ហេតុអ្វីបានជាជណ្តើរមួយចំ​នួននៅស្ថានីយ៍រថភ្លើងជប៉ុនមានគំនូសក្រហម និងលឿងដូចនេះ?

សូម្បីតែជនជាតិជប៉ុនក៏មិនចាប់អារម្មណ៍គំនូសក្រហម និងលឿងនៃសញ្ញាទាំងនេះដែរ។

តើអ្នកធ្លាប់ឆ្ងល់ទេថា​គំនូសក្រហម និងលឿងលើជណ្តើរនៅស្ថានីយ៍រថភ្លើងក្នុងប្រទេសជប៉ុនមានន័យអ្វី? សូម្បីតែជនជាតិជប៉ុនក៏មិនសូវចាប់អារម្មណ៍ដែរ។ ថ្មីៗនេះអ្នកប្រើបណ្តាញសង្គម Twitter @a0s4u0k2a1 បានចែករំលែកបញ្ហានេះ និងផ្តល់ការពន្យល់ធ្វើអោយមនុស្សជាច្រើនភ្ញាក់ផ្អើល។

 

“ខ្ញុំពិតជាអរគុណចំពោះសញ្ញាទាំងនេះ។ ដោយសារខ្ញុំមានបញ្ហាភ្នែកទោះបីជណ្តើរមាន​បន្កាន់ដៃក៏​ខ្ញុំ​នៅតែមាន​អារម្មណ៍ថាផ្អៀងដែរ។ ប្រសិន​បើ​ដើរជាមួយ​នរណា​ម្នាក់​គេអាចជួយ​ខ្ញុំ ប៉ុន្តែវាពិបាកក្នុង​ការ​ដើរតែ​ឯង។ ជាមួយនឹងសញ្ញាទាំងនេះខ្ញុំ​អាចប្រើបង្កាន់ដៃជណ្តើរដោយសុវត្ថិភាព។ ខ្ញុំ​ចង់​ចែក​រំ​លេក​ដល់​អ្នក​រាល់​គ្នាអំពីរឿងនេះ”។

បន្ទាប់មកម្នាក់នេះពន្យល់បន្ថែមទៀតថា៖

“សញ្ញានេះហៅថាសញ្ញាកម្គាល់ជណ្តើរ។ ទោះបីអ្នកមិនមានបញ្ហាភ្នែក​ដូចជាខ្ញុំក៏វាអាច​ជួយអ្នកច្រើនពេលអ្នកអស់កម្លាំងវិលមុខឬនៅពេល​យប់ងងឹត”។

ចំពោះអ្នក​ដែល​មាន​បញ្ហា​ភ្នែកដើរឡើង​ជណ្តើរមិនអី​ទេ ប៉ុន្តែពេល​ចុះជណ្តើរពួកគេ​អាចនឹង​វិល​មុខឬកំ​ណត់​កន្លែងដើរមិន​បាន សូម្បី​តែ​ពេល​មាន​បង្កាន់ដៃក៏ដោយ។

រូបភាព http://eby.blue/2020/01/07/post-3652/

មនុស្សជាច្រើននៅជប៉ុនបន្ទាប់ពីអាន Tweet បានដឹងអំពីអត្ថប្រយោជន៍នៃគំនូសពណ៌លឿង និង​ក្រហមនេះ ហើយ​សម្តែងការកោតសរសើរចំពោះគំនិតនេះថា៖

“ខ្ញុំមិនដែលដឹងថាមានសញ្ញាបែបនេះសោះឡើយ”។

“ខ្ញុំគិតថាមនុស្សជាច្រើនត្រូវដឹងអំពីរឿងនេះ” Re-tweet ។

“ខ្ញុំ​ធ្លាប់ចាប់អារម្មណ៍តែមិន​ដែល​គិតពីវាទេ។ ឥឡូវ​នេះ​ខ្ញុំ​នឹង​មើលវា​ក្នុង​ក្រសែភ្នែក​ផ្សេងរាល់ពេលខ្ញុំចុះ​ជណ្តើរ”។

“ទីបំផុត​ក៏​មាន​អ្នក​ពន្យល់។ កាន់តែងាយ​ស្រួលប្រសិនបើជណ្តើរនីមួយៗត្រូវបានរចនាឡើងដូចនេះ។”

មាន​មនុស្ស​ជាច្រើន​ជួបបញ្ហា​ភ្នែកស្រដៀងគ្នាក៏ចែករំលែកប្រយោជន៍នៃសញ្ញានេះផងដែរ។ លើសពីនេះស្ថាបត្យករជាតិ និងបរទេសនិយាយថាពួកគេចង់ប្រើការរចនានេះក្នុង​គម្រោងការងាររបស់​ពួកគេ។

ត្រឹម​តែគំនូស​តូច​ប៉ុណ្ណឹងអាចជួយមនុស្សជាច្រើន នេះជារបៀបដែលជនជាតិជប៉ុនបង្ហាញការយកចិត្ត​ទុក​ដាក់របស់ពួកគេ។ ប្រទេសជប៉ុនមានចំនុចជាច្រើន​ទៀតគួរយក​តម្រាប់​តាម អ្នក​គួរសង្កេតមើល និង​លើកជាសំ​ណួរ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: