ជំនាញបង្ហាញផ្លែដាវលឿនរហ័សរបស់សាមូរ៉ៃជប៉ុន

ក្នុងនាមជាសាមូរ៉ៃជប៉ុនមួយរូបដាវប្រៀបដូចជាវត្ថុមានតម្លៃដែលមិនអាចកាត់ផ្តាច់ពីខ្លួន ដូច្នេះក្បាច់ដាវក៏សំខាន់​ណាស់​ដែរ។ ក្នុងចំណោមនោះក្បាច់ដាវដែលពិសេសបំផុតគេហៅថា 影抜き (Kagenuki) ។

នេះជារបៀបបង្ហាញផ្លែដាវជាមួយគូរប្រកួត។ ដាវជប៉ុនមានច្រើនប្រភេទអាស្រ័យលើប្រវែង ប៉ុន្តែជាមធ្យមដាវនីមួយៗ​មានទម្ងន់ ១,២ គីឡូក្រាម។

តើត្រូវធ្វើយ៉ាងណាពេលកាន់ដាវធ្ងន់បែបនេះហើយនៅតែអាចបង្ហាញផ្លែដាវលឿនស្រាលជាមួយគូរប្រកួត?

សូមមើលវីដេអូខាងក្រោម។

នៅក្នុងវីដេអូនេះគេប្រើដាវឈើ ដូច្នេះទម្ងន់ប្រាកដជាស្រាលជាងដាវពិត។ លើកនេះសូមទស្សនាវីដេអូប្រើដាវដែកមានទំងន់ជាមធ្យម ១,២ គីឡូក្រាមដូចដែលនិយាយខាងលើ។

អ្នកជំនាញដឹងអំពីរបៀបបង្ហាញផ្លែដាវដែលមើលទៅស្មុគស្មាញប្រែជាសាមញ្ញ។ សូមកុំភ្លេចថាដាវនេះមានទំងន់ ១,២ គីឡូក្រាម។

មនុស្សធម្មតាមិនអាចបង្ហាញផ្លែដាវលឿនរហ័សបានទេ ខណៈដែលកាន់វត្ថុធ្ងន់បែបនេះ។ ដូច្នេះហើយនេះជាការបង្ហាញផ្លែដាវយ៉ាងជំនាញ។

និយាយអញ្ចឹងខ្ញុំក៏ចង់ណែនាំជំនាញបង្ហាញផ្លែដាវមួយផ្សេងទៀតផងដែរ។

នៅលើសមរភូមិអ្នកប្រយុទ្ធពាក់អាវពាសដែកដើម្បីការពារអាយុជីវិត និងកុំឲ្យ​របួស។ ប៉ុន្តែសាមូរ៉ៃប្រហែលជាអ្នកចម្បាំង​តែមួយគត់ដែលមិនប្រើគ្រឿងសឹក។

ដោយសារពួកគេតែងតែប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេលវេលាមិនថានៅលើសមរភូមិប៉ុណ្ណោះទេ។

មិនដូចជាមនុស្សធម្មតាឡើយ នៅពេលដែលដើរ ដៃ និងជើងធ្វើចលនាផ្ទុយគ្នា សាមូរ៉ៃបោះជំហានជើងស្តាំរួចលើកដៃស្តាំទៅមុខក្នុងពេលតែមួយ។ ហេតុ​តែធ្វើចលនាបែបនេះព្រោះវាងាយស្រួលក្នុងការដកដាវការពារអ្នកវាយឆ្មក់។

ក្រៅពីនេះ ពេលផឹកសាមូរ៉ៃតែងប្រើដៃឆ្វេង ទម្លាប់នេះផ្តើមចេញពីចិត្តការពារ។ សូម្បីតែពេលផឹកក៏សាមូរ៉ៃអាចនឹង​ត្រូវគេវាយឆ្មក់ដែរ ដូច្នេះដៃស្តាំទំនេរអាចដកដាវគ្រប់ពេល។

សាមូរ៉ៃដែលបង្ហាញខ្លួននៅក្នុងរឿងភាគទូរទស្សន៍មើលទៅពិតជាគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែត្រូវប្រុងប្រយ័ត្នជានិច្ចពិតជាគ្រោះថ្នាក់ និងពិបាកណាស់។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: