តើមកពីខ្លាចខ្មោចឬចង់ឃើញខ្មោចបានជាជនជាតិជប៉ុនបង្កើតឧបករណ៍ស្វែងរកខ្មោច?
Hard Off គឺជាឈ្មោះហាងលក់គ្រឿងម៉ាស៊ីន ឧបករណ៍ Second Hand ។ នេះក៏ជាកន្លែងដែលអ្នកអាចទិញកាមេរ៉ាចម្លែកផងដែរ។
រូបភាព https://buzzmag.jp/archives/210818
ម្ចាស់កាមេរ៉ាបានលក់បន្តជាមួយនឹងអក្សរលើក្រដាសនិយាយថា៖
“ក្រោយពេលថតសាកប៉ុន្មានសន្លឹក ខ្ញុំឃើញថាកាមេរ៉ានេះអាចថតឃើញខ្មោច ទើបសម្រេចដាក់លក់ទៅវិញ”។
ក្រោយពេលអានពាក្យទាំងនេះ តើនរណាហ៊ានទិញ?
ប៉ុន្តែនៅប្រទេសជប៉ុន មិនពិបាកទេក្នុងការស្វែងរកផលិតផលឃើញខ្មោច និងព្រលឹងវិញ្ញាណ។
ឧទាហរណ៍ JAPO នឹងណែនាំ Baketan ឧបករណ៍កំណត់ទីតាំងខ្មោចបិសាច។
រូបភាព https://room.rakuten.co.jp/mad_cawaii/1700000428555299
ក្នុងលក្ខខណ្ឌធម្មតា (គ្មានព្រលឹងវិញ្ញាណនៅជិតអ្នក) ឧបករណ៍នឹងបង្ហាញភ្លើងពណ៌បៃតង។ ប៉ុន្តែនៅពេលដែលឧបករណ៍ប្រែពណ៌មានន័យថា ជុំវិញអ្នកមានកម្លាំងអ្វីម្យ៉ាង។
ភ្លើងពណ៌ក្រហមប្រកាសប្រាប់ថា ខ្មោចដែលដើរតាមអ្នកជាខ្មោចអាក្រក់ អាចនឹងធ្វើបាបអ្នក។ ភ្លើងពណ៌ផ្ទៃមេឃបង្ហាញពីព្រលឹងវិញ្ញាណដើរតាមអ្នកជាព្រលឹងល្អចង់ការពារអ្នក។
មិនត្រឹមតែឧបករណ៍កំណត់ទីតាំងខ្មោចប៉ុណ្ណោះទេ ជនជាតិជប៉ុនបានបង្កើត Apps រកឃើញខ្មោចបិសាច។
រូបភាព https://blog.goo.ne.jp/maduka/e/ca291b266025a7d6120e423c74607a5a
Apps នេះមានឈ្មោះថា Ghost Radar Classic ។ មិនដូចជាឧបករណ៍ដែលបានរៀបរាប់ខាងលើទេ ប្រើ Sensor ដើម្បីរក។ ខ្ញុំពិតជាមិនយល់អំពីដំណើរការនៃ Apps នេះទេ។
Apps ផ្តល់សញ្ញានៃស្ថានភាពរបស់អ្នកដោយប្រើភ្លើងពណ៌ ភ្លើងពណ៌ខៀវជាកន្លែងសុវត្ថិភាព ភ្លើងពណ៌ក្រហមជាកន្លែងគ្រោះថ្នាក់។
ខ្លួនខ្ញុំយល់ថា Apps បែបនេះពិតជាគ្មានប្រយោជន៍។ ហេតុអ្វីមិនវាស់កម្លាំងខ្លាំងខ្សោយរបស់ព្រលឹងវិញ្ញាណ ហេតុអ្វីមនុស្សមិនប្រើគំនិតនេះដើម្បីបង្កើត Apps វាស់កម្លាំងខ្សោយនៃសុខភាពមនុស្ស។
ក្រៅពីនេះនៅមានឧបករណ៍ផ្សេងទៀតហៅថា EMF Meter មានមុខងាររាវរកខ្មោច។ ឧបករណ៍ប្រភេទនេះប្រើអេឡិចត្រូម៉ាញ៉េទិច។
រូបភាព https://blog.goo.ne.jp/maduka/e/ca291b266025a7d6120e423c74607a5a
តាមកម្មវិធីទូរទស្សន៍ Ghost Hunter ខ្មោចមានសមត្ថភាពរំខានម៉ូលេគុលអេឡិចត្រូនិចបង្កើតជាដែនម៉ាញេទិច។ ផ្អែកលើគំនិតនេះឧបករណ៍នឹងតាមដែនម៉ាញេទិចដើម្បីរកខ្មោច។
ប៉ុន្តែផ្អែកលើព័ត៌មាននៃកម្មវិធីទូរទស្សន៍ ហើយបង្កើតឧបករណ៍រកខ្មោចក្នុងតម្លៃ ១០,០០០ យ៉េន។
ក្រៅពីនេះ មានឧបករណ៍មួយចំនួនជួយអោយទំនាក់ទំនងជាមួយព្រលឹងតាមរយៈរលកសំឡេង។ ដឹងអំពីវត្តមានរបស់ខ្មោចតាមរយៈការផ្លាស់ប្តូរសីតុណ្ហភាព។
ឧបករណ៍ទាំងអស់ប្រើបច្ចេកវិទ្យាខ្ពស់ ប៉ុន្តែសម្រាប់ធ្វើអ្វី គ្រាន់តែដើម្បីមើលឃើញខ្មោច? តើនរណាខ្លះមើលឃើញខ្មោចដោយផ្អែកលើឧបករណ៍នេះ?
ទោះបីជាខ្ញុំមិនជឿទៅលើការប្រើឧបករណ៍ទាំងនេះដើម្បីស្វែងរកខ្មោច ប៉ុន្តែប្រសិនបើហៅខ្ញុំទៅសាកមើលពេលយប់ ខ្ញុំប្រាកដជាមិនធ្វើទេ។
តើអ្នកគិតយ៉ាងណាចំពោះឧបករណ៍ទាំងនេះ?
Kengo Abe