សៀវភៅអាជីវកម្មល្អបំផុតដែលគួរតែអានមុនពេលអ្នកចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន
ហេតុអ្វីបានជាអ្នកមាននៅលើពិភពលោកមានទម្លាប់អានសៀវភៅ?
ប៉ុន្តែមិនមែនអ្នកដែលអានសៀវភៅទាំងអស់សុទ្ធតែខ្លាចទៅជាអ្នកមានទេ។
ខ្ញុំសូមផ្តល់យោបល់អ្នកកុំអានសៀវភៅតាមអារម្មណ៍ធ្វើអោយខាតពេល។ អ្នកត្រូវតែដឹងគោលបំណងពិតរបស់អ្នកគឺជាអ្វី?
នៅពេលអ្នករកឃើញសៀវភៅត្រូវមានន័យថាអ្នកបានផ្តល់អោយខ្លួនឯងនូវឱកាសដើម្បីខិតទៅជិត “កំណប់” ពិតរបស់មនុស្ស។ ប្រសិនបើអ្នកអាន និងសិក្សាដោយយកចិត្តទុកដាក់។
ខ្ញុំជឿថាបើអ្នកដើរលើផ្លូវត្រូវអ្វីដែលអ្នករៀបចំនឹងទទួលបានជោគជ័យ។ ហើយនេះជាសៀវភៅដែលខ្ញុំគិតថាអ្នកគួរតែវពិចារណាមុនពេលអានសៀវភៅផ្សេងទៀត។
នៅពេលទិញទំនិញ និងផលិតផលដែលមានផ្លាកសញ្ញា “Made in Japan”។ អ្នកប្រើប្រាស់នៅជុំវិញពិភពលោកវាយតម្លៃខ្ពស់ចំពោះគុណភាពនៃផលិតផល។
កេរ្តិ៍ឈ្មោះ គុណភាព និងផ្លាកសញ្ញាជប៉ុនត្រូវនិយាយអំពីការចូលរួមចំណែករបស់លោក Akio Morita និង Sony Group.
រូបភាព Leaderonomics.com
ក្រុមហ៊ុនអេឡិចត្រូនិចដែលខ្លាំងជាងគេលើពិភពលោក Sony Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៦ មានមនុស្សតែ ២០ នាក់ប៉ុណ្ណោះនៅក្នុងផ្ទះដែលគេបោះបង់ចោលដោយសារសង្គ្រាម។ រហូតមកដល់ពេលនេះមានបុគ្គលិកចំនួន ១,៦៥០,០០០ នាក់មានផលិតផលជាច្រើនប្រភេទដូចជា ទូរទស្សន៍ ម៉ាស៊ីនថត កុំព្យូទ័រយួរដៃ និងផលិតផលអេឡិចត្រូនិចជាច្រើនទៀតផងដែរ។
“Made in Japan” គឺជាសៀវភៅដែលរួមបញ្ចូលគ្នារវាងប្រវត្តិសាស្រ្តជាមួយនឹងបច្ចុប្បន្ន ការគ្រប់គ្រងសហគ្រាស និងគំនិតប្រចាំថ្ងៃត្រូវបានសរសេរដោយលោក Akio Morita និងអ្នកបង្កើតដំបូងក៏ដូចជាសមាជិកផ្សេងទៀតក្នុងដំណើរការអភិវឌ្ឍ Sony Group រហូតដល់បច្ចុប្បន្ន។
“Made in Japan” គឺជាក្តីស្រមៃរបស់យុវជនជប៉ុន (ពេលនោះ Morita មានអាយុ ២៥ ឆ្នាំ)។
“Made in Japan” គឺជាសៀវភៅដែលជួយអ្នកអានយល់ពីទស្សនវិជ្ជានៃការគ្រប់គ្រងបែបជប៉ុន និងក្រមសីលធម៌អាជីវកម្ម។ នេះជាសៀវភៅសម្រាប់អ្នកគ្រប់គ្រងអាជីវកម្មគួរតែអាន ប្រសិនបើពួកគេចង់អោយក្រុមហ៊ុនរបស់ខ្លួនរីកចម្រើន។
រូបភាព Chiasemoi.com
ខ្ញុំធ្លាប់ដឹង និងអានសៀវភៅនេះ ទោះបីអានមិនទាន់ចប់ ប៉ុន្តែខ្ញុំមានអារម្មណ៍ថាល្អ និងមានអត្តន័យ ហើយចង់ចែករំលេកអោយអ្នកទាំងអស់គ្នា។ កុំមើលរំលងសៀវភៅដែលមានតម្លៃក្នុងអាជីវកម្មជប៉ុន។
ខាងលើគ្រាន់តែជាការណែនាំខ្លីៗអំពីសៀវភៅដែលខ្ញុំធ្លាប់អាន ប្រសិនបើអ្នកចង់ដឹងកាន់តែច្បាស់អាចទិញដើម្បីអានបន្ថែម។
DK