ជប៉ុនផ្សព្វផ្សាយបច្ចេកវិទ្យា “babytech” ជួយសម្រួលដល់ការចិញ្ចឹមបីបាច់កូន
ក្រសួងឧស្សាហកម្មជប៉ុនផ្សព្វផ្សាយផលិតផលទាក់ទងនឹងសេវាកម្ម “babytech” ពោលគឺការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីសម្រាលបន្ទុកក្នុងការចិញ្ចឹមកូន។
នៅដើមខែមករាឆ្នាំនេះ ក្រសួង និងអាជ្ញាធរទីក្រុង Odawara ខេត្ត Kanagawa បានចាប់ផ្តើមគម្រោងបង្ហាញឱ្យប្រជាជនសាកល្បងផលិតផល និងសេវាកម្មរបស់ “babytech” ដើម្បីបញ្ជាក់ពីប្រសិទ្ធភាព។
ជាមួយនឹងចំនួនគ្រួសារមានប្រាក់ចំណូលទាបកាន់តែច្រើនឡើង (ចំណូលទាំងប្ដី និងប្រពន្ធ) ក្រសួងឧស្សាហកម្មសង្ឃឹមថាអាចជួយប្រជាជនរក្សាតុល្យភាពរវាងការងារ និងការចិញ្ចឹមបីបាច់កូន តាមរយៈការប្រើប្រាស់ឧបករណ៍ “babytech” ។
ក្នុងគម្រោងនេះ ប្រជាជនទីក្រុង Odawara ត្រូវបានអនុញ្ញាតឱ្យសាកល្បងឧបករណ៍ដែលប្រើបញ្ញាសិប្បនិម្មិត (AI) ដើម្បីបំពែរទារកឱ្យគេង កាត់បន្ថយបន្ទុករបស់ឪពុកម្តាយពេលទារកយំពេញមួយយប់។
ការវិភាគសំឡេងពេលទារកយំ ឧបករណ៍ AI ផ្អែកលើមូលហេតុដែលធ្វើឱ្យទារកយំ ហើយបង្កើតជាសំឡេងជួយទារកគេងលក់ស្រួល។
ប្រជាជនក៏អាចសាកល្បងសេវាកម្មពិគ្រោះយោបល់តាមអនឡាញ ដើម្បីស្វែងរកដំបូន្មានសម្រាប់ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន ប្រើប្រាស់ថ្នាំសមស្រប។
ក្រសួង និងអាជ្ញាធរទីក្រុង Odawara ក៏បានបង្កើតវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់ឪពុកម្តាយ និងអាណាព្យាបាលចែករំលែកព័ត៌មាន។
បណ្ដាញសង្គមនេះក្នុងគោលបំណងជួយឪពុកម្ដាយកុំអោយមានអារម្មណ៍ឯកោ ជាមួយគ្នានេះចែករំលែកផលិតផលថែទាំទារកដែលប្រើរួចសម្រាប់អ្នកដែលមានតម្រូវការ។
នៅដើមខែកុម្ភៈឆ្នាំនេះ ព្រឹត្តិការណ៍មួយអនុញ្ញាតឱ្យអ្នកទស្សនាប្រើប្រាស់ផលិតផលទាំង ៩ នៃសេវាកម្ម “babytech” ត្រូវបានធ្វើឡើងនៅទីក្រុង។
បន្ទាប់ពីគម្រោងនេះបានបញ្ចប់នៅថ្ងៃសុក្រ ទី ២៥ ខែកុម្ភៈ ក្រសួងនឹងធ្វើការស្ទង់មតិអ្នកដែលបានប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ “babytech” ហើយវិភាគតម្រូវការរបស់ពួកគេ។
ផ្អែកលើលទ្ធផលដែលទទួលបាន ក្រសួងរៀបចំផែនការជម្រុញ “babytech” ឱ្យបានត្រឹមត្រូវ។
ផលិតផលមួយចំនួន និងសេវាកម្មរបស់ “babytech” ត្រូវបានអនុវត្តជាក់ស្តែង ដូចជាកម្មវិធីណែនាំផ្លូវធ្វើដំណើរតាមស្ថានីយ៍រថភ្លើង និងកន្លែងផ្សេងទៀតសាកសមសម្រាប់អ្នកប្រើរទេះរុញចង់ជៀសជណ្តើរជើង។ ក្រៅពីនេះមានផលិតផលដូចជាអេក្រុងតាមដានទារកពីចម្ងាយ និងសេវាកម្មដឹកជញ្ជូនអាហារអោយទារកផងដែរ។
AD