រៀនអំពីរបៀបធ្វើអោយស្បែកស្អាតរបស់នារីជប៉ុនដែលមិនអាចខ្វះបាន
តើអ្នកធ្លាប់ឆ្ងល់ដែលឬទេថាហេតុអ្វីបានជាស្រ្តីជនជាតិជប៉ុនធ្វើយ៉ាងដូចម្តេចដើម្បីថែរក្សាអោយស្បែករបស់ពួកគេរលូន និងលេច ធ្លោបែបណាទេ?
ស្រ្តីជនជាតិជប៉ុនមានស្បែកស្អាតខ្លាំងណាស់ វ័យក្មេង កាលពី យូរណាស់មកហើយត្រូវបានចាត់ទុកថាជាគំរូសម្រាប់ស្រ្តីអាសុី។ ចុះ ពួកគេធ្វើយ៉ាងណាដើម្បីអោយស្បែកស្អាត។
Japo សូមចែករំលេកជាមួយនិងអ្នកទាំងអស់គ្នានូវអាថ៌កំបាំង របស់នារីជប៉ុន។ នៅពេលដែលអ្នកបានអនុវត្តតាមវិធីទាំងនេះ សម្រាប់ខ្លួនប្រហែលអាចនិងជោគជ័យ ហើយស្បែកមុខរបស់អ្នកប្រែ ជាស្រស់ស្អាតឡើង។
សម្អាតស្បែកមុខជារៀងរាល់យប់មុនពេលចូលគេង
រូបភាព saporedicina.com
វិធីថែរក្សាស្បែកមុខដែលងាយស្រួលបំផុតដែលនារីជប៉ុនទាំង អស់សុទ្ធតែធ្វើតាម។ របៀបធ្វើអោយស្បែកមុខស្អាត និងរក្សាអោយ ស្បែកមុខវ័យក្មេង ស្អាតមុនពេលចូលគេង។ គេងគឺជារយៈដែល ស្បែកមុខបានសម្រាក និងដកដង្ហើម។ សូមចងចាំនូវចំនុចគោល ទាំងនេះដែលនិងធ្វើអោយស្បែកមុខរបស់អ្នកស្អាតណា!
កុំប្រើប្រាស់ផលិតផលថែរក្សាស្បែកច្រើនមុខក្នុងពេលតែមួយ
ស្ត្រីជប៉ុនមានរបៀបថែរក្សាស្បែកងាយស្រួលបំផុត ពួកគេមិន ប្រើប្រាស់ផលិតផលថែរក្សាស្បែកច្រើនប្រភេទក្នុងពេលតែមួយ ឡើយឧទាហរណ៍ដូចជា៖
ប្រើទឹកលាងសម្អាតសម្រាប់ស្បែកមុខ គ្មានក្លិនដើម្បីិសម្អាត ប្រេង ធូលីដែលនៅលើផ្ទៃមុខ។ ក្រោយមកប្រើនូវផលិតផលធ្វើ អោយមានសំណើមដែលមានធាតុផ្សំដូចជាអង្ករ តែបៃតង… វីធី ដែលគេប្រើប្រាស់ពិតជាងាយស្រួល។
មិនគួរប្រើប្រាស់នូវផលិតផលផាត់មុខច្រើនប្រភេទនោះឡើយ
រូបភាព graphichole.com
ផលិតផលផាត់មុខតែងតែធ្វើអោយស្ទះរន្ធញើស ដោយសារ មូលហេតុនេះហើយបានជានារីជប៉ុនតែងតែជ្រើសរើសនូវវិធីដែល ផាត់មុខស្រាលបំផុតដែលអាចធ្វើទៅបាន។ ពួកគេមានការប្រុង ប្រយ័ត្នណាស់ក្នុងការជ្រើសរើសផលិតផលថែរក្សាស្បែក និងមិនប្រើ ហួសកម្រិតពេកឡើយ។
ផលិតផលបែបប្រេង
នារីជប៉ុនពិតជាចូលចិត្តប្រើប្រាស់ផលិតផលបែប “ប្រេង” ដើម្បី ថែរក្សាស្បែកមុខ ពួកគេប្រើប្រាស់ប្រេងលាងមុខដើម្បីធ្វើអោយស្អាត និងរក្សាសំណើមដោយសារតែប្រេងលាងមុខអាចធ្វើអោយរលាយ ខ្លាញ់នៅលើមុខបាន សារធាតុកខ្វក់ និងធូលីដែលមាននៅលើផ្ទៃមុខ យ៉ាងងាយស្រួល។ កំណត់សម្គាល់ប្រេងទាំងអស់នេះសុទ្ធតែជា ប្រភេទប្រេងធម្មជាតិ។
ឧទាហរណ៍ដូចជា៖
ប្រេងដូង ប្រេងអូរលីវ ប្រេងដែលចម្រាញ់ចេញពីស្លឹកធម្មជាតិ ដោយមិនមែនជាផលិតផលផ្សេងឡើយ។ អ្នកទាំងអស់គ្នាកុំយល់ ច្រឡំណា។
មិនប្រើប្រាស់លេការពារកម្តៅថ្ងៃ
ដើម្បីជ្រើសរើសនារីជប៉ុននិងមិនលាបលេការពារកម្តៅថ្ងៃនៅលើមុខហើយពួកគេក៏មិនអង្គុយក្រោមពន្លឺព្រះអាទិត្យឡើយប៉ុន្តែពួកគេនិងពាក់មួកដែលធំ ឬក៏ទូលឆ័ត្រតាមខ្លួនដើម្បីការពារកម្តៅព្រះ អាទិត្យចាំងផ្ទាល់មកលើស្បែក។
ប្រើប្រាស់តែបៃតង
ជនជាតិជប៉ុន ជាពិសេសគឺស្រ្តីចូលចិត្តផឹកតែខ្លាំងណាស់ ហើយពិសេសជាងនេះទៅទៀតគឺផលិតផលថែរក្សាស្បែកធ្វើអំពីតែ នារីជប៉ុនកាន់តែចូលចិត្តថែមទៀត។ តែបៃតងមានសារធាតុប្រឆាំង និងអុកសុីតកម្មហើយការពាររលាកធម្មជាតិនិងការពារស្បែកពីកាំរស្មី យូវី។
Sashimi
រូបភាព saporedicina.com
ជនជាតិជប៉ុនចូលចិត្តញ៉ាំគ្រឿងសមុទ្រខ្លាំងណាស់ជាពិ សេសគឺត្រី។ ពួកគេតែងតែញ៉ាំត្រីដូចជាត្រីសាម៉ុងទាំងអស់នេះសុទ្ធ តែជួយផ្គត់ផ្គង់សារធាតុសម្រាប់ចិញ្ចឹមស្បែកស្អាត។
របៀបរក្សាសម្រស់របស់នារីជប៉ុនក្នុងអត្តបទខាងលើពិតជា ងាយស្រួលណាស់មែនទេអ្នកទាំងអស់គ្នា? សូមសាកល្បងជាមួយ និងទូទឹកកកនៅផ្ទះរបស់អ្នក ផ្ទុកសុទ្ធតែតែបៃតង និងម្ហូបគ្រឿង សមុទ្រ។ ប្រសិនបើអ្នកអនុវត្តយ៉ាងស្ទាតជំនាញនូវវិធីសាស្រ្តទាំង ឡាយខាងលើ ស្បែករបស់អ្នកនិងប្រែទៅជាស្រស់ស្អាត និងវ័យក្មេង ជាមិនខាន។
សូមជូនពរអោយអ្នកអនុវត្តនូវវិធីសាស្រ្តខាងលើបានជោគ ជ័យ។