ប្រែ​រូប​កម្រិត​ Ninja ដូច​ជា​ឡាន​ប៉ូលីស​ជប៉ុន

នៅ​លើដ​ង​ផ្លូវ​ប្រទេសជប៉ុន​​ ជា​ពិសេស​គឺ​ផ្លូវ​ល្បឿន​លឿន ការ​បើក​បរ​ហួស​ល្បឿន​មិន​មែន​ជា​រឿង​ចម្លែក​ទៀត​ទេ។ មាន​អ្នក​បើក​បរ​មួយ​ចំ​នួន​រំភើប​ថែម​ទាំង​បន្ថែម​ល្បឿន​ដល់​ទៅ​ 100km/h… រហូត​ដល់​ពេល​ដែល​មាន​ឡាន​ព័ណ៌​ខ្មៅ​លាយ​ស ភ្លើង​សញ្ញា​ក្រហម​ទើប​ពួក​គេ​ភ្ញាក់​ខ្លួន​ និង​បន្ថែម​ល្បឿន​យ៉ាង​លឿន។

ប៉ុន្តែ​ពេល​នោះ​បាន​យឺត​ពេល​ហើយ ឡា​នទាំង​នោះ​សុទ្ធ​តែ​ត្រូវ​​ត្រួត​ពិនិត្យ​ល្បឿន​បើក​បរ​នៅ​លើ​ផ្លូវ​ដែល​ឆ្លង​កាត់ដោយ​មិន​បាន​ដឹង​ខ្លួ​ន​។ ប្រហែល​ដល់​កន្លែង​នេះ​អ្នក​ទាំង​អស់​គ្នា​អាច​ទាយ​បានពី​​មូល​ហេតុ​។ ដោយ​សារ​តែ​ប៉ូ​លីស​នៅ​កម្ពុជា​ក៍​តែង​តែ​ធ្វើ​បែប​នេះ។

ត្រូវ​ហើយ​ការ​ក្លែង​បន្លំ​…

ធម្ម​តា​អ្នក​នឹង​មើល​ឃើញ​ឡាន​របស់​បូ៉​លីស​ជប៉ុន​លេច​ធ្លោ​ជា​មួយ​ព័ណ៌​ខ្មៅ​លាយ​ស​ដូច​រូប​ខាង​ក្រោម​។

រូប​ភាព : http://www.webcartop.jp/2018/04/221967

អ្នក​ទាំង​អស់​គ្នា​ដែល​មើ​ល​ឃើញ​ឡាន​តំណាង​អោយ​យុតិធម៌នេះសុទ្ធ​តែ​មិន​ហាន​រំ​លោភបំពាន​ច្បាប់។

ប៉ុន្តែ​បើ​ឃើញ​ឡាន​មួយ​ដែល​មើល​ទៅ​ធម្ម​តា​នឹង​ទៅ​ជា​យ៉ាង​ណា?

រូ​ប​ភាព : http://autoc-one.jp/knowhow/3388384/

ប្រាកដ​ជា​ធ្វើ​ដំ​ណើរ​ដោយ​ប្រងើយ ឬ​ក៍​បន្ត​សកម្ម​ភាពធ្វើ​ខុស​របស់​ខ្លួន​ដោយ​មិន​ចាំ​បាច់​ខ្លាច​អ្វី​ហើយ។ មិន​មាន​ព្រំ​ដែន​សម្រាប់​ការ​បន្លំ​ខ្លួន​របស់​ឡាន​ប៉ូ​លីស​ទេ។ តាំង​ពី​ព័ណ៌​របស់​ឡាន​រហូត​ដល់​ប្រភេទ​របស់​វា។​

រូ​ប​ភាព : http://autoc-one.jp/knowhow/3388384/

គ្រាន់​តែ​ត្រូវ​ការ​ភ្លើង​សញ្ញា​ព័​ណ៌​ក្រហមដាក់​លើ​ដំបូល​ឡាននោះ​នឹង​ក្លាយ​ទៅ​ជា​ឡាន​ប៉ូលីស​ភ្លាម។

ហេតុ​នេះ​អ្នក​ដែល​កំ​ពុង​តែ​បន្ត​សកម្ម​ភាព​បើក​បរ​លឿន​ ស្រាប់តែ​ឮ​សម្លេង​របស់​ឡាន​ប៉ូ​លីស​អោយ​ឈប់ទៅ​ម្ខាង​គឺ​មាន​ន័យ​ថា​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សមត្ថិ​កិច្ច​ប៉ូ​លីស​ “Ninja”។

សូម​ក្រឡេក​មើល​ឡាន​ប៉ូ​លីស​សម្ងាត់ចាប់​ខ្លួ​ន​អ្នក​ដែល​ប្រព្រឹត្ត​ខុស​តាម​រយៈ Video ខាង​ក្រោម​នេះ។

អ្វី​ដែល​គួរ​អោយ​ចម្លែក​នោះ​គឺ​អ្នក​បើក​បរ​មាន​ឳកាស​រត់​គេច​ប៉ុន្តែបែរ​ជា​ឈប់​ឡាន។

តើ​ហេតុអ្វី? ដោយ​សារ​តែ​រត់​ក៍​មិន​អាច​រួចផុត​ពី​កំហុស​។ ពី​ព្រោះ​តែ​ផ្លូវ​ល្បឿន​លឿន​នៅ​ប្រទេ​សជប៉ុន​សុទ្ធ​តែ​មាន​បំ​ពាក់​ Camera សុវត្ថិ​ភាពដោយ​គ្រាន់​តែ​ត្រួត​ពិនិត្យ​មា៉សីុន​ Camera នោះ​អាច​ដឹង​ពី​ផ្លាក​លេខ​ឡានហើយ​អាច​រក​ឃើញ​ម្ចាស់​អ្នក​បើក​បរ។ ហើយ​ក្នុង​ពេល​នោះ​កំ​ហុស​ទ្វេ​ដង​។ ហេតុ​នេះ​គួរ​តែ​ឈប់​អោយ​ចាប់​ខ្លួន​ដោយ​សម្រួល​នោះកំ​ហុស​នឹង​ស្រាល​ជាង។

ការ​ត្រួត​ពិនិត្យ​យ៉ាង​តឹង​រឹង​របស់​បូ៉​លីស​ចរាចរណ៍ដោយ​សារ​តែ​ផល​ប្រយោជន៍ និង​សុវត្ថិ​ភាព​របស់​ប្រជាជន​។ ហេតុ​នេះ​កុំ​ជ្រុល​ខ្លួន​ប្រព្រឹត្ត​ខុស​ ហើយ​ក៍​កុំ​ឆោតល្ងង់រត់​គេច​ បន្ទាប់​មក​នៅ​តែ​ត្រូវ​ទទួល​នូវ​កំ​ហុស​របស់​ខ្លួនតែ​ប៉ុណ្ណោះ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: