ទំនាក់ទំនងយ៉ាងពិសេសរវាងមី Ramen និង​ឧបករណ៍​តន្ត្រី​ប្រពៃណី​ជប៉ុន

តើអ្នកដឹងទេថាមី Ramen ដែលគ្រប់គ្នាចូលចិត្តបែរជាបង្កប់អាថ៌កំបាំងទាក់ទងនឹងឧបករណ៍ភ្លេងបុរាណជប៉ុនដែរទេ?

ក្នុងអត្តបទថ្ងៃនេះ យើងនឹងស្វែងយល់អំពីទំនាក់ទំនងដ៏អស្ចារ្យរវាងតំណាងវប្បធម៌ដែលហាក់ដូចជាមិនទាក់ទងគ្នា​ទាំង​ពីរ​នេះ។

ពាក្យគន្លឹះសំខាន់គឺ “Madake” ជាប្រភេទឫស្សីពិសេស។

ខ្លុយដែលធ្វើពីឫស្សី Madake នេះគេហៅថា Shakuhachi (尺八) ជាប្រភេទឧបករណ៍ភ្លេងប្រពៃណីរបស់ជប៉ុន។

ថ្វីត្បិតតែ ខ្លុយដែលធ្វើពីឫស្សី Madake មានរន្ធដូចឧបករណ៍ភ្លេងដទៃទៀត ប៉ុន្តែ Shakuhachi បែរជាមានសំឡេង​ស្អក​ពិសេស ដែល​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្ងប់​ស្ងាត់ ឯកោ និង​អន្លង់​អន្លូច។

Shakuhachi មាន​ទំហំ​ខុស​គ្នា​ ប៉ុន្តែជាទូទៅតែងតែមានចន្លោះសំឡេងពេញលេញ។

ប្រសិនបើអ្នកផ្លុំខ្លុយប្រើជំនាញពិសេសអាចនឹងឡើងដល់ចន្លោះសំឡេងខ្ពស់ជាង ចន្លោះសំឡេងចំនួន ៣ ។

ចំណុចនេះបង្ហាញពីសក្តានុពលតន្ត្រីដែលមិននឹកស្មាននៃប្រភេទឧបករណ៍ដែលមើលទៅសាមញ្ញនេះ។

សំឡេងដែលកម្រនឹងប្រើក្នុងតន្ត្រីបុរាណជប៉ុន

កុំបារម្ភប្រសិនបើអ្នកកំពុងឆ្ងល់រឿងដែលទាក់ទងនឹងមី Ramen បាត់ទៅណា។ 

សូមចំណាយពេលបន្តិច ព្រោះខ្ញុំចង់ចែករំលែកបន្ថែមអំពីឧបករណ៍ភ្លេង។

ដូចដែលអ្នកបានដឹងហើយថា តន្រ្តីនៃប្រទេសលោកខាងលិចមានចំនួន ៧ ណោតភ្លេងគឺ៖

Do – Re – Mi – Fa – Sol – La – Si

ដូច្នេះ​តើ​ឧបករណ៍​ភ្លេង​បុរាណ​ជប៉ុន​មាន​អ្វី​ពិសេស?

ចំណុចពិសេសនៃឧបករណ៍ភ្លេងបុរាណជប៉ុនគឺការប្រើមាត្រដ្ឋានតន្ត្រី “Yonanuki Onkai” ឬគេហៅថា “មាត្រដ្ឋានតន្ត្រី Fa និង Si” ។

ឧបករណ៍ភ្លេងជប៉ុនមួយចំនួនមិនប្រើណោត Fa 4 និង Si 7 ដែលបង្កើតបានជាលក្ខណៈពិសេស។

ភ្លេងជាតិជប៉ុន “Kimigayo” គឺជាឧទាហរណ៍ដ៏ល្អនៃការប្រើមាត្រដ្ឋានតន្ត្រី “Yonanuki Onkai” ។

ចំណុចនេះរួមចំណែកបង្កើតបានជាលក្ខណៈពិសេស និងប្រពៃណីក្នុងតន្ត្រីរបស់ជប៉ុន។

“Yonanuki Onkai” មិនត្រឹម​តែមានក្នុងតន្ត្រីប្រពៃណីជប៉ុនប៉ុណ្ណោះទេ ថែមទាំងប្រើសម្រាប់វប្បធម៌មួយចំនួនផ្សេង​ទៀត​ផង​ដែរ។

ឧទាហរណ៍បទចម្រៀង Scotland “Auld Lang Syne” ឬគេហៅថា (蛍の光 – Hotaru no Hikari) ក្នុងភាសាជប៉ុន។

បទចម្រៀងប្រើមាត្រដ្ឋានតន្រ្តី F major ដូច្នេះណោតទាំងពីរដែលត្រូវរំលងចោលគឺ B-Flat (B♭) 4 និង Mi (E) 7 ។

បទចម្រៀងនេះល្បីនៅជប៉ុន ហើយប្រហែលជាការដែលប្រើមាត្រដ្ឋានតន្រ្តី “Yonanuki Onkai” បានទាក់ទាញចិត្តរបស់​ប្រជាជន​ជប៉ុន។

ដូច្នេះ “Yonanuki Onkai” មិន​ត្រឹម​តែ​មាន​ក្នុងតន្ត្រី​ប្រពៃណី​ជប៉ុន​ប៉ុណ្ណោះ​ទេ ថែមទាំងមានក្នុងស្នាដៃតន្ត្រីទំនើប​ជា​​ច្រើន​​ផង​​ដែរ។

ចំណុចនេះបង្ហាញពីភាពរឹងមាំ និងការសម្របខ្លួនរបស់ “Yonanuki Onkai” ក្នុងបរិបទតន្ត្រីសហសម័យ។

ចុះមី Ramen វិញ?

សុំទោសដែលទុកឲ្យអ្នករង់ចាំយូរ។

ឥឡូវនេះ យើងនឹងបន្តប្រធានបទមី Ramen ។

តើអ្នកធ្លាប់ឃើញគ្រឿងផ្សំមួយប្រភេទក្នុងមី Ramen ដែលមើលទៅដូចជាចង្កឹះ Waribashi (ចង្កឹះដែលប្រើម្តងហើយ​ចោល) ដែរ​ទេ?

គេហៅថា Menma (ទំពាំងជូរ)

មនុស្សជាច្រើនដឹងហើយថា Menma ត្រូវបានធ្វើពីទំពាំង ប៉ុន្តែគ្រឿងផ្សំដំបូងគឺពន្លកទំពាំង Madake ។ ពន្លកទំពាំង​យក​​ទៅ​​ស្ងោរ​​ក្លាយ​ទៅ​ជា Menma ។

អ្នក​ប្រហែល​ជា​ភ្ញាក់​ផ្អើល​ពេល​ដឹង​ថា Menma មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​នឹង​ខ្លុយ​ឫស្សី Shakuhachi ឧបករណ៍​​ភ្លេង​​ប្រពៃណី​​ជប៉ុន។

វត្ថុទាំងពីរនេះសុទ្ធតែប្រើវត្ថុធាតុដើមឫស្សី Madake ។

Menma ប្រើឬស្សីខ្ចីទន់ ចំណែកឯ Shakuhachi ប្រើឫស្សីចាស់រឹងមាំ។

ទោះជាយ៉ាងណា អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា វត្ថុទាំងពីរសុទ្ធតែឆ្លងកាត់ដំណើរការផលិតពិសេស បង្កើតបាន​ជា​រស​ជាតិ និង​សំឡេង​ពិសេស។

ជាការពិតណាស់ ផ្លុំចូលទៅក្នុង Menma មិនបង្កើតបានជាសំឡេងអ្វីឡើយ។

ប៉ុន្តែលើកក្រោយនៅពេលដែលអ្នកបរិភោគមី Ramen សូមនឹកចាំដល់ខ្លុយឫស្សី Shakuhachi និងទំនាក់ទំនងយ៉ាង​ពិសេស​រវាង​វត្ថុ​ទាំង​ពីរ​នេះ។

អ្នកប្រហែលជាយល់ថារសជាតិរបស់ Menma ពិសេស និងឲ្យតម្លៃចំពោះការច្នៃប្រឌិតរបស់ប្រជាជនជប៉ុនដែលបាន​ប្រើ​វត្ថុ​ធាតុ​ដើម​ធម្មជាតិ។

សង្ឃឹម​ថាអ្នកទាំងអស់គ្នាអាចរីករាយនឹងមុខម្ហូបជប៉ុន។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: