តារាកំប្លែងជនជាតិជប៉ុនចែករំលែកបទពិសោធក្នុងការប្រាស្រ័យទាក់ទងដោយប្រើស្នាមញញឹម
ការងារមិនអាចជោគជ័យទេប្រសិនបើមិនសហការគ្នា។
សូម្បីតែសិល្បករដែលធ្វើការឯករាជ្យ មានសមត្ថភាពអាចនិពន្ធម្នាក់ឯង ក៏ត្រូវរកដៃគូរដើម្បីលក់ផលិតផល។
តើទំនាក់ទំនងរវាងថ្នាក់លើ មិត្តរួមការងារ និងដៃគូរសហការរបស់អ្នកល្អដែរទេ? ខ្ញុំដឹងថាអ្នកធ្លាប់មានគំនិតអវិជ្ជមានខាងក្រោមនេះ។
- ថ្នាក់លើពិតជាស្មុគស្មាញ
- មិត្តរួមការងារទាំងអស់សុទ្ធតែមិនដឹងអី
- អតិថិជនចេះតែត្អូញត្អែរ
គំនិតអវិជ្ជមានមិនអាចជៀសនោះទេ ប៉ុន្តែប្រសិនបើអ្នកតែងតែមានអារម្មណ៍មិនល្អ មួរមៅ ហើយទុកឲ្យអារម្មណ៍អវិជ្ជមានជះឥទ្ធិពលលើអាកិប្បកិរិយារបស់អ្នក ទំនាក់ទំនងក្នុងសង្គមរបស់អ្នកនឹងកាន់តែយ៉ាប់យ៉ឺន។
នៅពេលនោះអ្វីដែលអាចជួយអ្នកបានគឺស្នាមញញឹមរបស់ខ្លួន។
អតីតតារាកំប្លែង Nakakita រៀនអំពីរបៀបបង្វែរសំណើចទៅជាអាជីវកម្ម។
រូបភាព https://nikkan-spa.jp/1592496?cx_clicks_art_mdl=2_title
ប្រសិនបើអ្នកចង់ធ្វើឲ្យអ្នកដទៃសើច ជាដំបូងអ្នកត្រូវរៀនអំពីរបៀបសើចឲ្យបានល្អសិន។
បរិយាកាសនៃការសន្ទនាពេលមនុស្សជួបគ្នាលើកដំបូងភាគច្រើនមានភាពឆ្គាំឆ្គង។ ជាមនុស្សម្នាក់ដែលទំនាក់ទំនងល្អ អ្នកត្រូវតែជួយបន្ធូរបន្ថយភាពតានតឹងនៃការសន្ទនា ស្នាមញញឹមជាអាវុធរបស់អ្នក។ ប្រសិនបើញញឹមព្រមគ្នា អ្នកទាំងពីរនឹងមានទំនោរបើកចិត្តនិយាយជាមួយគ្នា។
បន្ទាប់មកគួរនិយាយរឿងកំប្លែង ប្រសិនបើអ្នកមិនប្រសព្វនិយាយរឿងកំប្លែង កុំប្រឹងនិយាយរឿងកំប្លែង អ្នកគួរធ្វើអ្វីដែលខ្លួនមានទំនុកចិត្ត។
ចំណែកឯលោក Nakakita នឹងឲ្យនាមប័ណ្ណ។ ចូរប្រៀបធៀបនាមប័ណ្ណធម្មតា និងនាមប័ណ្ណរបស់លោក Nakakita ។
រូបភាព https://nikkan-spa.jp/1592496?cx_clicks_art_mdl=2_title中北
បើនិយាយពីទំហំនាមប័ណ្ណរបស់ Nakakita ស្មើ Ipad មួយ។ មិនត្រឹមតែប៉ុណ្ណឹងខាងឆ្វេងមានអក្សរ “俺” (ore) – ខ្ញុំ។
ឲ្យនាមប័ណ្ណជារឿងធម្មតា ប៉ុន្តែអ្នកដែលទទួលនាមប័ណ្ណនឹងអស់សំណើចពេលឃើញនាមប័ណ្ណរបស់គាត់។
ដូច្នេះការសន្ទនាអាចនឹងចាប់ផ្តើម។
ក្នុងស្ថានភាពនេះ លោក Nakakita មិនត្រឹមតែបង្កើតបរិយាកាសទំនាក់ទំនងជោគជ័យប៉ុណ្ណោះទេ ហើយធ្វើឲ្យភាគីចាប់អារម្មណ៍ផងដែរ។ ប្រសិនបើជួបគ្នាលើកក្រោយ ម្នាក់នេះប្រាកដជាគិតថា “លោកធ្លាប់ឲ្យនាមប័ណ្ណធំ”។
អ្នកត្រូវតែប្រយ័ត្នប្រយែងក្នុងការបង្កើតចំណាប់អារម្មណ៍។ ពិតជាប្រសើរប្រសិនបើមាននរណាម្នាក់យល់ថាអ្នកគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែមានមនុស្សមួយចំនួននឹងយល់ថាអ្នកចម្លែក។ ចំណាំមិនគួរធ្វើហួសហេតុពេកទេ។
អ្នកអាចនិយាយពីខ្លួនបែបណាក៏បាន ប៉ុន្តែមិនគួរនិយាយពីអ្នកដទៃទេ។ ម៉្យាងវិញទៀត ទោះបីជាភាគីនិយាយបន្ទាបខ្លួនក៏អ្នកមិនគួរនិយាយតាមដែរ ព្រោះនោះគឺជា Body shaming អ្នកដទៃ។
ក្រៅពីនេះ មិនត្រូវនិយាយថាខ្លួនធាត់ពេលកំពុងនិយាយជាមួយមនុស្សម្នាក់ធាត់ជាងអ្នកនោះទេ។
នៅពេលសន្ទនា និងធ្វើឲ្យភាគីអស់សំណើច អ្នកត្រូវសង្កេតអាកិប្បកិរិយារបស់ភាគីឲ្យបានច្បាស់ ដើម្បីដឹងថាភាពកំប្លែងរបស់ខ្លួនត្រឹមត្រូវដែរទេ? ប្រសិនយល់ថាហួសហេតុគួរប្តូរប្រធានបទ។
ស្នាមញញឹមគឺជាអាវុធដ៏សំខាន់មួយដើម្បីបង្កើតចំណាប់អារម្មណ៍ និងធ្វើឲ្យទំនាក់ទំនងទទួលបានជោគជ័យ។ ត្រូវក្លាយទៅជាមនុស្សម្នាក់ចេះប្រើសំណើចយ៉ាងស្ទាត់ជំនាញ។
Kengo Abe