ជិះ​រថភ្លើង​ជាមួយបិសាចតើ​អ្នក​ហ៊ាន​ទេ?

រដូវក្តៅនៅប្រទេសជប៉ុនគឺជារដូវសប្បាយ​កំ​សាន្ត​ ចូលរួម​ពិធី​បុណ្យ​ផ្សេងៗ ហើយក៏ជារដូវនៃ​ខ្មោចបិសាច និងព្រលឹងវិញ្ញាណ​ផងដែរ។

ពេលនិយាយអំពីខ្មោចបិសាចនៅជប៉ុន អ្នកគួរតែបែងចែករវាងពាក្យ 幽霊 (Yurei) និង 妖怪 (Yokai)។ Yurei មានន័យថាព្រលឹងអ្នក​ដែល​​ស្លាប់ ចំណែក​ពាក្យ Yokai ជាបិសាច វិញ្ញាណ​អរូបីមាន​ដើម​កំ​ណើត​មិន​ច្បាស់។

お化け (Obake) គឺជាពាក្យដែលប្រើដើម្បីសម្តៅទៅលើពាក្យ Yurei និង ពាក្យ Yokai។

ប្រសិនបើអ្នកត្រូវ​ជួប Yokai ឬ Yurei តើអ្នកជ្រើសរើសយកមួយណា?

សូម​ស្រមៃមើលនៅ​ថ្ងៃមួយ​អ្នក​ឳនក្បាលព្រោះ​តែ​នឿយហត់ពេល​ឡើង​រថភ្លើងដូចធម្មតា។

រូបភាព https://nlab.itmedia.co.jp

តើទិដ្ឋភាព​គួរ​អោយ​ខ្លាច​អ្វី​កំ​ពុងតែ​​កើត​ឡើង? តើ​អ្នក​ជិះ​រថភ្លើង​ច្រឡំឬ? 

អ្នក​កុំ​គិត​ថាឡើង​ច្រឡំ​រថភ្លើងផ្សាយពាណិជ្ជកម្មដំ​ណើរ​កំ​សាន្តភ័យរន្ធត់ ​នេះជា​រថភ្លើង​ដែល​អ្នកជិះ​រាល់​ដង។

ថភ្លើងពិសេសនេះដំណើរការពី​ខ្សែ Arashiyama នៅ Kyoto។ កាន់​សំ​បុត្រ​ឡើង​រថភ្លើង​បិសាចដើម្បី​សាក​ល្បង​​ភាពក្លាហានរបស់អ្នក។

រូបភាព https://nlab.itmedia.co.jp

កុំបារម្ភអី Yokai នៅ​លើ​រថភ្លើង​មានភាពស្និទស្នាល​ និង​កំ​ប្លែង​ ខ្លះ​ថែម​ទាំង​សើច​​រីក​រាយ​នៅ​ពីមុខកាមេរ៉ាទៀត។

រូបភាព https://nlab.itmedia.co.jp

ជាការពិត Yokai មិន​អាច​ជួប​នៅក្នុង​ជីវិត​ពិតទេ Yokai ទាំងអស់នៅលើរថភ្លើងត្រូវបាននិស្សិត​មហា​វិទ្យាល័យ​​តែងបន្លំខ្លួន។

រូបភាព https://nlab.itmedia.co.jp

ទោះបីជាអ្នកដឹងថាវាគ្រាន់តែជាការក្លែងបន្លំ ប៉ុន្តែ​រថភ្លើង​នេះនឹងបន្សល់ទុកនូវចំណាប់អារម្មណ៍ដែល​មិនអាចបំភ្លេចបានសម្រាប់អ្នក។ ពិសេសចំពោះក្មេងនឹង​មាន​សុបិន្តអាក្រក់មិន​ងាយ​បំ​ភ្លេច​​ទេ។ មិន​ត្រឹម​តែ​ប៉ុណ្ណឹងរថភ្លើង​​មាន​មនុស្ស​ជិះ​ច្រើន​កុះ​ករ។

ដូច្នេះប្រសិនបើអ្នកចូលចិត្តបិសាច ហើយទុកចិត្ត​លើភាពក្លាហានរបស់ខ្លួន​ សូមអញ្ជើញមកកាន់ Kyoto ដើម្បី​សាក​ល្បង​។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: