ប្រព័ន្ធលេខទូរស័ព្ទបន្ទាន់សម្រាប់ជនបរទេសក្នុងតំបន់រងឥទ្ធិពលដោយសារព្យុះនៅ Kyushu ប្រទេសជប៉ុន
ព័ត៌មានខាងក្រោមនេះបម្រុងទុកជាពិសេសសម្រាប់ជនបរទេសដែលរស់នៅក្នុងប្រទេសជប៉ុន។
តាមបណ្តាខេត្តក្នុងតំបន់ Kyushu មានសេវាកម្មប្រឹក្សាយោបល់ចម្រុះភាសាសម្រាប់ភ្ញៀវទេសចរណ៍បរទេសឬជនបរទេសដែលរស់នៅក្នុងប្រទេសជប៉ុន។
រូបភាព https://www3.nhk.or.jp/nhkworld/vi/news/254273/
នៅខេត្ត Fukuoka មជ្ឈមណ្ឌលពិគ្រោះយោបល់សម្រាប់ជនបរទេសមានសេវាកម្មប្រឹក្សាយោបល់ចំនួន ១៨ ភាសារួមមាន៖ អង់គ្លេស វៀតណាម ចិន កូរ៉េ នេប៉ាល់ ឥណ្ឌូនេស៊ី Tagalog ថៃ ម៉ាឡេ អេស្ប៉ាញ បារាំង អាល្លឺម៉ង់ អុីតាលី រុស្ស៊ី ព័រទុយហ្កាល់ មីយ៉ាន់ម៉ា ខ្មែរ និងម៉ុងហ្គោលីជាមួយនឹងលេខទូរស័ព្ទ 0120-279-906 ។
នៅខេត្ត Saga មជ្ឈមណ្ឌលពិគ្រោះយោបល់សម្រាប់ជនបរទេសមានសេវាកម្មប្រឹក្សាយោបល់ចំនួន ១៩ ភាសារួមមាន៖ អង់គ្លេស ខ្មែរ បារាំង ចិន រុស្ស៊ី កូរ៉េ អុីតាលី អាល្លឺម៉ង់ ថៃ ម៉ាឡេ Tagalog វៀតណាម នេប៉ាល់ ម៉ុងហ្គោលី មីយ៉ាន់ម៉ា ព័រទុយហ្គាល់ ឥណ្ឌូនេស៊ី អេស្ប៉ាញ និង Sinhala ជាមួយនឹងលេខទូរស័ព្ទ 0952-22-7830 ។
នៅខេត្ត Nagasaki មជ្ឈមណ្ឌលពិគ្រោះយោបល់សម្រាប់ជនបរទេសមានសេវាកម្មប្រឹក្សាយោបល់ចំនួន ១៩ ភាសារួមមាន៖ អង់គ្លេស ខ្មែរ ចិន កូរ៉េ ថៃ ម៉ាឡេ ឥណ្ឌូនេស៊ី Tagalog នេប៉ាល់ ព័រទុយហ្កាល់ អេស្បាញ បារាំង រុស្សី អាឡឺម៉ង់ អុីតាលី មីយ៉ាន់ម៉ា វៀតណាម Sinhala និងម៉ុងហ្គោលីជាមួយនឹងលេខទូរស័ព្ទ 095-820-3377 ។
នៅខេត្ត Kumamoto មជ្ឈមណ្ឌលពិគ្រោះយោបល់សម្រាប់ជនបរទេសមានសេវាកម្មប្រឹក្សាយោបល់ចំនួន ១៨ ភាសារួមមាន៖ អង់គ្លេស ខ្មែរ ចិន កូរ៉េ នេប៉ាល់ ឥណ្ឌូនេស៊ី Tagalog ថៃ ព័រទុយហ្កាល់ អេស្ប៉ាញ ម៉ាឡេ បារាំង អុីតាលី មីយ៉ាន់ម៉ា វៀតណាម និងម៉ុងហ្គោលីជាមួយនឹងលេខទូរស័ព្ទ 080-4275-4489 ។
នៅខេត្ត Oita មជ្ឈមណ្ឌលពិគ្រោះយោបល់សម្រាប់ជនបរទេសមានសេវាកម្មប្រឹក្សាយោបល់ចំនួន ១៩ ភាសារួមមាន៖ អង់គ្លេស ខ្មែរ ចិន Tagalog កូរ៉េ ឥណ្ឌូនេស៊ី នេប៉ាល់ វៀតណាម ថៃ មីយ៉ាន់ម៉ា ព័រទុយហ្កាល់ អេស្ប៉ាញ ម៉ាឡេ បារាំង រុស្ស៊ី អាល្លឺម៉ង់ អុីតាលី ម៉ុងហ្គោលី និង Sinhala ជាមួយនឹងលេខទូរស័ព្ទ 097-529-7119 ។
នៅខេត្ត Miyazaki មជ្ឈមណ្ឌលពិគ្រោះយោបល់សម្រាប់ជនបរទេសមានសេវាកម្មប្រឹក្សាយោបល់ចំនួន ១៨ ភាសារួមមាន៖ អង់គ្លេស ខ្មែរ ចិន កូរ៉េ ថៃ ឥណ្ឌូនេស៊ី ម៉ាឡេ Tagalog នេប៉ាល់ ព័រទុយហ្កាល់ អេស្ប៉ាញ បារាំង រុស្ស៊ី អាល្លឺម៉ង់ អុីតាលី មីយ៉ាន់ម៉ា ម៉ុងហ្គោលី និងវៀតណាមជាមួយនឹងលេខទូរស័ព្ទ 0985-41-5901 ។
នៅខេត្ត Kagoshima មជ្ឈមណ្ឌលពិគ្រោះយោបល់សម្រាប់ជនបរទេសមានសេវាកម្មប្រឹក្សាយោបល់ចំនួន ១៨ ភាសារួមមាន៖ អង់គ្លេស វៀតណាម ចិន Tagalog កូរ៉េ ឥណ្ឌូនេស៊ី នេប៉ាល់ ខ្មែរ ថៃ មីយ៉ាន់ម៉ា ព័រទុយហ្កាល់ អេស្ប៉ាញ ម៉ាឡេ បារាំង រុស្ស៊ី អាល្លឺម៉ង់ អុីតាលី និងម៉ុងហ្គោលីជាមួយនឹងលេខទូរស័ព្ទ 070-7662-4541 ។
អ្នកអាចមើលព័ត៌មាននៅលើគេហទំព័រ និងបណ្តាញសង្គមរបស់ NHK WORLD – JAPAN ។ សូមផ្ញើព័ត៌មាននេះទៅក្រុមគ្រួសារឬមិត្តភក្តិដែលរស់នៅតំបន់ដែលរងផលប៉ះពាល់ដោយសារព្យុះ។
Japo Cambodia