ធ្លាប់​​តែ​ផឹកស្រា​ម្នាក់​ឯង – ឥឡូវ​នេះ​ផឹក​ជាមួយ​ Idol តុក្កតា

តើអ្នកស្គាល់ពាក្យថា Vtuber ដែរឬទេ?

នេះគឺជា​ការ​រួម​បញ្ចូលគ្នារវាង Youtuber (អ្នក​ដែលរកលុយដោយវិធីថត​វីដេអូនៅលើ Youtube) និង Virtual (និម្មិត)។ និយាយអោយខ្លី Vtubers គឺជា Youtubers និម្មិត។

Vtuber ពិតជា​​គួរ​អោយ​ចាប់​អារម្មណ៍​សម្រាប់​អ្នក​មើល ​Youtube ដោយសារតែគ្មាននរណាម្នាក់​ដឹង​ថា​ជា​សម្លេង​របស់​អ្នក​ណា​នៅពីក្រោយតួអង្គនិម្មិតនោះទេ។ គ្រាន់​តែ​ដឹង​ថា​ជា​មនុស្ស​ម្នាក់មានសមត្ថភាពនិយាយ​គួរអោយ​ទាក់ទាញ។ ដូច្នេះ Idol Vtuber ​មាន​អ្នក​ស្រលាញ់​ចូល​ចិត្ត​ច្រើន​មិន​ចាញ់​ Idol មនុស្ស​ពិត​ទេ។

នៅក្នុងសង្គមបច្ចេកវិទ្យាសព្វថ្ងៃនេះ Vtuber ឈាន​ទៅ​ជំហាន​មួ​យថ្មី​។ អ្នកអាចប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយ Idol Vtuber ដែលអ្នកចូលចិត្តនៅហាងស្រា។

ផឹកជាមួយ Idol និម្មិត តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះគំនិតនេះ?

រូបភាព https://japan.cnet.com/article/35141637/

អ្នក​ដែល​មក​ហាង​ស្រា​អាច​និយាយ​ជាមួយ Idol និម្មិតតាមរយៈអេក្រង់ធំមួយ​។ ទោះបី​ជារូប​ភាព​ដែល​បង្ហាញ​​នៅ​លើ​អេក្រង់ត្រូវ​បាន​ដំ​ណើរការលើ​កុំ​ព្យូទ័រ ប៉ុន្តែសម្លេង​ជាមនុស្ស​ពិត។ នៅ​ពេល​ម្នាក់​នេះ​ធ្វើ​ចលនា​ រូប​ភាព​នៅ​លើ​អេក្រង់​នឹង​ធ្វើ​ចលនាស្របតាម​សម្តី មាន​អារម្មណ៍​ដូចនិយាយ​ជាមួយ​មនុស្សពិត។

Idol និម្មិតអាចផឹកស្រា និង​ជល់​កែង​ជាមួយ​អ្នក​។

រូបភាព https://japan.cnet.com/article/35141637/

នៅពេលដែលតួអង្គ Idol និម្មិតផឹក​ស្រា ជាការពិតអ្នកបញ្ចូល​សម្លេង​ក៏កំពុងតែផឹកស្រាផង​ដែរ។ ដូច្នេះអ្នកនឹងមិនមានអារម្មណ៍ឯកាព្រោះតែអ្នកផឹកម្នាក់ឯងទៀត​ទេ។

Idol និម្មិតនេះក៏អាចច្រៀងខារ៉ាអូខេអោយអ្នកស្តាប់​បានដែរ។

រូបភាព https://japan.cnet.com/article/35141637/

នៅ​ក្នុង​សម័យ​បច្ចុប្បន្ន​ទម្រង់​នេះ​បង្កើត​ឳកាសសម្រាប់​​ជួប និងប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយនឹង Idol និម្មិតដែល​ខ្លួន​ចូលចិត្ត។ មិន​ត្រឹម​តែ​អាច​​ផឹក​ស្រាជាមួយ​នឹង Idol និម្មិត អ្នក​អាច​រៀប​រាប់​រឿង​ប្រចាំ​ថ្ងៃ។

បច្ចុប្បន្នប្រព័ន្ធនេះគ្មាន​កន្លែងទំនេរ​​ទេដោយ​សារ​កំ​ពុង​​ល្បី។

មនុស្ស​ស្រី​ធ្វើ​ការ​នៅហាង​ស្រាតែងត្រូវ​គេ​និយាយ​ដើម។ ប៉ុន្តែប្រសិនបើពួកគេចូលចិត្ត និង​ចង់​រក​លុយ​។ ពួក​គេ​អាច​បញ្ចូល​សម្លេង​ Idol និម្មិតដើម្បី​ទទួល​បានពិសោធ។

បច្ចុប្បន្នម៉ូឌែលថ្មីនេះកំពុងពេញនិយមខ្លាំងណាស់ តោះរង់ចាំមើលថាតើហាង​ស្រា Idol និម្មិតនឹងវិវឌ្ឍយ៉ាង​ណា​នាពេលអនាគត។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: