវ​កំដៅ​ព្រះអាទិត្យ​។

បើ​អ្នក​មាន​បំណង​ចង់​ទិញ​ផលិត​ផល​ដើម្បី​ថែរក្សា​ស្បែក​ស្អាត ឬក៏​មាន​ចម្ងល់​អ្វី​ចង់​សួរ

សូម​ផ្ញើរ​អីុម៉ែល​មក​កាន់​អីុ​ម៉ែលៈ [email protected]

ផលិតផល​នាំ​ចូល​ពី​ប្រទេស​ជប៉ុន​ផ្ទាល់​ ពួក​យើង​រីក​រាយ​ក្នុង​ការ ​ជួយ​អ្នក និង​ផ្តល់​យោបល់​សម្រាប់​ការ​ប្រើ​ប្រាស់​របស់​អ្នក​ទទួល​បាន ប្រសិទ្ធិ​ភាព​ល្អ​បំផុត​។

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: