លោក Tezuka Osamu ជា​អ្នក​ដែល​បាន​ផ្តួច​ផ្តើម​​សៀវ​ភៅ​រឿង និង​​គំនូរ​ជីវចល​ជប៉ុន

លោក Tezuka Osamu ជាអ្នកដែលបានផ្តួចផ្តើមសៀវភៅរឿង និងគំនូរជីវចលជប៉ុន។

តើអ្នកទាំងអស់គ្នាធ្លាប់ស្គាល់ឈ្មោះវិចិត្រករសៀវភៅរឿងគំនូរជីវចលលោក Tezuka Osamu ដែរទេ?

លោកជាអ្នកដែលបានផ្តួចផ្តើមខាងវិស័យសៀវភៅរឿង (manga) និងគំនូរជីវចលជប៉ុន (anime) ។ ស្នាដៃមួយចំនួន​របស់​លោក​​មាន​​ដូច​ជា Astro Boy, Jungle Emperor Leo, Princess Knight, Black Jack ។ល។

ថ្វីត្បិតតែជារឿងចាស់ ប៉ុន្តែយ៉ាងហោចណាស់នរណាម្នាក់ក្នុងចំណោមយើងទាំងអស់គ្នាប្រាកដជាធ្លាប់មើល ឬស្គាល់​រឿង​មួយ​ក្នុង​ចំណោម​រឿង​ខាង​លើ​មែន​ទេ?

ស្នាដៃរបស់លោក Tezuka Osamu ត្រូវបានគេចាត់ទុកថា មានឥទ្ធិពលយ៉ាងខ្លាំងចំពោះវិចិត្រករ​សៀវ​ភៅ​រឿងគំនូរ​ជីវចល​នា​ពេល​សព្វ​ថ្ងៃ ក្នុងនោះរួមទាំងលោក Fujiko Fujio ដែលល្បីខាងរឿងគំនូរជីវចល Doraemon ។

ប្រសិនបើមិនមានសមិទ្ធិផលរបស់លោកក្នុងការផ្តួចផ្តើមវិស័យសៀវភៅរឿង និងគំនូរជីវចលជប៉ុននោះទេ ប្រហែល​ជា​មិន​មាន​សៀវ​ភៅ​រឿង manga ឬ anime ដែលយើងកំពុងមើលសព្វថ្ងៃនេះឡើយ។

ក្នុង​អត្ថបទ​ថ្ងៃ​នេះ ខ្ញុំចង់ចែករំលែករឿងរ៉ាវនិយាយពីវិចិត្រករដ៏មានទេពកោសល្យ​ម្នាក់នេះ។

ភ្លេចអត្តបទព្រាង ហើយធ្វើដំណើរទៅអាមេរិក

មានម្តងនៅពេលដែលកំពុងបោះពុម្ពផ្សាយរឿង manga ល្បីឈ្មោះមានចំណងជើងថា BLACK JACK លោក Tezuka Osamu បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ប៉ុន្តែភ្លេចប្រគល់អត្តបទព្រាង។

ដោយផ្អែកលើបច្ចេកវិទ្យាទំនើបនាពេលសព្វថ្ងៃនេះ យើងអាចផ្ញើឯកសារតាមរយៈអុីម៉ែល កាលពីមុនបើសិនជាតិចអាចផ្ញើតាម FAX ប៉ុន្តែនៅសម័យនោះ មធ្យោបាយទំនាក់ទំនងពីចម្ងាយតែមួយគត់តាមរយៈឧបករណ៍បច្ចេកវិទ្យា​គឺ​ការ​ហៅទូរស័ព្ទ ដូច្នេះទទួលព័ត៌មានតាមរយៈការស្តាប់ និងនិយាយប៉ុណ្ណោះ។ 

នៅពេលដែលទទួលបានការ​ហៅ​ទូរស័ព្ទអន្តរជាតិ ហើយយល់ពីស្ថានភាពនាពេលនោះតាមរយៈជំនួយការ លោកបាន​ចាប់​ផ្តើមណែនាំនិយាយពីអត្តបទព្រាងតាមទូរស័ព្ទ។

យប់ដំបូង

លោកបានចាប់ផ្តើមណែនាំភាគីខាងនោះឲ្យត្រៀមរៀបចំក្រដាសក្រាហ្វ ហើយបន្តណែនាំយ៉ាងលម្អិត។

“ដៅចំណុចមួយដែលមានគម្លាតពីខាងលើ ៥ មីលីម៉ែត្រ និងខាងស្តាំ ៥ មីលីម៉ែត្រ!

ចាប់ពីចំណុចនោះគូរបន្ទាត់ ៦.៣ សង់ទីម៉ែត្រទៅខាងឆ្វេង។

ហើយបន្តចាប់ផ្តើមពីចំណុចដំបូងគូរបន្ទាត់ ៣.៤ សង់ទីម៉ែត្រចុះក្រោម។

នៅចុងកន្លែងបញ្ចប់របស់បន្ទាត់ដែលទើបតែគូរ ចូរគូរបន្ទាត់ ២.៤ សង់ទីម៉ែត្រ តាមទិសខាងឆ្វេង បន្ទាប់មកភ្ជាប់​នឹង​ចំណុច​មុន​នោះ” ។

តាមរយៈចំណុចទាំងនេះ ជាដំបូងអាចណែនាំអំពី​របៀប​រៀបចំ​ស៊ុម​សៀវភៅរឿងតាម​រយៈ​ទូរស័ព្ទ។

ប្រហែលជាជំនួយការដែលស្តាប់ទូរស័ព្ទតាមមិនទាន់លោក ហើយបានបញ្ចប់ប្លង់ ២៤ ទំព័រនៅយប់ថ្ងៃទី ២។

នៅយប់ថ្ងៃទី ៣ ការកំណត់ឈុតឆាក

ជាដំបូង លោកស្នើឲ្យត្រៀមជំនួយការចំនួន ៤​ នាក់៖

。អ្នកកត់ត្រាការណែនាំ

。អ្នកអានកំណត់ចំណាំ

。មនុស្ស ២ នាក់ស្វែងរក

នៅពេលដែលបានត្រៀមចំនួនមនុស្សគ្រប់គ្រាន់ គាត់ចាប់ផ្តើមការណែនាំជាមូលដ្ឋានតាមរូបនីមួយៗ។

យោងតាមការណែនាំនេះ ចំនួនសៀវភៅ ចំនួនទំព័រ និងរូបគំនូររឿងហាក់បីដូចជាដូចស្នាដៃមុននោះ។

ក្នុងស្ថានភាពដែលលោកមិនបានយកអត្តបទនិពន្ធរបស់ខ្លួនតាមអំឡុងពេលធ្វើដំណើរទៅអាមេរិក យ៉ាង​ណា​មិញ ស្វែង​​រក​​តាម​​ការ​​ណែនាំ ពិត​ជា​មាន​រូប​គំនូរ​ស្រដៀង​គ្នា​មួយ។

Nagai Go ជាវិចិត្រករគំនូរជីវចលដែលបានធ្វើដំណើរទៅអាមេរិកជាមួយនឹងលោក Tezuka Osamu នាពេលនោះ​បាន​និយាយ​ថា ជួនកាលមើលឃើញលោក Tezuka កំពុងនិយាយទូរស័ព្ទ។ Nagai Go បានរៀបរាប់ថា លោក Tezuka បាន​ផ្តល់ការណែនាំគ្រប់យ៉ាងដល់បុគ្គលិករបស់ខ្លួនដោយមិនចាំបាច់មើល ឬសរសេរកំណត់ចំណាំអ្វីឡើយ អ្វី​ដែល​គាត់​មាន​គ្រាន់​តែ​ជា​កន្លែងទំនេរ​ប៉ុណ្ណោះ។

គេចាត់ទុកលោក Tezuka Osamu ជាមនុស្សមានទេពកោសល្យម្នាក់ ប៉ុន្តែសម្រាប់ខ្ញុំ លោកជាមនុស្សដ៏អស្ចារ្យម្នាក់។

ស្នាដៃរបស់លោកត្រូវបានផលិតឡើងវិញ និងធ្វើជាខ្សែភាពយន្ត ហើយទទួលបានការនិយមចូលចិត្តពីមនុស្សជាច្រើន​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

Manga និង anime ជប៉ុនដែលអ្នកទាំងអស់គ្នាចូលចិត្តសព្វថ្ងៃ គឺជាវប្បធម៌ដែលត្រូវបានបង្កើតឡើងដោយផ្អែក​លើ​ការ​គាំទ្រ​របស់​សាធារណជន​ចំពោះ​អ្នក​ដែល​មាន​ទេព​កោសល្យ និង​ពូកែ​ទាំង​នេះ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: