ការ​ថែរក្សា​សម្រស់​ដោយ​ទឹក​ដោះ​គោ​ជូរ​

នៅ​ក្នុង​ទឹក​ដោះ​គោ​ជូរ​មាន​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ដូច​ជា​ Vitamin A, B1, B2, C, E … និង​មាន​សារធាតុ​ជា​ច្រើន​ទៀត ​សម្រាប់ចិញ្ចឹម​ស្បែក​។ សារធាតុ​ទាំង​អស់​នេះ​និង​ជួយ​ចិញ្ចឹម​ថែរក្សា​ ស្បែក​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​ និង​ប្រ​ឆាំង​និង​អុកសីុត​កម្ម​ ជួយថែរក្សា ​សុខភាព​ស្បែក​បាន​ស្អាត​។ ហេតុ​នេះ​ការ​ញ៉ាំ​ទឹក​ដោះ​គោ​ជូរជា​រៀង​ រាល់ថ្ងៃ​មិន​ត្រឹម​តែ​ធ្វើ​អោយ​អ្នក​មាន​សុខភាព​ល្អ​ ​ជួ​យ​បន្ទឹង​ស្បែកមុខ ស្បែក​​ម៉ត់​រលោង​ និង​សសីុជម្បូរ​ជាង​មុន​។

ថ្ងៃ​នេះ​​ Japo.vn និង​ណែ​នាំ​អ្នក​អំ​ពី​ធាតុ​ផ្សំ​ជា​មួយ​ទឹក​ដោះ​គោ ​ជូរ​ដើម្បី​ទទួ​ល​បាន​នូវ​ស្បែក​ដ៏​ស្រស់​ស្អាត។

ថែរក្សា​ស្បែក​ដោយ​ទឹក​ដោះ​គោ​ជូរ​

គ្រឿង​ផ្សំ​៖ ពីរ​ស្លាប​ព្រា​កាហ្វេ​ទឹក​ដោះ​គោជូរ ការ៉ត់​មួយ​ស្លាប ​ព្រា​ ទឹក​ក្រូច​មួយ​ស្លាប​ព្រា​ ហើយ​ធ្វើ​ការ​លាយ​គ្រឿង​ផ្សំ​ខាង​លើ​នៅ​ ក្នុង​ចាន​តូច​មួយ​ និង​ធ្វើ​អោ​យ​គ្រឿង​ផ្សំ​សព្វ​ចូល​គ្នា​ បន្ទាប់​មក​លាប ​លើស្បែកដែល​មាន​ស្នាម​ទុក​រយៈពេល​ពី ២០ ទៅ ៣០​នាទីហើយ ​លាង​ចេញ។

ប្រសិទ្ធិ​ភាព​មាន​ដូចជា​ថែរក្សា​ស្បែក បំបាត់​ស្នាម​ និង​ធ្វើ​អោយ​ រន្ធស្បែក​មុខ​រួ​មតូច​។

ទឹក​ដោះ​គោ​ជូរ​ និង​ប្រេង​ដូង​

គ្រឿង​ផ្សំ​៖ កូន​ចាន​អំពិលមួ​យ​ចាន មួ​យ​ស្លាប​ព្រា​ប្រេង​​ដូង មួយ ​ប្រអប់​ទឹក​ដោះ​គោ​ជូរ​ ៥០មីលីលីត្រទឹក​ដោះ​គោ​ឆៅ។ លាយ​អំពិល​ ជា​មួយ​និង​ប្រេង​ដូង​​អោយ​គ្រឿង​ផ្សំទាំង​ពីរ​លាយ​ចូល​គ្នា​ ហើយ​យក ​ដៃលាបគ្រឿង​ផ្សំ​ទាំង​ពីរ​នេះ​នៅ​លើ​មុខ​​ ដងខ្លួន​ បន្ទាប់​មក​លាង​មុខ​ ងូត​ទឹកជាមួយ​និង​ទឹក​ក្តៅ​អុ៊នៗ។ បន្ទាប់​មក​ទៀត​លាយ​ទឹក​ដោះគោ​ ជូរ​ជា​មួ​យ​និង​ទឹក​ដោះ​គោ​ឆៅ​លាប​ទៅ​លើ​ស្បែក​ដែល​ត្រូវបាន សម្អាតរួច​ហើយ​យក​ដៃ​ធ្វើ​អោយ​គ្រឿង​ផ្សំ​ជ្រាប​ចូល​ស្បែក​ បន្ទាប់មក ​គ្រាន់​តែ​ងូត​ទឹក​វិញ​គឺ​បាន​ហើយ។

ប្រសិទ្ធិ​ភាព​មាន​ដូចជាជួយ​បំបាត់​កោ​សិកាស្បែក​ដែល​ងាប់។

ទឹក​ដោះ​គោ​ជូរ​ និងសណ្តែក​ខៀវ​គិន​ម៉ត់

គ្រឿង​ផ្សំ​៖ ពីរ​ចាន​សណ្តែក​ខៀវ​គិន​ម៉ត់ ពីរ​ប្រអប់​ទឹក​ដោះ​គោ​ ជូរ​ ពីរ​ស្លាប​ព្រា​រមៀត​ម៉ត់​ ហើយ​ធ្វើ​ការ​លាយ​គ្រឿង​ផ្សំ​ទាំងអស់​ចូល ​គ្នា​ លាប​អោយ​សព្វ​ និង​លាប​លើ​ខ្លួន​ មុខ​ ទុក​រយៈ​ពេ​ល​ប្រ​ហែល​ ១៥​នាទី​ហើយ​លាង​វិញ​ជាមួយ​ទឹក​ក្តៅ ឬ​ទឹក​ត្រ​ជាក់​ធម្ម​តា។

ប្រសិទ្ធិ​ភាព​មាន​ដូចជាបំបាត់​ស្នាម​ដោយ​ពន្លឺ​​​ព្រះ​អាទិត្យ​ និង​ធ្វើ​ ស្បែកភ្លឺ។

​ទឹក​ដោះ​គោ​ជូរ​ និងទឹក​ឃ្មុំ

គ្រឿង​ផ្សំ​៖ មួយ​ប្រអប់​ទឹក​ដោះ​គោ​ជូរ​ ពង​មាន់​មួយ​យក​តែ​ផ្នែក ​ព័ណ៌លឿង​ខាង​ក្នុង​ និង​មួយ​ស្លាប​ព្រា​ប្រេង​អូរ​លីវ​។ ពេល​កក់​សក់​រួច លាបគ្រឿង​ផ្សំនៅលើ​សក់ហើយ​ massage ស្បែក​ក្បាលបន្ទាប់​មក​ ក្រោយរយៈ​ ៣០​នាទីលាង​ចេញ​ដោយ​ទឹក​ក្តៅ​អ៊ុនៗ។

ប្រសិទ្ធិ​ភាព​មាន​ដូចជាជួយ​ថែរក្សា​សក់​ខូច​ និង​​កំចាត់​អង្គែ។

​ទឹក​ដោះ​គោ​ជូរ​ និងការ៉ត់

គ្រឿង​ផ្សំ​៖ ការ៉ត់​មួយ​ ពីរ​ស្លាប​ព្រា​ទឹក​ដោះ​គោ​ជូរ។ គិន​អោយ​ ម៉ត់ការ៉ត់​និង​លាយជា​មួយ​ទឹក​ដោះគោ​ជូរ​ហើយ​លាប​ទៅ​លើ​មុខ​ទុក​ រយៈ​ពេល ១០​នាទី​ហើយ​លាង​ចេញជាមួយ​ទឹក​ត្រជាក់។

ប្រសិទ្ធិ​ភាព​មាន​ដូចជាកាត់​បន្ថយ​ប្រតិកម្ម​ស្បែក​ និង​ធ្វើ​អោយ ​រន្ធ​រោម​រួម​តូច​វិញ​។

សូម​ជូន​ពរ​អោយ​អ្នក​ទាំង​អស់​គ្នា​មាន​ស្បែក​យ៉ាង​ស្រស់​ស្អាត។

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: