អាថ៌កំបាំងនៃពិធីបុណ្យ​សីុសាច់​មនុស្ស​ត្រី និងបំ​រាម​​ហាម​​មនុស្សដែល​​បំ​ពាន

នៅប្រទេសជប៉ុនចាប់ពីរដូវក្តៅដល់រហូត​រដូវស្លឹកឈើជ្រុះមានពិធីបុណ្យធំៗរាប់ពាន់ ហើយ​មាន​ទម្រង់ផ្សេងៗគ្នាប្រារព្ធធ្វើឡើងនៅទូទាំងប្រទេស។ ពិធី​បុណ្យ​ជា​កន្លែង​មនុស្សជាច្រើន​ប្រមូល​ផ្តុំ​គ្នាចូល​រួម​ក្នុង​សកម្ម​ភាព​សប្បាយៗ។ ទោះបី​យ៉ាងណាមានពិធីបុណ្យមួយគ្មាននរណាម្នាក់ចង់ចូលរួមទេ​។

មូលហេតុគឺដោយសារតែមនុស្ស​ជាច្រើន​យល់​ថាពិធីបុណ្យនេះមានទំនៀមទម្លាប់សុី​សាច់​មនុស្ស​។

រឿងនេះមានប្រភពចេញពីកោះ Panari នៃកោះ Yaeyama ដាច់ស្រយាលមានទីតាំងស្ថិតនៅក្នុងខេត្ត Okinawa ។ លើសពីនេះកោះមានឈ្មោះជាផ្លូវការថា Arasuku ទំហំ​កោះ​មាន​ត្រឹម​តែ 2 Km2 ប៉ុណ្ណោះ។

រូបភាព https://gurutabi.gnavi.co.jp/a/a_2606/

កោះ Panari ល្បី​ដោយ​សារតែ​មាន​ឆ្នេរសមុទ្រ​ស្អាត។ ជាមួយនឹងទឹកថ្លា ភ្ញៀវអាចមើលឃើញជីវិតសត្វសមុទ្រយ៉ាងងាយស្រួលក្រោម​មហាសមុទ្រ។ ទំហំ​កោះ​តូច​មានមនុស្ស​រស់​នៅ​ត្រឹម​តែ ១០ នាក់ប៉ុណ្ណោះ។

ជារៀងរាល់ឆ្នាំនៅលើកោះប្រារព្ធ​ពិធីបុណ្យមាន​ឈ្មោះថា “Akamata Kuromata” មាន​មនុស្ស​ចូលរួម​ជិត ៤០០ នាក់។ ពួកគេ​ជាប្រជាជននៅ​លើកោះបាន​ផ្លាស់​ទៅ​រស់​នៅ​កន្លែង​ផ្សេង ហើយ​ត្រលប់​មក​ស្រុក​កំ​ណើតវិញពេល​មាន​ពិធី​បុណ្យ​តែ​ប៉ុណ្ណោះ។ ទោះបីជាយ៉ាង​ណាអ្វី​ដែល​ចម្លែក​គ្មាន​នរណា​ក្រៅពី​អ្នក​រស់​នៅទីនោះដឹង​ពីពិធីបុណ្យ​ប្រារព្ធធ្វើ​ឡើង​បែប​ណាទេ​។ សូម្បីតែអ្នកស្រាវជ្រាវរឿងព្រេងនិទានជប៉ុនក៏ឈឺក្បាលពេលបកស្រាយ​ពី​អាថ៌កំបាំងនៃពិធីបុណ្យនេះដែរ។

មូលហេតុអាចបណ្តាលមកពីផ្លាក​សញ្ញានៅជុំវិញកោះ៖

រូបភាព https://shizuokatekko.com/2018/10/26/aragusukujima-panarito/

ពាក្យនៅលើផ្លាក​សញ្ញាមានន័យថា “ហាមថតរូប ថត​សម្លេង​តាម​ទូរស័ព្ទ កាម៉េរ៉ា និងម៉ាស៊ីនថតវីដេអូ”។ គ្រប់​កន្លែង​នៅ​លើ​កោះសុទ្ធ​តែ​មាន​ផ្លាក​សញ្ញាហាមឃាត់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ។ ខាងក្រោមនេះគឺជារូបភាពវិហារ​ដែលត្រូវបានគេនិយាយថាជាកន្លែងប្រារព្ធពិធីបុណ្យនេះ។

រូបភាព https://shizuokatekko.com/2018/10/26/aragusukujima-panarito/

កន្លែងនេះគេ​ហៅថាវិហារ​មនុស្ស​ត្រី។ ប្រជាជននៅលើកោះនេះច្រើនតែតាមប្រមាញ់សត្វ​មាន​ឈ្មោះ Jugon រស់នៅក្បែរនោះ។ ដោយសារតែរូបរាងសត្វ​ប្រភេទ​នេះស្រដៀងនឹងមនុស្ស​ត្រី ដូច្នេះ​ត្រូវ​បាន​ដាក់​តាមភាសាក្នុង​តំបន់ថា Jugon – មាន​ន័យ​ថា​មនុស្ស​ត្រី។

សូម​មើល​ Jugon តាម​រយៈរូប​ភាព​ខាង​ក្រោម​។

រូបភាព https://www.j-cast.com/2019/03/19353066.html?p=all

សូមមើលរូបភាពខាងលើតើអ្នកគិតថា Jugon ដូចជា​មនុស្ស​ត្រី​ដែរឬទេ?

ព័ត៌មានជាច្រើននិយាយថានៅ​ក្នុង​វិហារ​មនុស្ស​ត្រីមាន​ឆ្អឹង​របស់ Jugon។ ក្រៅពីប្រជាជននៅលើកោះគ្មាន​នរណា​អាចចូល​វិហារ​មនុស្ស​ត្រី​នេះ​បាន​ទេ។ ពាក្យចចាមអារ៉ាមជាច្រើនបានលើកឡើងថាប្រសិនបើភ្ញៀវណាម្នាក់ហ៊ានបំ​ពាននឹងទទួល​បណ្តាសាដូចជាគ្រោះមហន្តរាយឬមាន​ជម្ងឺ។

ក្នុងអំឡុងពេលនៃពិធីបុណ្យភ្ញៀវទេសចរនឹងត្រូវបានជូនដំណឹងអំពីការហាមឃាត់ចំ​ពោះការ​ឡើង​កោះ។ ហើយ​ប្រសិន​បើ​មាន​ចេតនា​បំ​ពានភ្ញៀវនឹងត្រូវរឹបអូសម៉ាសីុន​ថតយក​ទៅ​បំផ្លាញចោល។ ធ្លាប់​មាន​ព័ត៌​មាន​អំពីអ្នកប្រាជ្ញម្នាក់ដោយ​សារ​តែស៊ើបអំពីពិធីបុណ្យត្រូវ​ខ្វាក់​ភ្នែក។ 

គ្មាននរណាម្នាក់ដឹងច្បាស់ថាតើរឿងនេះកើតឡើងដូចម៉េ្តចទេ ប៉ុន្តែវាពិតជាអាថ៌កំបាំងខ្លាំងពិតជាពិធីបុណ្យចម្លែក។ អ្នកខ្លះនិយាយថានៅក្នុងល្អាងមួយលើកោះបុរស និង​ស្រ្តីនឹង​ធ្វើ​ពិធីបុណ្យ​ដោយ​ផឹកថ្នាំធ្វើ​អោយ​ស្មារតី​វង្វេងវង្វន់រួមភេទពេញមួយថ្ងៃ។ ក៏មានពាក្យចចាមអារាមថាក្នុងអំឡុងពេលធ្វើពិធីនេះប្រជាជននឹងបរិភោគសាច់ “មនុស្ស​ត្រី” ។

ដោយសារតែចំនួនប្រជាជននៅលើកោះមានចំនួនតិច ការរៀបអាពាហ៍ពិពាហ៍ជាមួយ​សាច់​ញាតិមាន​ច្រើន​។ ដូច្នេះក្មេងៗមាន​រូប​រាង​ចម្លែក​ជា​ច្រើន​បាន​កើត​មក​ ក្មេង​ដែលត្រូវបានគេចាត់ទុកថាជា “មនុស្ស​ត្រី” ត្រូវ​សម្លាប់​ និងសីុ​សាច់។

ជាកោះ​មួយ​ដែល​មិន​ទាន់​មាន​ការ​អភិវឌ្ឍ ដាច់​ស្រយាលនៅ​លើសមុទ្រ គ្មាន​លទ្ធភាព​ចិញ្ចឹម​ក្មេងដែល​មាន​រូប​រាង​ចម្លែក​​ម្នាក់​ជារឿង​ធម្មតា ប៉ុន្តែ​យក​​ក្មេង​ទាំង​នេះ​ធ្វើ​ជា​អាហារពិតជា​គ្មាន​មេត្តាទេ។

តើពាក្យចចាមអារ៉ាមទាំងនេះជាការពិតឬគ្រាន់តែជាការកុហកទេ?

រហូតមកដល់ពេលនេះគ្រប់​យ៉ាង​មិនទាន់ដឹងនៅឡើយទេ។ ទោះជាយ៉ាងណាប្រសិនបើអ្នកចង់មក​ទស្សនា​កោះ Panari គួរ​ជៀស​វាង​ពេល​មាន​ពិធី​បុណ្យ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: