ជនឆបោក​​​សំ​ដៅ​​លើ​មនុស្ស​ចាស់នៅ​ប្រទេសជប៉ុន

នៅ​ប្រទេសជប៉ុនមាន​ជនឈរបោក​សំ​ដៅ​ទៅ​លើ​មនុស្ស​ចាស់​។

ការ​បោកបញ្ឆោត​តាម​ទូរស័ព្ទមាន​តាំង​ពី​យូរ​ណាស់​មក​ហើយ ប៉ុន្តែ​រហូតមកដល់ពេលនេះចំនួនអ្នក​ដែលត្រូវបានគេបោកប្រាស់នៅតែមាន។

អ្នកបោកប្រាស់តែងតែហៅ​ទូរស័ព្ទ​មក​និយាយ​សម្លេង​ដូចជា​ពិតថា “ប៉ា/ម៉ាក អើយកូន” ប្រសិន​បើ​មនុស្ស​ចាស់​ស្តាប់​ទូរស័ព្ទ​នឹង​ហៅ​ឈ្មោះ​កូន​មុន​។ ដូច្នេះ​ជន​ឆបោក​ប្រើ​​ឈ្មោះ​នេះ ហើយ​​និយាយ​បន្លើស​​រឿងរ៉ាវដើម្បីជំរិតទារប្រាក់។

ថ្មីៗនេះវិធីសាស្ត្របោកបញ្ឆោតកាន់តែច្រើន​​​ជាង​មុន។ ប៉ូលីសបានបញ្ជាក់ពីការឆបោកដែលជនរងគ្រោះជាលោក​តា​ម្នាក់​អាយុ ៧០ ឆ្នាំចំនួនទឹកប្រាក់ដែល​បាត់​បង់​ដល់​ទៅ ៣,៧ លានយ៉េន។

រូបភាព https://www.excite.co.jp/news

ពាក់កណ្តាលអធ្រាត្រមាន​បុរស​ម្នាក់​ទូរ​ស័ព្ទ​មក​ប្រាប់​ថា​ខ្លួន​ជាប៉ូលីស។ ជននោះបាននិយាយថាខ្លួន​កំពុងស៊ើបអង្កេតការក្លែងបន្លំដែលពាក់ព័ន្ធនឹងបុគ្គលិកនាយកដ្ឋានហិរញ្ញវត្ថុ ហើយបាននិយាយថាប្រាក់បញ្ញើសន្សំរបស់ជនរងគ្រោះកំពុងស្ថិតក្នុងគ្រោះថ្នាក់ត្រូវ​គេ​លួច។ ជន​ឆបោក​បាន​ស្នើ​អោយ​ជន​រង​គ្រោះដាក់​កាត​ និង​លេខ​សម្ងាត់ក្នុង​ស្រោម​សំ​បុត្រ​ បន្ទាប់មក​មាន​បុគ្គលិក​ធនាគារមក​ផ្ទាល់​ដើម្បី​ពន្យល់។

នៅពេលការហៅទូរស័ព្ទត្រូវ​បញ្ចប់​ មាន​មនុស្ស​ម្នាក់​គោះទ្វារផ្ទះជនរងគ្រោះ។ ដោយ​ជឿ​ថា​ធ្លាប់​ពិភាក្សាជា​មួយ​​ប៉ូ​លីស​តាមទូរស័ព្ទ ជនរងគ្រោះបានដាក់កាត និងក្រដាសលេខ​សម្ងាត់ក្នុង​ស្រោមសំបុត្រ។ អ្នកក្លែងបន្លំបុគ្គលិក​ធនាគារបាន​ស្នើអោយ​បិទ​សំ​បុត្រ​ ពឹង​អោយ​លោក​តា​យក​ត្រា​ចេញ​​។ នៅពេលជនរងគ្រោះចូលទៅក្នុងផ្ទះដើម្បី​យក​ត្រា​ ជននេះបានលួច​ប្តូរ​ស្រោមសំបុត្រ និងលួចយកក្រដាសលេខសម្ងាត់ ក្រោយ​មក​ចេញ​ពី​ផ្ទះ​ជនរង​គ្រោះ។

បន្ទាប់ពីកូនប្រុសរបស់ជនរងគ្រោះបានត្រឡប់មក​ផ្ទះវិញ ដោយ​សង្ស័យ​ក្រោយ​ពេល​ស្តាប់​រឿង​រ៉ាវ​ទាំង​នេះ​​បើក​ស្រោមសំបុត្រឃើញ​ថា​កាត​ត្រូវ​បាន​គេ​លួច​បន្លំ ខណៈពេល​នោះ​ប្រាក់​សន្សំ​ត្រូវ​គេ​ដក​​អស់។ ប៉ូលីស​មិន​ទាន់​កំ​ណត់បាន​​អត្តសញ្ញាណជន​ល្មើសនៅឡើយទេ។

ត្រូវ​ចាំ​ថាប៉ូលីស​គ្មាន​សិទ្ធិដឹងអំពី​លេខ​សម្ងាត់សៀវភៅគណនីរបស់អ្នកទេ ហើយ​ក៏​គ្មាន​បុគ្គលិក​ធនាគារណា​មក​រក​អ្នក​ដល់​ផ្ទះ​ដែរ។ ប្រសិនបើមានការសង្ស័យវិធីល្អបំផុតគឺត្រូវទៅរកធនាគារដោយផ្ទាល់ដើម្បីទទួលបាន​ព័ត៌មាន​។ 

ប្រទេសជប៉ុនត្រូវបានគេ​ចាត់​ទុក​ថា​ជា​ប្រទេសមានសុវត្ថិភាព។ ជាមួយនឹងព័ត៌មានដូចនេះកេរ្តិ៍​ឈ្មោះល្អនឹង​បាត់​បង់បន្តិចម្តងៗ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: